ភ្នំពេញ៖ ជនដៃដល់ ដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់និងរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានហើយទោះបីខំរត់គេចទៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោងប្រមាណ ៦ល្ងាចនេះ។

បើប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់ មានងារជាឧកញ៉ាបន្ថែមទៀត គឺឧកញ៉ា ស្រី ស៊ីណា។

សូមរំលឹកថា តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះកំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខជនល្មើសដើរលបចូលមកក្នុងផ្ទះរួចនិយាយគ្នាចុះឡើងរឿងព្រំប្រទល់ដី រហូតដល់តឹងសសៃករដាក់គ្នា។
ភ្លាមៗស្រាប់តែ ជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួនតាមរថយន្ត៕

