ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៤ កក្កដា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេច យួន សុដារី ដោយបានលើកយករបៀបវារៈចំនួន៣ ដើម្បីពិភាក្សា និងអនុម័ត។

របៀបវារៈទាំង៣ ៖ ១. សេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាន នៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ។
២. សេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធី នៃការចុះបំពេញបេសកកម្ម របស់គណៈកម្មការនានានៃរដ្ឋសភា ។
៣. សេចក្តីសម្រេចស្តីពី បែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា ៕



