ស៊ីដនី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា មានមនុស្សរហូតដល់៤០០នាក់ត្រូវបានជម្លៀសចេញ ក្រោយពីមានករណីឧទ្ធម្ភាគចក្រ១គ្រឿងបានធ្លាក់ទៅលើដំបូលសណ្ឋាគារ១ កន្លែងនៅរដ្ឋ Far North Queensland របស់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទនេះ ។
យោងតាមការផ្សាយរបស់ ABC News របស់អូស្ត្រាលីបានឲ្យដឹងថា គេនៅមិនទាន់បានដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់នៅក្នុងឧទ្ធម្ភាគចក្រនោះ ឬស្ថានភាពរបស់ពួកគេយ៉ាងណានៅឡើយដែរ បន្ទាប់ពីឧទ្ធម្ភាគចក្របានធ្លាក់ត្រូវចំដំបូលរបស់សណ្ឋាគារ DoubleTree by Hilton នៅ Cairns Esplanade ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
