ព័ត៌មានជាតិ

អូស្ត្រាលីបន្តជួយគាំទ្រ វិស័យកសិកម្មនៅកម្ពុជា ឱ្យសម្រេចបានគោលដៅនាំចេញអង្ករ

រូបថត: ស្ថានទូតអូស្ត្រាលី

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការប្រែក្លា យ ខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យកាន់តែមាន ភាពធន់ បរិយាបន្ន និងនិរន្តរភាព”។

វេទិកាស្រូវអង្ករកម្ពុជាលើកទី ៧ នេះត្រូវបានបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ លោកស្រី ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងបិទក្រោមអធិបតីភា ពដ៏ខ្ពង់ ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះក៏មានការចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាថ្នាក់ដឹកនាំនៃស្ថាប័នក្នុងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកនាំចេញ អតិថិជនអ្នកនាំចូលអន្តរជាតិ និង សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធចំនួន ៤០០នាក់។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានលើ ក ឡើងថា “គោលបំណងមួយក្នុងចំណោមគោលបំណងចម្បងរបស់វេទិកាស្រូវអង្ករកម្ពុជាលើកទី ៧ នេះគឺដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ អង្ករកម្ពុជាឱ្យឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលបរិយាកាស និងនិន្នាការពិភពលោកលើការធ្វើឱ្យប្រសើរឡើង នូវបរិដ្ឋានការទទួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ ដែលជាការកម្រិត និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ សម្រាប់ការនាំចេញអង្ករដែលចាប់ផ្តើមអនុវត្តសម្រាប់ទីផ្សារសហគមន៍អឺរ៉ុបពីដើមឆ្នាំ២០ ២៦ តទៅ”។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា “ក្រោមការយកចិត្តទុ កដា ក់ដ៏ខ្ព ស់របស់រាជរដ្ឋាភិបាលដែលមានសេនាធិការដូចជា ក្រសួងកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទ លើការអភិវឌ្ឍពូជស្រូវ និងបច្ចេកទេសដាំដុះ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើបទដ្ឋានស្តង់ដារ និងការកិនកែច្នៃក្រសួងពាណិជ្ជកម្ម លើការធ្វើពិពិធកម្មទីផ្សារ និងការផ្សព្វផ្សាយលើឆាកអន្តរជាតិ។ ព្រមទាំងមានការចូលរួមពី ក្រសួងស្ថាប័ននានារួមទាំងដៃគូអភិវឌ្ឍន៍របស់បណ្តាប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិនៃអង្គការសហប្រ ជា ជាតិ បានជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ដោយបានពង្រីកគោលដៅទីផ្សារនាំចេញ ដែលមានការកើនពីចំនួន ៣៥ គោលដៅនៅឆ្នាំ២០១០ រហូតដល់ ១២១ គោលដៅត្រឹមឆ្នាំ២០២៣” ។

ឧកញ៉ា ចាន់ សុឃាំង មានប្រសាសន៍បន្ថែមទៀតថា “ អង្ករកម្ពុជាក៏ទទួលបានការទទួលស្គាល់ពេញពិភពលោក តាមរយៈការទទួលបានពានរង្វាន់អង្ករល្អផ្តាច់គេនៅលើសកលលោកចំនួន ៥ដង សម្រាប់អង្ករ ពូជស្រូវផ្ការំដួលគឺនៅឆ្នាំ ២០១២ ២០១៣ ២០១៤ ២០១៨ និងឆ្នាំ២០២២ និងពានរង្វាន់មាសអង្ករពូជស្រូវ សែនក្រអូបពីប្រទេសចិននាឆ្នាំ២០២៣ ផងដែរ” ។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍ថា “អូស្ត្រាលី បាន សហការ ជាមួយ ប្រទេ ស កម្ពុជា ដើម្បី គាំទ្រ ដល់ ការ រីកលូតលាស់ នៃ វិស័យ កសិកម្មតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដោយមើលឃើញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងវិស័យស្រូវអង្កររបស់កម្ពុជា ជាមួយនឹងការនាំចេញអង្ករ និងស្រូវទៅក្រៅប្រទេសក្នុងតម្លៃប្រមាណជា ១,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣”។

លោក ដេរិក យីប បានបន្ថែមថា“អូស្រ្តាលី មានសេចក្តី រីករាយបន្តការ គាំទ្រ របស់ យើង រួមទាំងតាម រយៈ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងន័យជួយអ្នក នាំ ចេញ អង្ករ កម្ពុជាស្វែងរក ទីផ្សារ ពិភពលោកសម្រាប់ផលិតផលដ៏ល្អប្រណីតរបស់ពួកគេ ព្រមទាំងជួយជំរុញការផលិតកម្មកសិកម្ម និងការកែច្នៃប្រកបដោយនិរន្តរភាព” ។ វេទិកាស្រូវអង្ករកម្ពុជាលើកទី ៧ នេះរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការ គាំទ្រធំពីប្រទេសអូស្រ្តាលី តាមរយៈកម្មវិធីCAPRED និងមានការគាំទ្រពីសហគ្រិនខ្មែរ (KE) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក ម្ម វិធី គម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេ រិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USIAD-Feed the Future Cambodia Harvest III៕

To Top