ព័ត៌មានជាតិ

សម្ដេចតេជោ​ សង្ឃឹមថា កូរ៉េនឹងបន្ថែមកូតាការងារ សម្រាប់ពលករកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបទល់មុខ ជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ភាគីកូរ៉េ នឹងបន្ថែមកូតាការងារ សម្រាប់ពលករកម្ពុជា ទៅបំពេញការងារនៅប្រទេសកូរ៉េបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញដោយនាំយកចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា៕

To Top