ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំប្រជុំត្រៀមរៀបចំ ឆ្លើយតបគ្រោះមហន្តរាយ អាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវវស្សានេះ។

កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈដើម្បី ត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ២០២៤ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា នេះជាលើកទី២ដែលក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប ការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ បានប្រជុំ ដើម្បីត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ៕

To Top