ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ ​បើកវេទិកា​​ រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០!

កំពង់ធំ : វេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ត្រូវបានប្រារព្ធបើកនៅ ថ្ងៃទី ៣១ដល់ថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២៤ក្រោមអធិបតីភាព លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សា ខេត្តនិងលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើងថា ការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណង ពិគ្រោះពិភាក្សា រវាងរាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នា វាយតម្លៃអំពីវឌ្ឍន;ភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញ នូវការតម្រង់ទិសផ្នែកគោល នយោបាយសម្រាប់ សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឍការនិងវិសហមជ្ឈការ ដើម្បីចូលរួមការ កសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផ្ដោតលើការរៀបចំឡើងវិញនៅរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍ ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ។
ការធ្វើកំណែទម្រង់ វិមជ្ឈការនិងសហវិមជ្ឈការនេះក៏មានគោលបំណងសំខាន់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ បង្កើតឲ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋានសំដៅលើកកម្ពស់ ផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបតំរូវការ ប្រជាពលរដ្ឋចំគោលដៅ។
សំដៅដល់ការចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព កាត់បន្ថយប្រៀបក្រីក្រ និងលើកកម្ពស់គុណ ភាពជីវិតរបស់ប្រជាពលរដ្ឋ ៕ ដោយសំនៀង

To Top