ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិព្រៃស្នួល និងភូមិមួយចំនួន ស្ថិតក្នុងឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុកនិងសំពះព្រះខែ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំគ្នារៀបចំការលេងប្រណាំងទូកស្មាច់ ដែលមានទីតាំងនៅប្រឡាយស្ដារព្រៃស្នួល។
ការរៀបចំកម្មពិធីនេះទៅបាន ដោយមានការឧបត្ថម្ភផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នូវថវិកាចំនួន២ ០០០ដុល្លារ និងសប្បុរសជនដ៏ទៃជាច្រើនទៀតផងដែរ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមាន៖
លោក សយ សុភាព និងភរិយាព្រមទាំងក្រុមគ្រួសារ ៥០០ដុល្លារ
លោក សុំ ស៊្រី និងលោកស្រី យុន រ៉ានី អាវយឺត២៥០ មួក៣០០
លោក សុំ ប៊ុនលី លោកស្រី ម៉ៅ ម៉ារ៉ាន់ ៥០០ដុល្លារ
លោក ឈន សារឿន ក្រុមការងារជួយឃុំរវៀង១០០ដុល្លារ
លោក ប៉ូង អ្នកស្រីដាណេ អាវយឺត ២០០
ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ ទឹក ២០០កេះ
លោក ប៉ែត សារ៉ាត់ អនុប្រធានម្ទីសាធារណៈការ ដឹកជញ្ជូនខេតុ្តកណ្ដាល ៥០០ ០០០រៀល
រដ្ឋបាលឃុំរវៀងចំនួន ១ ៥៥០ ០០០រៀល
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ២០០ដុល្លារ
លោក ប៉ូវ ស៊ីថូ និង លោកស្រីអួង ទូច ទឹកបរិសុទ្ធ ៥០យួរ និងថវិការ ១៥០ ០០០រៀល ។
សូមបញ្ជាក់ថានេះ គឺជាឆ្នាំទី៤ហើយ ដែលភូមិព្រៃស្នួល បានរៀបចំពិធីបុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ ៕












