ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហួត ហាក់ ទួលជួបពិភាក្សាការងារ ជាមួយសហស្ថាបនិកក្រុមហ៊ុនជីបម៉ុង

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួប ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាការងារនេះ គឺដើម្បីផ្តល់កិច្ចសហការគាំទ្រ តាមគ្រប់រូបភាពដល់វិស័យទេសចរណ៍ តាមរយៈធុរកិច្ចរបស់ ជីប ម៉ុង គ្រុប ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន១៣ ដូចជានៅក្នុងវិស័យបដិសណ្ឋាកិច្ចសណ្ឋាគារ ដែលមានសណ្ឋាគារលំដាប់អន្តរជាតិ ធនាគារនិងពាណិជ្ជកម្ម ភេសជ្ជៈ អចនលទ្រព្យ សំណង់ និងកីឡាជាដើម៕

To Top