ព័ត៌មានជាតិ

លោក ខូយ រីដា៖ មន្ត្រីអនុវត្តច្បាប់ត្រូវតែស្អាតស្អំ បើមានអ្នកឃុបឃិតជាមួយនឹងបទល្មើស គឺលោកមិនលើកលែងអោយនោះឡើយ !

ពោធិ៍សាត់: មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការអនុវត្តការងារទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ ការកាប់រុករានដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ នៅសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់យើងត្រូវតែមានភាពស្អាតស្អំ ហើយបើមានអ្នកដែល ឃុបឃឹតជាមួយនឹងបទល្មើស គឺលោកមិនលើកលែងអោយនោះឡើយ។

លោក ខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានក្រើនរំលឹកទៅដល់ក្រុមការងារ ទាំងអស់រួមទាំងអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវចងចាំថា ដីរបស់រដ្ឋទាំងអស់ គឺមិនមែនជាដីរបស់បុគ្គលណាម្នាក់នោះទេ ដីទាំងអស់នោះគឺជាដីរបស់រដ្ឋ ជាដីរបស់ជាតិ ដូច្នេះក្នុងនាមយើងជាអាជ្ញាធរមានសមត្ថកិច្ច ដាច់ខាតត្រូវតែការពារអោយខាងតែបាន ដើម្បីឆ្លើយតបទៅនិងការជឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

To Top