ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ឱ្យបានសមស្រប។

តាមរយៈសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការកែទម្រង់ខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។

តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម ៖

១/ e-Visa T បញ្ចុះតម្លៃពី ៣៦ (សាមសិបប្រាំមួយ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣០(សាមសិប) ដុល្លារអាមេរិក។

២/ e-Visa E បញ្ចុះតម្លៃពី ៤២ (សែសិបពីរ) ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥ (សាមសិបប្រាំ) ដុល្លារអាមេរិក៕

To Top