ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយសយេនឌ័រកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សូត្រមន្ត និងចូលរួមបទមនស្សការសមាទានសីលចំរើនព្រះបរិត្តនិងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យបញ្ចុះសីមា វត្តជ័យខ្ពស់ ដែលមានការចូលពី អភិបាលរងស្រុកកំពង់ត្រាច មន្ត្រីសាលាស្រុក ធម្មការសាសនាគណៈកម្មាធិការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្រុកកំពង់ត្រាច ខេត្តកំពត។













