ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិក ផ្ញើសារអបអរសាទរ ពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Maco Robio) នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ បានផ្ញើសារអបអរសាទរ ពលរដ្ឋខ្មែរ ទទួលបាននូវភាពសប្បាយរីករាយ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

តាមរយៈសារលិខិត ដែលត្រូវបង្ហោះចែកចែក នៅលើគេហទំព័រក្រសួងការបរទេសអាមេរិក លោករដ្ឋមន្រ្តី បានសរសេរថា “ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមគោរពជូនពរ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជុំវិញពិភពលោក ទទួលបាននូវភាពសប្បាយរីករាយ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់លោកអ្នក និងក្រុមគ្រួសារ”។

លោក ម៉ាកូ បានបន្ថែមថា “សហរដ្ឋអាមេរិកទន្ទឹងរង់ចាំភាពជាដៃគូបន្តរបស់យើង នៅពេលដែលយើងប្រារព្ធខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា”។

ប្រមុខការទូតអាមេរិក បន្ថែមថា “សូមជូនចំពោះអស់លោកអ្នកនៅក្នុងព្រះរាជាណាចក្រ និងសហគមន៍ខ្មែរអាមេរិកាំង នៅសហរដ្ឋអាមេរិកទាំងអស់ រីករាយបុណ្យចូលឆ្នាំខ្មែរ។ សូមជូនពរលោកអ្នក និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលក្នុងឆ្នាំថ្មីនេះ”។

To Top