ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ​​ឧបត្ថម្ភ​​ជូនដល់​បងប្អូន​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាត​ចំនួន០៧គ្រួសារ​ ក្នុង​មូលដ្ឋាន​ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ​​ឧបត្ថម្ភ​​ជូនដល់​បងប្អូន​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាត​ចំនួន០៧គ្រួសារ​ ក្នុង​មូលដ្ឋាន​ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ប្រជា​ពលរដ្ឋ​ទាំង០៧គ្រួសាររួមាន៖គ្រួសារទី១ឈ្មោះ ឯក ហេន ភេទស្រី អាយុ ៧៣ឆ្នាំ រស់នៅភូមិថ្មគប់​ គ្រួសារទី២ឈ្មោះ…

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគ​​ឧបត្ថម្ភ​​ជូនដល់​បងប្អូន​ប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាត​ចំនួន០៧គ្រួសារ​ ក្នុង​មូលដ្ឋាន​ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ប្រជា​ពលរដ្ឋ​ទាំង០៧គ្រួសាររួមាន៖គ្រួសារទី១ឈ្មោះ ឯក ហេន ភេទស្រី អាយុ ៧៣ឆ្នាំ រស់នៅភូមិថ្មគប់​ គ្រួសារទី២ឈ្មោះ ចាន ឆែម ភេទប្រុស អាយុ ៨២ឆ្នាំ រស់នៅភូមិថ្មគប់,គ្រួសារទី៣ឈ្មោះ យីម សាយ ភេទស្រី អាយុ ៥៩ឆ្នាំ រស់នៅភូមិថ្មគប់​ គ្រួសារទី៤ឈ្មោះ ជួង ផន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិថ្មគប់,គ្រួសារទី៥ឈ្មោះ នុត អាត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រៃជ្រៅ​ គ្រួសារទី៦ឈ្មោះ អួន ចិត ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃជ្រៅ​ និងគ្រួសារទី៧ឈ្មោះ អួន ពែក ភេទស្រី អាយុ ៥៤ឆ្នាំ​ រស់នៅភូមិព្រៃជ្រៅ។

ក្នុង​ឱកាស​ចុះ​សួរ​សុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​នាំយក​នូវ​ថវិកាចំនួន ៣៥០,០០០៛ ព្រមទាំង​សម្ភារៈ​គ្រឿងឧបភោគ បរិភោគរួមមាន៖អង្ករ ២៨បេ(ស្នើនឹង ១៤០គីឡូ),មី ៧កេស,ទឹកបរិសុទ្ធ ៧កេស,ទឹកភេសជ្ជៈ ៧កេស,ទឹកត្រី ៧យួរ​​​ និងទឹកស៊ីអ៊ីវ ៧យួរ​ ឧបត្ថម្ភ​​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋទាំង០៧គ្រួសារផងដែរ។

ជាទឹកចិត្ត​សប្បុរសធម៌​ដែលកើតពីក្តីអាណិតអាសូរចេញពីបេះពិតរបស់ លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​​ គឺជាអំពើល្អមួយចំពោះក្រុមគ្រួសារគាត់ដោយបង្ហាញពីសកម្មភាពមនុស្សធម៌ដ៏មានតម្លៃ និងជាការបង្ហាញពីទឹកចិត្តអាណិតស្រឡាញ់ គិតគូរនៅក្នុងសង្គម។ការជួយជ្រោមជ្រែងដល់គាត់នាពេលនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់ក្រុមគ្រួសារគាត់ប៉ុណ្ណោះទេ​ និងបានឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែកនិងសាមគ្គីភាពយ៉ាងស្រស់ស្អាតផងដែរ៕

To Top