ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃអង្គារថា ហានិភ័យនៃភាពវៃឆ្លាត បែបសិប្បនិម្មិត ឬ AI ចំពោះសន្តិសុខជាតិ និងសេដ្ឋកិច្ច ចាំបាច់ត្រូវដោះស្រាយ ដោយលោកបន្ថែមថា លោកនឹងស្វែងរកការ ណែនាំពីអ្នកជំនាញ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ VOA News កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេស អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ហើយថានឹងធ្វើការគាំទ្រ ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងការកសាងប្រទេស អ៊ុយក្រែនឡើងវិញ ក្រោយរយៈពេល នៃការបំផ្លិចបំផ្លាញ ដោយសារប្រតិបត្តិការយោធា របស់រុស្សីអស់រយៈពេល១៦ខែ ដែលកំពុងតែនៅបន្ត នៅឡើយនេះ។...
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិន រយៈពេលពីរថ្ងៃកាលពីថ្ងៃចន្ទ ប៉ុន្តែវានឹងចំណាយពេលច្រើន ជាងដំណើរទស្សនកិច្ចមួយ ដើម្បីទទួលបានទំនាក់ទំនង ចិន-អាមេរិក ត្រលប់មកផ្លូវត្រូវវិញ ។ នេះគឺជាពាក្យរំលឹកឡើងវិញ ៣ចំណុចដែលទីក្រុងវ៉ាស៊ីនតោន គួរចងចាំ ក្នុងហេតុផល ទំនួលខុសត្រូវ និងលទ្ធផល។ ជាដំបូង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីង់ Boeing និងក្រុមហ៊ុនអាកាសចរ Air India កាលពីថ្ងៃម្សិលមិញនេះបានប្រកាសទិញយន្តហោះថ្មីរបស់ Boeing ចំនួន២៩០គ្រឿងដើម្បីបង្កើនសេវាកម្មប្រតិបត្តិការ។ ប្រភពដដែលបានឲ្យដឹងដែរថា ការបញ្ជាទិញដែលមានរួមទាំងយន្តហោះ 737 MAX ចំនួន១៩០គ្រឿងយន្តហោះ 787 Dreamlines ចំនួន២០គ្រឿងនិងយន្តហោះ 777X ចំនួន១០គ្រឿងជាមួយនឹងជម្រើសទិញ 737...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជំរុញឲ្យស្នងការដ្ឋាន រាជធានីភ្នំពេញ ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន តាមដែលអាចធ្វើបាន ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់ ។ លោក ឃួង ស្រេង ជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានពន្យល់ថា ក្នុងករណី សមាជិក ប.ស.ស. ទាំងអស់ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ ឬហៅម្យ៉ាងទៀតថា គ្រោះថ្នាក់ការងារ អាចចូលព្យាបាល នៅមន្ទីរពេទ្យឯកជន ដែលមិនមែនជាដៃគូ របស់ ប.ស.ស. បាន តែគិតតាមបារ៉ែនបង់ប្រាក់...
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចំនួន១១៧នាក់ ចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន ៩៨៥នាក់ (ស្រី៦៨៧នាក់)...
បរទេស៖ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែធានាឲ្យបាននូវការបន្តអនុវត្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលមានន័យថា ផលិតផលកសិកម្មទាំងឡាយផ្សេងទៀត របស់អ៊ុយក្រែននឹងអាចដឹកជញ្ជូន បានរលូនតាមផែសមុទ្រ នៅក្នុងសមុទ្រខ្មៅទាំងអស់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Guterres និងត្រូវបានយកមកចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានអំពាវនាវដែរថា គ្រប់ភាគីគួរតែពន្លឿនប្រតិបត្តិការ និងការកាត់បន្ថយការរារាំង ចំពោះនាវាដឹកទំនិញចេញពីផែសមុទ្រ របស់អ៊ុយក្រែនដែលជាផលិតផល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោកLi Qiang ដែលកំពុងបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់និងប្រទេសចិន គួរតែធ្វើការជាមួយគ្នាឲ្យបានស្និទ្ធស្នាលជាងនេះ និងចែករំលែកសន្តិភាពឲ្យបានកាន់តែច្រើន សម្រាប់ពិភពលោក និងការផ្លាស់ប្តូរទស្សនៈវិស័យគ្នា ដើម្បីសហគមន៍អន្តរជាតិនិងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់លោក Li Qiang នៅក្នុងអំឡុងពេលធ្វើជាសហប្រធាននៃ កិច្ចប្រជុំថ្នាក់រដ្ឋាភិបាលជាមួយនឹង លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholf នៅក្នុងប្រទេសអាល្លឺម៉ង់។...
បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៣២ គ្រឿងក្នុងចំណោម ៣៥ គ្រឿង ដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារ តាមអាកាសដែលបានកំណត់គោលដៅលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ការផ្តោតសំខាន់ជាងគេគឺតំបន់នៃទីក្រុងគៀវ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍គិតចាប់ពីថ្ងៃ២១-៣០ មិថុនា គឺប្រេងសាំងធម្មតាតម្លៃ៤ ២០០រៀល ធៀប១០ថ្ងៃមុន នៅដដែល ខណៈប្រេងម៉ាស៊ូត តម្លៃ៣៩៥០រៀល ក្នុងមួយលីត្រ ឡើងថ្លៃ៥០រៀល ៕
បរទេស ៖ ទិន្នន័យគយ របស់ទីក្រុងប៉េកាំង បានបង្ហាញ នៅថ្ងៃអង្គារថា ការនាំចូលប្រេងរបស់ចិន ពីរុស្ស៊ីកាលពីខែមុន បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការឈ្លានពាន របស់ទីក្រុងម៉ូស្គូក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មកលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទិន្នន័យគយលម្អិត បានបង្ហាញថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ២០ មិថុនា បានចេញអនុក្រឹត្យបន្តសុពលភាព អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឲ្យការបោះឆ្នោត ជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ៕
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ មកទស្សនាកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។ ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃ២១ មិថុនា លោករដ្ឋមន្ដ្រី ថោង...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាម រកចំណូលបានលើស ពី៥០០លានដុល្លារអាមេរិក ពីការនាំចេញធុរ៉េន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ស្មើនឹងការកើនឡើង១៨ដងធៀបនឹងឆ្នាំមុន ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ប្រទេសវៀតណាម បាននាំចេញធុរ៉េនជាង៦៥.០០០តោន នៅក្នុងអំឡុងខែមករា រហូតដល់ខែឧសភា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន អតីតយុទ្ធជនចំនួន ១០៦ ៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣ ៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ ។ នេះបើតាមសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់ យកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខានស្អែកនេះ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ ៥ទៀត ។ ការកំណត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃ២១...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃអង្គារបាន ហៅប្រធានាធិបតីចិន គឺលោក ស៊ី ជិនពីង ថាជាជនផ្តាច់ការ ដោយបន្ថែមថា លោក ស៊ី មានការអាម៉ាស់យ៉ាងខ្លាំង នៅពេលដែលប៉េងប៉ោង របស់ចិនត្រូវបានបាញ់ ទម្លាក់ពីលើទឹកដីសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រសួងកសិកម្មរបស់ប្រទេសជប៉ុន បានប្រកាសថា ប្រទេសជប៉ុន គឺគ្មានជំងឺផ្តាសាយបក្សី នោះទេ ក្រោយពីសត្វបក្សីប្រមាណ១៧,៧លានក្បាល ត្រូវបានសម្លាប់នៅទូទាំងប្រទេស ជប៉ុន នាពេលកន្លងមកនេះ ។ ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា អង្គការសុខភាព សត្វពិភពលោក...
កាប៊ុល៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងការពារជនភៀសខ្លួន អាហ្វហ្គានីស្ថាន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ចេញផ្សាយកាលពីថ្ងៃចន្ទថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបចំនួន២.៥០៥នាក់បានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកំណើត អាហ្វហ្គានីស្ថានវិញ ហើយដោយចេញពីប្រទេសជិតខាង គឺអ៊ីរ៉ង់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការម៉ឺងម៉ាត់ ដើម្បីការពារដំណោះស្រាយរដ្ឋពីរ និងទទួលស្គាល់ការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ លោក Ishtaye បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ Barbara Leaf ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការជិតបូព៌ា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។ លោកបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា គម្រោងជីវសាស្រ្តយោធា របស់ទីក្រុងវ៉ាស៊ីនតោន នៅជុំវិញពិភពលោកផ្តល់ ឲ្យសហរដ្ឋអាមេរិកនូវលទ្ធភាព ទទួលបានភ្នាក់ងារអាវុធជីវសាស្រ្ត ដែលមានសក្តានុពល។ ក្រសួងការពារជាតិបានសិក្សា ពីសកម្មភាពរបស់វិទ្យាស្ថានស្រាវជ្រាវកងទ័ព Walter Reed ជាពិសេសតួនាទីរបស់វានៅក្នុង គម្រោងជីវសាស្ត្រយោធាចំនួនពីរគឺ U-Pi-1 និង U-Pi-2 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិទ្យាស្ថាននេះមានសាខាបរទេស ដែលបំពាក់ដោយមន្ទីរពិសោធន៍ឯកោកម្រិតខ្ពស់ និងបណ្តាញផ្នែកធំជុំវិញពិភពលោក...
យូអិន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “បញ្ឈប់ជាបន្ទាន់ និងបញ្ឈប់ទាំងស្រុង” រាល់សកម្មភាពតាំងទីលំនៅ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់។ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តកាលពីថ្ងៃអាទិត្យ ដោយរដ្ឋាភិបាលអ៊ីស្រាអែល...
ភ្នំពេញ៖ កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនាគតនាយកមន្រ្តីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បច្ចុប្បន្នជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឲ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយត្រូវលះបង់ចោលគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។ ការលើកឡើងរបស់លោកនេះ...
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃអង្គារនេះថា ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ភាគខាងត្បូងរបស់ប្រទេសវៀតណាម បានដាក់ចេញនូវផែនការជំរុញ លំហូរវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងលើកទឹកចិត្តអ្នកវិនិយោគ ពិភពលោកឱ្យនាំយកបច្ចេកវិទ្យាថ្មីៗ តាមរយៈការលើកទឹកចិត្ត។ នាយកដ្ឋានផែនការ និងការវិនិយោគរបស់ទីក្រុងបាននិយាយថា នៅឆ្នាំ២០២៥ ទីក្រុងនេះត្រូវបានកំណត់ ដើម្បីទាក់ទាញយ៉ាងហោចណាស់ ៣ពាន់លានដុល្លារអាមេរិក នៅក្នុងគម្រោងបច្ចេកវិទ្យាខ្ពស់មួយចំនួន រួមទាំងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ និងការបង្កើតថ្មី។ នាយកដ្ឋានបានឲ្យដឹងថា...
មិត្តហ្វូនបានរកឃើញ អ្នកឈ្នះដំបូងរបស់ខ្លួនក្នុងកម្មវិធី “រដូវភ្លៀងនាំសំណាង” ។ មិត្តហ្វូន ក៏ដូចក្រុមហ៊ុនទូរគមនាគមន៍ផ្សេងទៀតដែរ តែងតែ បង្កើតកម្មវិធីនាំសំណាង សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីបង្ហាញពីការដឹងគុណ និង ភាពស្មោះត្រង់ និងការគាំទ្ររបស់អតិថិជន។ កម្មវិធី “រដូវភ្លៀងនាំសំណាង” ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជន នូវឱកាសដើម្បីឈ្នះរង្វាន់ និងរង្វាន់ជាច្រើនដូចជាស្មាតហ្វូន និងរង្វាន់មានតម្លៃជាច្រើនផ្សេងទៀត។ ថ្មីៗនេះ ក្រុមហ៊ុន Metfone...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមសហការអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់ ដែលនឹងត្រូវអនុវត្តនាខែសីហា ឆ្នាំ២០២៣ខាងមុខ។ ការចុះអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក តាន់ វីភីន (TAN Wee...
ប៉េកាំង៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានបាញ់បង្ហោះរ៉ុក្កែត Long March-6 ដើម្បីដាក់ផ្កាយរណបពិសោធន៍ថ្មីមួយ នៅក្នុងលំហអាកាស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ រ៉ុក្កែតដែលផ្ទុកផ្កាយរណប ពិសោធន៍ Shiyan-25 បានបាញ់បង្ហោះនៅម៉ោង ១១ និង១៨នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេស ហើយផ្កាយរណប...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះផ្លូវអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ ដែលផ្តល់អាទិភាពដល់ការអភិរក្សអេកូឡូស៊ី និងលក្ខណៈនៃរបៀបបៃតង និងកាបូនទាប នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ពិភពលោក និងរួមចំណែកកាន់តែច្រើន ដល់វឌ្ឍនភាពរបស់មនុស្សជាតិ។ លោក ស៊ី បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹង លិខិតរបស់លោក Eric Domb...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ