ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទ ជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានគូសបញ្ជាក់ពីការទន្ទឹងរង់ចាំដោយក្តីសោមនស្សរីករាយ បំពេញការងារនានាជាមួយ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់ កម្ពុជា ក្នុងអាណត្តិថ្មី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យ លោកឌិត មុន្ទី ប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល ២រូបទៀត ចូលនិវត្តន៍ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តាមសំណើរបស់សាមីខ្លួន។
ចេញផ្សាយថ្ងៃទី ១១ សីហា ២០២៣ ភ្នំពេញ៖ ត្រៀមៗ កក់ផ្ទះអ័រគីដេ អោយបានតម្លៃពិសេស នៅស្តង់អ័រគីដេក្នុងកម្មវិធីពិព័រណ៍លំនៅឋានកម្ពុជា 2023 ដែលរៀបចំឡើងដោយគេហទំព័រអចលនទ្រព្យ Real Estate.Com.Kh នាថ្ងៃទី 12-13 សីហា ខាងមុខនេះដោយមានការផ្តល់ជូនជាច្រើន នូវរង្វាន់ គ្រឿងបរិក្ខារទំនើបៗ និងប្រូម៉ូសិនបញ្ជុះតម្លៃរហូតដល់ $10,000 បូករួមនឹងលក្ខខណ្ឌល្អៗ...
ភ្នំពេញ ៖ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO)និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) រៀបចំសន្និសិទ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh បង្កើតកិច្ចសហការធ្វើអោយប្រសើរឡើង ក្នុងវិស័យកសិកម្ម, ការតាមដានការភាយឧស្ម័ន, នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ របស់លំហអាកាស និង ផ្កាយរណប...
ភ្នំពេញ ៖ រដ្ឋសភា នីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។ តាមរយៈសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី១១ សីហានេះបានឲ្យដឹងថា ក្នុងពិធីដ៏មហាឡោរឹក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងរៀបចំពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ ក្រោមអធិបតីភាព សម្តេច ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ នៅបណ្ឌិត្យភានគរបាលកម្ពុជា។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវរៀបចំឡើងមានលក្ខណៈអធិកអធមដែលមិនធ្លាប់មានពីមុនមក ស្របតាមស្ដង់ដាអន្តរជាតិ។...
ភ្នំពេញ ៖ មុនមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ជារដ្ឋមន្រ្តីការបរទេសចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ត្រូវបានលោក គិន ភា ដែលជាអ្នកវិភាគនយោបាយបានមើលឃើញថា អាចជាសារនាំពាក្យពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលចង់បង្ហាញពីគោលជំហររបស់ខ្លួនជាមួយកម្ពុជា ទោះបីកម្ពុជាផ្លាស់ប្តូរមេដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ជាឪពុក មកលោកបណ្ឌិត ហ៊ុន...
បរទេស៖ Yars ICBM ឬមីស៊ីលផ្លោងឆ្លងទ្វីប គឺជាមីស៊ីល នុយក្លេអ៊ែរទំនើប ដែលត្រូវបានរចនាឡើង ដើម្បីបាញ់ចេញពីវេទិកាចល័ត ឬបាញ់ចេញពីរថយន្ត ។ បង្កើតឡើងដោយរុស្ស៊ី មីស៊ីលនេះត្រូវបានបំពាក់ ដោយយានជំនិះដែលអាចកំណត់គោលដៅ ដោយឯករាជ្យជាច្រើន (MIRVs) ដែលអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ជាច្រើនទៅកាន់គោលដៅផ្សេងៗគ្នា ជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កំពុងស្វែងរកបេក្ខភាពថ្មីម្នាក់ ដើម្បីមកជំនួសតំណែង របស់លោករដ្ឋមន្ត្រីការពារជាតិ បច្ចុប្បន្ន Aleksey Reznikov នេះបើយោងតាមប្រភពពត៌មាន ក្នុងស្រុកមួយបានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះ។ ប្រភពដដែលបានគូសបញ្ជាក់ថា លទ្ធភាព នៃការបណ្តេញលោក Reznikov ចេញពីតំណែងគឺមានកម្រិតខ្ពស់ ហើយមកទល់ពេលនេះ មានបេក្ខភាពថ្មីចំនួន២រូបហើយ...
កណ្ដាល៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ ការអនុវត្តរបបសន្ដិសុខសង្គម សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស. បានថ្លែងថា៖ គោលនយោបាយ ជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូនជាបីដំណាក់កាល ដែលស្មើនឹងចំនួន ១៥លើក។ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ដថា៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ប្រកាសដំឡើងកម្រិត នៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយ សម្រាលមានចំនួន៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភ ពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២នាក់។ បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស. នឹងទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ៧០ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ និងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀតពី ប.ស.ស.។ លោកបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា៖ ដើម្បីធានាគោលការណ៍ទូទៅ នៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនាទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។ ក្នុងឱកាសជាមួយគ្នានេះ លោក ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់អត្ថប្រយោជន៍ របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជី រួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការ រាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង អំពីអត្ថប្រយោជន៍ របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារខាងលើនេះ មានវត្តមានអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរ តំណាងនាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននិងតំណាងអង្គភាពពាក់ព័ន្ធ នានា សរុបប្រមាណជាង ៣០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលប្រជុំសាលាខេត្តកណ្ដាល៕
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ប្រសិនបើ រដ្ឋាភិបាលទីក្រុងគៀវ នឹងបើកការចរចាគ្នាណាមួយនោះ ដាច់ខាតភាគី ខាងរុស្សី គឺមិនមែនជាលោក Vladimir Putin ឡើយ ។ យោងតាមការចេញផ្សាយ របស់ RT...
អាមេរិក បានផ្សាយអត្ថបទនា ពេលចុងក្រោយនេះ ដោយលាតត្រដាង អំពីរដ្ឋាភិបាលអាមេរិក ដែលបានលូតដៃផ្ទាល់ដល់កិច្ចការផ្ទៃក្នុង របស់ប្រទេស ប៉ាគីស្ថាន ហើយគ្រោងដកហូតមុខតំណែង នៃនាយករដ្ឋមន្ត្រី ដោយសារមិនពេញចិត្ត ចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលដឹកនាំដោយ លោក Imran Khanអតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សសកម្មភាព យុត្តិធម៌ប៉ាគីស្ថាន ដែលបានចាត់វិធានការ អព្យាក្រឹតការទូត ចំពោះការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ ហើយត្រូវដឹងសុខទុក្ខពីប្រជាពលរដ្ឋ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ក្នុងនាមកងកម្លាំង...
បរទេស ៖ រដ្ឋាភិបាលទីក្រុង Tallinn បានប្រកាសនឹងផ្គត់ផ្គង់ កញ្ចប់យោធាថ្មី ដែលមានកាំភ្លើងខ្លី ប្រមាណជា១៥០ដើមបូក រួមទាំងគ្រាប់កាំភ្លើងមួយចំនួនផង ទៅឲ្យប្រទេសអ៊ុយក្រែន ។ កញ្ចប់ជំនួយយោធាថ្មី ដែលប្រកាសឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hanno Pevkur កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយក្នុងនោះកញ្ចប់ថវិកា បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រដ្ឋមន្ត្រីទាំងអស់។...
បរទេស៖ប្រទេសអ៊ីរ៉ង់ បានដាក់ក្តីសង្ឃឹមថា ប្រទេសក្នុងប្លុក BRICS នឹងសម្រេចចិត្តក្នុងការផ្តល់សមាជិក ភាពរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល នាទីក្រុង Johannesburg ហើយក្នុងនោះតាមរយៈការគាំទ្រ ជាពិសេសដោយម្ចាស់ផ្ទះ អ្នករៀបចំកិច្ចប្រជុំឆ្នាំនេះ ។ យោងតាមការចេញ ផ្សាយ របស់RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានពោលថា៖ពួកយើងសង្ឃឹមថា នឹងអាចទទួលបានឱកាស ចូលជាសមាជិកភាព ហើយវានឹងត្រូវបានពន្លឿនក្រោមការគាំទ្រ ដ៏រឹងមាំដែលយើងសង្ឃឹមថា នឹងទទួលបានពីអាហ្វ្រិកខាងត្បូង...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃ១១ សីហានេះ បានទទួលការជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកឧត្តមសេនីយ៍ឯក SURASAK PHUTTASUWAN ប្រធាននាយកដ្ឋានកិច្ចការព្រំដែន និងជាប្រធានលេខាធិការដ្ឋានGBC នៃប្រទេសថៃ ៕
វ៉ាស៊ីនតោន៖ World Politics Review បានរាយការណ៍ថា លើសពីពេលណាៗទាំងអស់ សាធារណជនអាមេរិក ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីជំរុញសភា និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមលើភេរវកម្ម ជារៀងរហូត។ អត្ថបទដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា “អ្នកជំនាញបានខិតខំអស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដើម្បីសាកសួរការសន្មត់របស់ទីក្រុងវ៉ាស៊ីនតោន និងជូនដំណឹងអំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយអំពើជ្រុលនិយមដោយហិង្សានៅបរទេស”។ ប្រភពបានឲ្យដឹងថា “អ្នកខ្លះបានមើលពីរបៀបដែលស្លាក “ភេរវករ” ប៉ះពាល់ដល់ការវិភាគ និងការយល់ដឹងអំពីអ្នកប្រព្រឹត្តអំពើហឹង្សា...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពនានាថា ប្រទេសអ៊ុយក្រែនបានបញ្ជូនរបាយការណ៍ដំបូងរបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនស្តីពីការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងប្រទេសរុស្ស៊ី។ រុស្ស៊ីបានចោទទីក្រុងគៀវពី ការកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលដោយ គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ក្នុងប្រទេសជាង ១០០។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបាន សម្ភាសដោយបណ្តាញព័ត៌មាន គឺថា ឯកសារដែលអ៊ុយក្រែន បានបញ្ជូនទៅមន្ទីរប៉ង់តាហ្គោនរួមមានទិន្នន័យអំពីចំនួនគ្រាប់ដែលបានបាញ់...
ស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀង ហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទិ១១ខែសីហា ឆ្នាំ២០២៣ បានបើកវេទិកាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីលើកឡើងអំពីការសំណូមពរ ក៏ដូចជាបញ្ហាកង្វល់ នានានៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរនិងមន្ត្រីជំនាញជួយដោះស្រាយ ឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។ អង្គវេទិកាសាធារណៈនេះ បានធ្វើឡើងនៅក្នុងវត្តដងទង់ ស្ថិតនៅក្នុងសង្កាត់បាទី ដែលមានការចូលរួមពីរអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន២សង្កាត់...
វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិករំពឹងថា កិច្ចប្រជុំកំពូលត្រីភាគី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងត្រូវបាន ធ្វើជាម្ចាស់ផ្ទះដោយប្រធានាធិបតីលោក ចូ បៃដិន នៅចុងខែនេះនៅឯជំរុំ Camp David របស់លោកនឹងក្លាយជា “ប្រវត្តិសាស្ត្រ” ។ លោក បៃដិន កំពុងទន្ទឹងរង់ចាំជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី១៨ ខែសីហា អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានទទួលចំណេះដឹងបច្ចេកទេស ដើម្បីផលិតកាំជ្រួចល្បឿន លឿនជាងសំឡេង ដែលបច្ចុប្បន្នកំពុងស្ថិតក្នុង ដំណាក់កាលសាកល្បង។ ការអះអាងនេះ បានកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក នៅឈូង សមុទ្រ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ពង្រាយទ្រព្យសម្បត្តិយោធា បន្ថែមទៅកាន់ច្រកសមុទ្រ Hormuz ។...
នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា តាមម៉ោងក្រុងប៉េកាំង លោក Joe Biden ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ស្តីពីការត្រួតពិនិត្យ ចំពោះការបណ្តាក់ទុនវិនិយោគ នៅក្រៅប្រទេស ដោយដាក់កំហិត ចំពោះក្រុមហ៊ុនអាមេរិក ដែលបណ្តាក់ទុនវិនិយោគ នៅប្រទេសចិន ក្នុងវិស័យវត្ថុពាក់កណ្តាលចម្លង និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានកង់ទិច និងភាពវៃឆ្លាតសប្បនិម្មិត ។ ប្រព័ន្ធសារព័ត៌មាន...
ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ប្រភពរបស់ក្រសួងផែនការ និងវិនិយោគថា ប្រទេសវៀតណាម កំពុងប្រឈម នឹងការប្រយុទ្ធដ៏ខ្ពស់មួយ ដើម្បីសម្រេច បាននូវគោលដៅកំណើន ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ៦,៥ភាគរយ ដោយសារបញ្ហាប្រឈម ទាក់ទងនឹងទីផ្សារ លំហូរសាច់ប្រាក់ និងនីតិវិធីរដ្ឋបាល។ សារព័ត៌មានក្នុងស្រុក Vietnam News បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងផែនការ...
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិន (MOC) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការកត់សម្គាល់លើបទបញ្ជារដ្ឋបាល របស់សហរដ្ឋអាមេរិក ក្នុងការពិនិត្យឡើងវិញ នូវការវិនិយោគរបស់ក្រុមហ៊ុន អាមេរិកដែលទៅក្រៅប្រទេស ។ អ្នកនាំពាក្យរបស់ MOC បានឲ្យដឹងថា សហរដ្ឋអាមេរិកដាក់កម្រិតលើក្រុមហ៊ុនផ្ទាល់ខ្លួន របស់ខ្លួនដែលវិនិយោគ នៅបរទេសគឺជាទង្វើនៃការផ្ដាច់ និងបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ក្រោមការបង្ហាញ ពីហានិភ័យក្នុងវិស័យវិនិយោគ ។ ទង្វើនេះបានបង្វែរយ៉ាងខ្លាំង...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដោយផ្គត់ផ្គង់គ្រាប់បែកចង្កោម ដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Shoigu បានឲ្យដឹងនៅឯកិច្ចប្រជុំក្រុមប្រឹក្សា ក្រសួងការពារជាតិថា “ដោយសារតែកង្វះគ្រាប់រំសេវកើនឡើង សម្រាប់ប្រព័ន្ធកាំភ្លើងធំ ដែលផលិតដោយលោកខាងលិច នៅក្នុងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន...
ភ្នំពេញ ៖ អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ជឿជាក់ថា ដំណើរទស្សនកិច្ច របស់ប្រមុខការទូតចិន នៅកម្ពុជានៅចុងសប្តាហ៍នេះ នឹងបន្តពង្រឹងកិច្ច សហប្របិត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ស្របពេលដែលប្រទេសកម្ពុជា នឹងបង្កើតរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៅពេលដ៏ខ្លីខាងមុខនេះ ។ តបតាមការអញ្ជើញ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស...
ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដែលបានចែករំលែកនូវពុទ្ធិដល់យុវជនជំនាន់ក្រោយ តាមរយៈការផ្ដល់សៀវភៅ «កម្ពុជាក្នុងយុទ្ធសាស្ត្រមហាអំណាច» ចំនួន៧០ក្បាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សារៀនសូត្រ និងស្រាវជ្រាវ សម្រាប់សមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជា៕
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសម្របសម្រួល និង រៀបចំកម្មវិធីកិច្ចពិភាក្សាតាមក្រុមអំពី ទស្សនៈរបស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (Digital Economy Agreement)” ក្រោមអធិបតីភាព លោកបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. តំណា លោកបណ្ឌិត គង់ ម៉ារី...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើឲ្យបានគង់វង្ស និងធ្វើរបាយការណ៍៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍន៍នៃការដាំដើមឈើក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យដើមអាចរស់នៅដោយភាពគង់វង្ស និងរក្សាបាន ជាទីក្រុងពណ៌បៃតង។ ការកំណត់បែបនេះធ្វើឡើងក្នុងពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ៩ កក្កដា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤.៥៥០រៀល តម្លៃដដែល ខណៈម៉ាស៊ូតឡើងថ្លៃរហូតដល់៤.៧០០រៀល ឡើងថ្លៃ២៥០រៀល បើប្រៀបធៀបនឹង១០ថ្ងៃមុន ៕
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ