បរទេស ៖ ទីភ្នាក់ងារចិនស៊ុនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អត្រាអតិផរណា នៅក្នុងប្រទេសអាល្លឺម៉ង់ បានបន្តធ្លាក់ចុះ មកត្រឹមតែ៦,១ភាគរយប៉ុណ្ណោះ កាលពីខែឧសភា គឺជាអត្រាធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានតាំងតែពីខែមិនា ឆ្នាំ២០២២។ ប្រភពដដែលបាន ឲ្យដឹងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅអឺរ៉ុបមួយនេះបានឡើងអត្រា អតិផរណាដល់កម្រិតខ្ពស់បំផុត កាលពីខែមេសាកន្លងទៅ ប្រមាណជា៧,២ភាគរយ ប៉ុន្តែបានបន្តធ្លាក់ចុះ មកវិញបន្តិចម្តងៗ...
ភ្នំពេញ ៖ បន្ទាប់ពីបានបើកយុទ្ធនាការ បានរយៈពេល ២សប្ដាហ៍មក យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើត ឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារពីសប្បុរសជន ជាង២០ម៉ឺនានាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។ នេះបើតាមហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា ។ មូលនិធិគន្ធបុប្ផាកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអានសេចក្តីព្រៀង ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត (កែច្បាប់បោះឆ្នោត)ថា នឹងមានការផាកពិន័យ ជាប្រាក់ច្រើន គួរសមផងដែរ ចំពោះការបង្កអុកឡុក មិនឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់អាយុ១៨ឆ្នាំឡើង ទៅបោះឆ្នោត ។ បើតាមការអាន ពីសម្តេចតេជោ លើសេចក្តីពង្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត ក្នុងជំនួបជាមួយកម្មករ នារាជធានីភ្នំពេញនាថ្ងៃ១៤...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល នឹងមិនត្រូវបានរារាំង ដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អន្តរជាតិណាមួយ ជាមួយអ៊ីរ៉ង់នោះឡើយ។ សុន្ទរកថា របស់លោកនៅឯគណៈកម្មាធិការ កិច្ចការបរទេស និងការពារជាតិរបស់សភា បានធ្វើឡើងចំពេល ដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធ ជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងរបាយការណ៍បានឲ្យដឹងថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji និងសមភាគី វេណេស៊ុយអេឡាលោក Pedro Rafael Tellechea នៅទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកដល់កម្មករ-កម្មការិនី ឲ្យចាត់ទុករោងចក្រជាឆ្នាំងបាយរួម ខណៈបើថៅកែបិទរោងចក្រ អ្នកដែលបាត់បង់ផលប្រយោជន៍មុនគេ គឺកម្មករ-កម្មការិនី ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ នាថ្ងៃ១៤ មិថុនានេះ ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បានគឺ រោងចក្រមួយជាសហគមន៍សុខសាន្ត...
ស៊ូវ៉ា៖ អ្នកប្រាជ្ញម្នាក់ បានថ្កោលទោសការបង្ហូរចោល នូវទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលកង្វក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kalinga Seneviratne សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ South Pacific បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួក្នុងទីក្រុងស៊ូវ៉ា រដ្ឋធានីហ្វីជីថា “ការចម្លងរោគ នឹងប៉ះពាល់ដល់តំបន់សន្ធិសញ្ញា...
ហ្វ្រែងហ្វឺត៖ សមយុទ្ធទ្រង់ទ្រាយធំរបស់អង្គការណាតូ ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទ គ្រោងនឹងបង្កការរំខាន ដ៏ធំដល់ជើងហោះហើរ ដឹកអ្នកដំណើរក្នុងប្រទេសអាល្លឺម៉ង់ ដោយបង្កើនការព្រួយបារម្ភ ពីអ្នកដំណើរតាមផ្លូវអាកាស និងអ្នកតវ៉ាផងដែរ។ លោក Jens Bischof ប្រធានក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Eurowings របស់ក្រុមហ៊ុន Lufthansa Group បានឲ្យដឹងថា លោកមានការព្រួយបារម្ភ អំពីការដួលរលំនៃសមយុទ្ធ ដែលបាននាំឱ្យមានការបិទ និងការរឹតបន្តឹងយ៉ាងខ្លាំង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យសាធារណៈជនបានដឹង អំពីជំនួបរបស់សម្តេច និងលោក សាន សុជា អតីតព្រះគ្រូសង្ឃដ៏ល្បីល្បាញ អំពីការគាំទ្រឲ្យព្រះសង្ឃដែលលាចាកសិក្ខាបថ បន្តកិច្ចការអប់រំសង្គម និងការអប់រំផ្លូវចិត្ត ដោយប្រើប្រាស់ព្រះធម៌ សម្រាប់ការរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ។ លោក សាន សុជា កាលពីថ្ងៃទី១៣...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា ព្រោះគ្រាន់តែត្រឹមដើមឆ្នាំ២០២៣ ជំងឺនេះមានចំនួន ៣.៤៣៩ករណី។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃ១៣ មិថុនា បានឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង២១សប្តាហ៍ ដើមឆ្នាំ២០២៣ នេះ មានចំនួន ៣.៤៣៩ករណី។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ...
ភ្នំពេញ ៖ ដោយមានជំនឿយ៉ាងមុតមាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បា នបង្ហាញ ពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនថា គ្មានជំនឿលើអ៊ុយក្រែនដែលមានលោក ហ្សេលែនស្គី ជាប្រមុខដឹកនាំហើយមានសហរដ្ឋអាមេរិកនិងប្រទេសប៉ែកអឺរ៉ុប ជាខ្នងបង្អែក វាយយកទឹកដីដែលរុស្ស៊ី វាយដណ្តើមនាពេលកន្លងមកដែលមានលោក ល្លាមឌីមៀពូទីន ជាមេដឹកនាំមកវិញបាននោះទេ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ខណៈអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តពាក់មុខយក្សដាក់គ្នា...
តូក្យូ ៖ ប្រទេសជប៉ុន បានអនុម័តផែនការសន្តិសុខអវកាស ជាលើកដំបូងរបស់ខ្លួនក្នុងគោលបំណងប្រើប្រាស់តំបន់ព្រំដែនឱ្យកាន់តែប្រសើរឡើង សម្រាប់គោលបំណងការពារក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការប្រើប្រាស់យោធានៃលំហអាកាសដោយចិន និងរុស្ស៊ី។ នៅក្នុងផែនទីបង្ហាញផ្លូវដែលត្រូវបានគូរឡើង ដោយផ្អែកលើយុទ្ធសាស្រ្តសន្តិសុខជាតិដែលបានធ្វើបច្ចុប្បន្នភាពក្នុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក៏បានប្តេជ្ញាចិត្តក្នុងការជំរុញគម្រោងការពារជាតិរបស់ជប៉ុន ដោយប្រើប្រាស់បច្ចេកវិទ្យាអវកាសក្នុងវិស័យឯកជនផងដែរ។ សសរស្តម្ភសំខាន់នៃប្លង់មេ គឺជាផែនការ សម្រាប់ពង្រឹងប្រព័ន្ធប្រមូលព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ នាទីស្ដីការក្រសួងដែលមានទឹកប្រាក់២លានដុល្លារ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងចំៗទៅកាន់ក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេស ជាពិសេសមេក្លោងថា បើចង់ឲ្យអ្នកនៅក្នុងប្រទេសដែលជាបក្ខពួកខ្លួនរលាយ(បក្សភ្លើងទៀន) ដូច្នេះសូមអ្នកនៅខាងក្រៅប្រទេសស្រែកឲ្យលឺៗតិចមកអំពីការមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ក្នុងន័យរបស់សម្តេចនេះ គឺផ្តាំផ្ញើទៅក្រុមប្រឆាំងដែលបានធ្វើសកម្មភាពញុះញង់រារាំងពលរដ្ឋទៅបោះឆ្នោត ជាពិសេសគណបក្សនយោបាយមួយដែលគេដឹងថា ជាបក្សភ្លើងទៀនដែលមានលោកសម រង្ស៊ីជាអ្នកនៅពីក្រោយប្រយ័ត្នគ្មានវាសនាចូលរួមបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ សម្រាប់អាណត្តិទី៨ខាងមុខ ៕
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកនឹងសម្រេចចិត្តថា នៅពេលណាដែលត្រូវរំលាយសភា តំណាងរាស្រ្ត បន្ទាប់ពីបានវាយតម្លៃពី “កាលៈទេសៈផ្សេងៗ” ចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា លោកនឹងហៅការបោះឆ្នោតមួយនៅចុងបញ្ចប់នៃសមាជ ដែលកំពុងបន្តរហូតដល់ថ្ងៃទី២១ ខែមិថុនា។ លោក គីស៊ីដា ក៏បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់លោក គឺ “ដោះស្រាយបញ្ហាប្រឈម...
បរទេស ៖ នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនបានផ្តល់ការណែនាំពិសេសណាមួយដល់ប៉ូលិសក្នុងករណីដែលអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មកថៃវិញនៅខែក្រោយនោះទេ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។...
ភ្នំពេញ – ក្រុមហ៊ុន GWM Cambodia បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត GWM ដំបូងរបស់ពួកគេនៅក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier Center Sen Sok ។ HAVAL H6, HAVAL JOLION, HAVAL...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងដែលដឹកនាំដោយអង់គ្លេសហៅកាត់ថា JEF បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការផ្តល់ជំនួយជាយោធាថ្មីតម្លៃជាង១០០លានដុល្លារបន្ថែមទៀតឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងដែរថាកញ្ចប់យោធាថ្មីដែលភាគច្រើនគឺជាប្រព័ន្ធការពារដែនអាកាសហើយដំណើរការនៃការបញ្ជាទិញអាវុធទាំងនេះត្រូវបានធ្វើឡើងដោយមានការឆ្លងកាត់តាមរយៈមូលនិធិអន្តរជាតិសម្រាប់អ៊ុយក្រែនដែលហៅកាត់ថា IFU។ មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសបានថ្លែងថា៖ការបរិច្ចាកជំនួយតាមរយៈមូលនិធិ IFU បានអនុញ្ញាតិឲ្យប្រទេសដែលជាម្ចាស់ជំនួយអាចចូលរួមគ្នាក្នុងការបញ្ជាទិញអាវុធដែលអ៊ុយក្រែនចង់បានតាមរយៈឧស្សាហកម្មផលិតអាវុធនានាដោយមិនចាំបាច់ធ្វើការប្រើប្រាស់អាវុធដែលមាននៅក្នុងស្តុករបស់ពួកគេផ្ទាល់នោះឡើយ។ គួរឲ្យដឹងដែរថាមូលនិធិ IFU បានបង្កើតឡើងកាលពីខែសីហាឆ្នាំ២០២២នៅក្នុងកិច្ចប្រជុំកំពូលមួយស្តីអំពីប្រទេសអ៊ុយក្រែននាទីក្រុង Copenhagen ដែលវានឹងផ្តល់សេវាក្នុងការជួយចែកចាយនិងប្រមូលលុយជំនួយនានាដើម្បីយកទៅទិញសព្វាវុធតាមការចង់បានរបស់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី
ផ្លរីដា៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសារភាពថា មិនមានកំហុស ចំពោះការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌសហព័ន្ធ ដែលចោទប្រកាន់លោកពីបទកាន់ កាប់ឯកសារសន្តិសុខជាតិចាត់ថ្នាក់ បន្ទាប់ពីលោកបានចាកចេញពីសេតវិមាន។ លោក ត្រាំ បានបង្ហាញខ្លួននៅក្នុងតុលាការក្នុងទីក្រុងមៃមី ដោយក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងចៅក្រមលើការចោទប្រកាន់ របស់សហព័ន្ធ ហើយបានចូលសារភាពថា មិនមានទោសចំពោះបទល្មើសព្រហ្មទណ្ឌទាំង ៣៧ករណី។ ចៅក្រម Jonathan...
ភ្នំពេញ ៖ តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយកម្មករជាង២ម៉ឺននាក់ នារាជធានីភ្នំពេញ មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ខាងមុខនឹងត្រូវពិន័យពី៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។ សម្តេចអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ ប៉ុន្តែពួកគេទេដែលមិនព្រមបញ្ឈប់សកម្មភាព ញុះញង់ឲ្យពលរដ្ឋមិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តងលើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ៕
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយអង្គការUNIDO ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន POMA Media រួមជាមួយនឹងផ្ដល់ជាទីតាំងពី Factory Phnom Penh ព្រមជាមួយការសហការឩបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ការគាំទ្រពីស្ថាប័នរដ្ធ អង្គការ និងសមាគមនានា បានចូលរួមក្នុងការរៀបចំ វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ការជម្រុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានធ្វើឱ្យប្រសើរឡើងនូវកន្លែងប្រមូលព័ត៌មានសម្ងាត់របស់ខ្លួននៅក្នុងប្រទេសគុយបាក្នុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយថា នៅពេលបង្កើតរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះបានជួបជាមួយនឹងប្រធានភ្នាក់ងារអាតូមិកអន្តរជាតិ IAEA លោក Rafael Grossiដើម្បីពិភាក្សាគ្នាទៅលើកម្រិតប្រថុយប្រថាន នៃសន្តិសុខសុវត្ថិភាពដែលអាចបណ្តាមកពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ។ ប្រភពដដែលបានបន្តទៀតថានៅក្នុងអំឡុងពេលពិភាក្សាគ្នាលោក Zelensky បានថ្លែងថាកម្រិតគ្រោះថ្នាក់របស់រោងចក្រនុយក្លេអ៊ែរនេះបានបន្តកើន ឡើងខ្ពស់ខណៈដែលទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញនាពេលចុងក្រោយនេះ។ លោក Zelensky បានបន្តថាលោកស្វាគមន៍ចំពោះវត្តមាន របស់ក្រុមការងារជំនាញរបស់...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។ លោក...
អង់ការ៉ា៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានឲ្យដឹងថា កិច្ចចរចាប្រក្រតីភាពស៊ីរី-តួកគី គួរតែដំណើរការឆ្ពោះទៅរកគោលដៅនៃការដកទ័ពតួកគីចេញពីប្រទេសស៊ីរី និងប្រឆាំងអំពើភេរវកម្ម។ ក្នុងជំនួបជាមួយលោក Ali Asghar Khaji ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Assad បានលើកឡើងថា គោលដៅចម្បងរបស់ស៊ីរី ក្នុងកិច្ចពិភាក្សានាពេលខាងមុខ...
សម្តេចតេជោ ឲ្យបុគ្គល ស ឡុងដេត ត្រឡប់មកវិញ កុំរត់ទៅថៃhttps://dap-news.com/?p=339318 សម្ដេចតេជោ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សាក្បែរកម្ពុជាhttps://dap-news.com/?p=339324 សម្តេចតេជោថា លោក សាន សុជា ស្នើជួបសម្តេចថ្ងៃនេះ ខណៈធ្លាប់មានពាក្យចចាមអារាម ពាក់ព័ន្ធបក្សប្រឆាំងhttps://dap-news.com/?p=339340 មន្រ្តីជាន់ខ្ពស់ គ.ជ.ប៩រូប មិនអាចបោះឆ្នោត ថ្នាក់ជាតិបានទេhttps://dap-news.com/?p=339353...
បរទេស៖ រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃចន្ទបានបន្ថែមអង្គភាពចំនួន ៤៣ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ រួមទាំង Frontier Services Group Ltd ដែលជាក្រុមហ៊ុនសន្តិសុខ និងអាកាសចរណ៍ដែលគ្រប់គ្រងដោយ Erik Prince សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះយោធាចិន និងសកម្មភាពផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣...
ហ្សឺណែវ៖ ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អង្គការពលកម្មអន្តរជាតិ (ILO) បានអំពាវនាវឲ្យមានសកម្មភាពបញ្ចប់ពលកម្មកុមារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃចន្ទ អង្គការ ILO បានធ្វើកិច្ចប្រជុំថ្នាក់ខ្ពស់ក្រោមប្រធានបទ “យុត្តិធម៌សង្គម សម្រាប់ទាំងអស់គ្នា បញ្ចប់ពលកម្មកុមារ” ដែលជាព្រឹត្តិការណ៍ចំហៀងក្នុងសម័យប្រជុំនៃសន្និសីទការងារអន្តរជាតិ ដោយការពិភាក្សាផ្តោតលើការផ្សារភ្ជាប់គ្នារវាង យុត្តិធម៌សង្គម និងការលុបបំបាត់ពលកម្មកុមារ។ ក្រុមអ្នកពិភាក្សាតំណាងឱ្យកម្មករនិយោជិត និយោជក និងរដ្ឋាភិបាល បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការប្រយុទ្ធប្រឆាំង នឹងពលកម្មកុមារ...
ភ្នំពេញ៖ រង្វាន់ធំ២ម៉ឺនដុល្លារពី CAMBODIA BEER ចែកហូរហែមិនដាច់ ពីខេត្តមួយទៅខេត្តមួយ គ្របដណ្តប់ខេត្តក្រុង នៃប្រទេសកម្ពុជា។ ហើយកាលពីថ្មីៗនេះ CAMBODIA BEER បានរកឃើញអតិថិជនកំពូលសំណាង ក្នុងខេត្តកំពង់ស្ពឺមិនមែន១ មិនមែន២ តែរហូតដល់ទៅ៣នាក់ឯណោះ ដែលបានឈ្នះប្រាក់សុទ្ធ ២ម៉ឺនដុល្លារ។ CAMBODIA BEER និងកំពូលតារាចម្រៀង ENO បានចុះទៅដល់ខេត្ត...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ