ព័ត៌មានជាតិ

ចាប់ខ្លួន ជនជាតិរៀតណាម២នាក់ រឹបអូសឧបករណ៍នេសាទ មួយចំនួន នៅខេត្តពោធិ៍សាត់

រូបភាព៖ ស្នងការខេត្តពោធិ៍សាត់

ភ្នំពេញ៖ ជនជាតិវៀតណាម២នាក់ ឪពុកកូន ត្រូវបានកងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួន និងរឹបអូសឧបករណ៍នេសាទ មួយចំនួន នៅចំនុចមុខព្រែកខ្ញែង ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្រ​ ឃុំ​ដីរនាត​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់។​

យោងតាមស្នងការខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖
១/​ ឈ្មោះ​ តង​ យហ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ វៀតណាម​ (ជាឪពុក​)
២/​ ឈ្មោះ​ ត យស ភេទ​ប្រុស អាយុ​២៣ឆ្នាំ​ (ត្រូវ​ជាកូន)​មាន​ទីលំនៅ​ ភូមិ​ក្បាល​តោ​ល​ ឃុំ​កោះ​ជីវាំង​ ស្រុក​ ឯកភ្នំ​ ខេត្ត​បាត់ដំបង​។

ប្រភពដដែលបន្ថែមថា វត្ថុតាង​ រួមមាន៖ កាណួត​ ស្មាច់ភ្ជាប់ម៉ាស៊ីន១គ្រឿង មងបីជាន់ប្រវែង​ ២៥០​ម៉ែត្រ ត្រីចំរុះ​ចំនួន​ ៤០គីឡូ​ក្រាម​ កណ្ដឹងសំរាប់បំពងសម្លេងបង្អើលត្រី​ ០២គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​ នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕

To Top