វៀតណាម៖ ក្នុងអង្គសន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈក្នុងបរិបទឌីជីថល(Digital Platform, Database for Promotion of Public in the Digital Environment) នៅប្រទេសវៀតណាម លោកស្រី តឹក ធីតា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស. កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃ ប.ស.ស. និងជាប្រធានប្តូរវេនសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) បានលើកឡើងថា៖ បរិវត្តកម្មឌីជីថល និងការឈ្វេងយល់នូវការប្រើប្រាស់ ទូលំទូលាយនៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រ ដល់ការអនុវត្ត របបសន្តិសុខសង្គមកាន់តែល្អប្រសើរ។ លោកស្រីបានលើកឡើងទៀតថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បាននិងកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រតិបត្តិការការងារសំខាន់ៗជាច្រើន ហើយបើទោះបីការងារមួយចំនួន នៅមិនទាន់បានផ្លាស់ប្តូរទាំងស្រុង ក្នុងការប្រើប្រាស់ ប្រព័ន្ធឌីជីថលយ៉ាងណាក៏ដោយ តែ ប.ស.ស. កម្ពុជាបាននិងកំពុងបន្សាំខ្លួន ទៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មី ដែលជាទិសដៅផែនការយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍសកម្មភាពបច្ចេកវិទ្យា យ៉ាងសស្រាក់សស្រាំតាមការចង្អុលបង្ហាញ របស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ផងដែរ។ លោកស្រីបានបន្តទៀតថា៖ ការអភិវឌ្ឍប្រព័ន្ធសម្រាប់ប្រតិបត្តិការការងារជាមួយបច្ចេកវិទ្យាថ្មី បានឈានចូលដល់ដំណាក់កាលទី២ និងបានដាក់គោលដៅបន្ទាប់ គឺការបញ្ចូលបច្ចេកវិទ្យា ជំនាន់ថ្មីដូចជា បញ្ញាសិប្បនិមិ្មត ប្រព័ន្ធសវនកម្ម និង សូចនាករប្រតិបត្តិការគន្លឺះសម្រាប់ហានិភ័យ ជាដើម ដែលអាចឱ្យ ប.ស.ស. កម្ពុជា បានប្រើប្រាស់ប្រព័ន្ធដែលទំនើប ដូចបណ្តាប្រទេសជឿនលឿនផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា វត្តមាន ប.ស.ស. កម្ពុជាបានចូលរួមសន្និសីទថ្នាក់អន្តរជាតិមួយនេះ គឺជាឱកាសដែល ប.ស.ស. កម្ពុជាអាចឈ្វេងយល់បន្ថែមពីប្រព័ន្ធឌីជីថល ក៏ដូចជាទទួលបាន នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេស នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលជាធាតុចូលសំខាន់ សម្រាប់យកមកសិក្សាបន្ថែម ដើម្បីផ្តល់ភាពងាយស្រួល ក្នុងប្រតិបត្តិការការងារជាមួយនឹងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយ។ សូមបញ្ជាក់ថា៖ សន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈ ក្នុងបរិបទឌីជីថលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣១ ខែ មីនា ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមវៀតណាម (VSS) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារ Draco-Thang...
ភ្នំពេញ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញធ្វើការថ្លែងសុន្ទរកថាបើក ក្នុងសិក្ខាសាលាស្តីពី “តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា” អមជាមួយការថ្លែងសុន្ទរកថារាយការណ៍ដោយ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នៅព្រឹកថ្ងៃទី...
ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូកីឡា នៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា អញ្ជើញមកទស្សនកិច្ច រោងចក្រផលិតទឹក ពិសាវីតាល់ ក្នុង“គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម” ដែលបានរៀបចំឡើង ក្នុងគោលបំណង បង្ហាញការគាំទ្រ និងសេចក្តីស្រលាញ់ចេញពីបេះដូង ក្នុងស្មារតីខ្មែរតែមួយ ពីវីតាល់...
ហែលហ្សេនគី ៖ ថាតើគណបក្ស កណ្តាលស្តាំនិយម នៅក្នុងប្រទេសហ្វាំងឡង់ អាចបង្កើតគណៈរដ្ឋមន្ត្រី ឬ ថាតើសម្ព័ន្ធនៃគណបក្ស សង្គមប្រជាធិបតេយ្យកណ្តាល (SDP) និងគណបក្សអភិរក្ស – ជាមួយគណបក្សតូចៗ មួយចំនួននឹងចូលកាន់តំណែង នៅតែមិនច្បាស់លាស់ នៅថ្ងៃចន្ទម្សិលមិញនេះ លោក Petteri Orpo ប្រធានសម្ព័ន្ធជាតិអភិរក្ស បានលើកឡើងថា លោកនឹងចាប់ផ្តើមកិច្ច...
ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពនឹងពិភាក្សា អំពីកម្មវិធីគាំទ្ររយៈពេលជាច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន ។ លោក Stoltenberg បានលើកឡើងថា កម្មវិធីនេះនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសណាតូនៅថ្ងៃទី០៤-០៥ ខែមេសា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាគោលការណ៍អតិភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី ៤ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ នឹងធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យប្រទេសជប៉ុន មានការប្រុងប្រយ័ត្ន លើការរឹតបន្តឹងការ ត្រួតពិនិត្យការនាំចេញលើឧបករណ៍ផលិត semiconductor និងជៀសវាងការបង្កើតកត្តាស្មុគស្មាញថ្មី ចំពោះទំនាក់ទំនងទ្វេភាគី ។ លោកស្រីបានប្រាប់សន្និសីទ សារព័ត៌មាននៅពេលឆ្លើយសំណួរពាក់ព័ន្ធថា ប៉ុន្មានថ្ងៃមុននេះ ប្រទេសជប៉ុន បានប្រកាសថា ខ្លួននឹងរឹតបន្តឹងការនាំចេញ ឧបករណ៍ផលិត...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១០.២០នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំពីរ ឬ G7 គឺប្រទេសជប៉ុន បានចាប់ផ្តើមទិញប្រេងឆៅ ពីរុស្ស៊ីលើសពីតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល ដែលបានព្រមព្រៀងគ្នា បន្ទាប់ពីទទួលបានការលើកលែង ដែលមានការអនុញ្ញាតពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃច័ន្ទថា ស្ត្រីម្នាក់ដែលត្រូវបានគេសង្ស័យថា បានសម្លាប់អ្នកសរសេរប្លុកយោធា ដ៏ល្បីល្បាញរបស់រុស្ស៊ី Vladlen Tatarsky ត្រូវបានឃុំខ្លួន។ ស្ត្រីសង្ស័យឈ្មោះ Darya Trepova ត្រូវបានគេដាក់ក្នុងបញ្ជី ដែលចាប់ខ្លួនរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tatarsky...
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ដល់ ទី១១ខែមេសាឆ្នាំ២០២៣នឹងមានភ្លៀងធ្លាក់ពី ខ្សោយទៅមធ្យមលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥ – ១១ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា អំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល...
វីយែន៖ តម្លៃប្រេងបានកើនឡើងដល់ជាង ៦ភាគរយបន្ទាប់ពីប្រទេសអ្នកផលិតធំៗ បានបង្ហាញការសម្រេចចិត្ត ដ៏គួរឱ្យភ្ញាក់ផ្អើលនៅចុងសប្តាហ៍ ដើម្បីកាត់បន្ថយទិន្នផលប្រេងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែឧសភាបានកើនឡើង ៤,៧៥ ដុល្លារអាមេរិក ឬ ៦,២៨ភាគរយ មកនៅត្រឹមតម្លៃ ៨០,៤២ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
បរទេស៖ សភាម៉ាឡេស៊ីបានបោះឆ្នោត ដកទោសប្រហារជីវិតជា កាតព្វកិច្ចរបស់ប្រទេសនេះ ដែលអាចទុកចោលអ្នកទោសច្រើនជាង ១ ៣០០ នាក់ នៅលើជួរមរណៈ។ ប្រទេសនេះបានផ្អាកការ ប្រហារជីវិតតាំងពីឆ្នាំ២០១៨មក ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាម៉ាឡេស៊ីកាលពីថ្ងៃចន្ទបានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីដកទោសប្រហារជីវិតជាការ កាត់ទោសជាកាតព្វកិច្ច...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានមកដល់អគារ Trump Tower ក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថា នឹងចំណាយពេលមួយយប់ មុនពេលប្រឈមមុខនឹងការ ចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការធ្វើដំណើររបស់លោក Trump ទៅកាន់ Manhattan...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទថា ការផ្ទុះគ្រាប់បែកដែលបានសម្លាប់ អ្នកសរសេរប្លុកយោធារុស្ស៊ីលោក Vladlen Tatarsky នៅក្នុងហាងកាហ្វេមួយក្នុងទីក្រុង St. Petersburg គឺជាការវាយប្រហារភេរវកម្ម។ ការថ្លែងរបស់លោកបានធ្វើឡើង បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានស្តីបន្ទោសអ៊ុយក្រែន ចំពោះការរៀបចំការបំផ្ទុះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធាជើងទឹក ត្រីភាគីរយៈពេលពីរថ្ងៃនៅថ្ងៃចន្ទនេះ ដោយមានការចូលរួមដោយនាវាផ្ទុកយន្តហោះ USS Nimitz ក្នុងដែនទឹកភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដើម្បីពង្រឹងការរារាំងប្រឆាំងនឹង ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Korea JoongAng Daily ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់...
បរទេស៖ យោធាអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានដេញយន្តហោះឈ្លបយកការណ៍ របស់កងទ័ពជើងទឹកអាមេរិក EP-3E បន្ទាប់ពីយន្តហោះនេះបានចូល ដែនអាកាសលើដែនទឹក នៃសាធារណរដ្ឋអ៊ីស្លាម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពជើងទឹកអ៊ីរ៉ង់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីយន្តហោះ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់ មេបញ្ជាការកងទ័ពជើងទឹក...
បរទេស៖ អាជ្ញាធរបាននិយាយថា ចោរបានប្រើឧបករណ៍ ដើម្បីយកគ្រាប់ដែកលម្អចំនួន ១ ៥០០គ្រាប់ ចេញបង្កាន់ដៃដែកតាមផ្លូវជុំវិញ បឹងខាងលិចក្នុងទីក្រុងហាណូយ។ យោងតាមសារព័ត៌មានវៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Nguyen Dinh Khuyen ប្រធានស្រុក Tay Ho...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនេះ។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣ ខែមេសា...
រដ្ឋមន្ដ្រីមហាផ្ទៃ ៖ FATF ដកកម្ពុជា ចេញពីបញ្ជីប្រផេះ មានតម្លៃស្មើនឹង ផ្នែកមួយនៃអាយុជីវិតជាតិhttps://dap-news.com/national/2023/04/03/322971/ សម្តេចតេជោ ៖តើមិត្តភក្តិបរទេស ជ្រើសយកកម្ពុជាទាំងមូល ឬជ្រើសយកមនុស្សមួយក្រុម ដែលធ្វើខុសច្បាប់https://dap-news.com/national/2023/04/03/322961/ តោះមកដឹងពីទីតាំង និងម៉ោងចេញដំណើរ ដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត ៣៤៥គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើត ឥតគិតថ្លៃ ក្នុងឱកាសចូលឆ្នាំhttps://dap-news.com/national/2023/04/03/322928/ កម្ពុជារកចំណូលជាង ១១លានដុល្លារ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ដែលត្រូវទទួលការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣ ខែមេសា...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថាចាប់ពីពេលនេះតទៅ “ទ្វារត្រូវបានបិទ” ហើយចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា លោក Jeffry Flake ដោយបានរិះគន់ចំពោះកិច្ចប្រជុំនាពេលថ្មីៗនេះរបស់អ្នកការទូតជាមួយគូប្រជែងរបស់គាត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Erdogan បានចូលរួមក្នុងពិធីមួយនៅក្នុងសង្កាត់ Bagcilar...
បរទេស៖ ប្រទេសចិនបានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Micron Technology ដែលជាក្រុមហ៊ុនអេឡិចត្រូនិកផលិតវត្ថុពាក់កណ្តាលចំឡងដែលមានមូលដ្ឋាននៅរដ្ឋ Idaho សហរដ្ឋអាមេរិក ។ ការស៊ើបអង្កេតនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកស្វែងរកការទប់ស្កាត់ការចូលប្រើប្រាស់របស់ទីក្រុងប៉េកាំងចំពោះគ្រឿងបន្លាស់អេឡិចត្រូនិចសំខាន់ៗទាំងនេះចំពេលមានសង្គ្រាមបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ រដ្ឋបាលអ៊ិនធឺណិតចិន (CAC) បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតក្នុងគោលបំណង “ការពារសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ” និង...
ម៉ូស្គូ៖ រុស្ស៊ីកំពុងសាកល្បងយានជំនិះគ្មានមនុស្សបើកថ្មីដែលបំពាក់ដោយកាំជ្រួចប្រឆាំងរថក្រោះនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ កាលពីថ្ងៃសុក្រ អតីតប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី លោក Dmitry Rogozin បានបង្ហោះវីដេអូទៅកាន់បណ្ដាញ Telegram អំពីអ្វីដែលហាក់ដូចជាយានជំនិះគ្មានមនុស្សបើក Marker (UGV) បាញ់សាកល្បងកាំជ្រួចប្រឆាំងរថក្រោះ Kornet ។ ត្រលប់ទៅខែមករា លោក Rogozin ដែលឥឡូវនេះជាប្រធានក្រុមយោធា...
កាន់តែគៀកថ្ងៃជិតមកដល់ សិស្សនិស្សិត និងយុវជនគ្រប់រូបដែលកំពុងស្វែងរកឱកាសការងារក្នុង ក្ដីស្រមៃ នៅថ្ងៃទី៧ និង៨ ខែមេសា ខាងមុខនេះ ក្រុមហ៊ុន CamboJob នឹងរៀបចំកម្មវិធីដ៏ពិសេសមួយ គឺពិព័រណ៍ការងារ “CamboJob Campus Career Fair 2023” ដោយលោកអ្នកគ្រាន់តែរៀបចំ CV ឱ្យរួចរាល់មកដាក់ពាក្យភ្លាម អាចចូលសម្ភាសន៍ភ្លែតដោយមិនចាំយូរ។ ការងារប្រមាណជាង...
សេងហាងសាឡន NAIL BOX នៅផាប់ស្ទ្រីត ខេត្តសៀមរាប បន្ទាន់ក្នុងតម្លៃពិសេស ដែលស្ថិតនៅទីតាំងផ្ទះលេខ ៦៤ ផ្លូវលេខ ៩ ក្រុងសៀមរាប នៅ PUB STREET (មានមនុស្សឆ្លងកាត់ច្រើន)។ 📲ទំនាក់ទំនងព័ត៌មានបន្ថែមតាម លេខទូរស័ព្ទ ០១០ ៤០ ៣៧ ៣៧ Facebook...
ភ្នំពេញ ៖ ដើម្បីជាការអបអរដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលី និងបុគ្គលិកស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ បានចូលរួមប្រកួតបាល់ទាត់មិត្តភាព ជាមួយក្លិបបាល់ទាត់បឹងកេត នៅកីឡដ្ឋាន ខេមបូឌា អ៊ែរវ៉។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអូស្ដ្រាលី នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ និងការ ប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅមគ្គទេសក៍ ស្តីពីបន្លែនៅប្រទេសកម្ពុជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សាយ...
បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មានយោធានាំមុខគេរបស់រុស្សី និងជាអ្នកសរសេរប្លុកយោធាគឺលោក Vladlen Tatarsky ឈ្មោះពិត Maksim Fomin ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការបំផ្ទុះមួយនៅក្នុងហាងកាហ្វេ ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន RIA Novosti...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ