ភ្នំពេញ ៖ កីឡាការិនីខាន់ ចេសា ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានសម្រេច លើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន ឱ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ៕
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។ ថ្លែងក្នុងឱកាសដ៏អធិកអធមនោះ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១, សង្កាត់លេខ៣, ក្រុងព្រះសីហនុ នាថ្ងៃទី៦...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកពញឮ ខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកពញាឮ ព្រឹកថ្ងៃអាទិត្យទី ០៧ ខែឧសភា ឆ្នាំ ២០២៣ នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សាលារៀនអនុវិទ្យាល័យ ១ ខ្នង មាន៨...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចរវាងជនជាតិភាគតិចនៅក្នុងរដ្ឋ Manipur ដែលស្ថិតនៅដាច់ស្រយាលក្នុងប្រទេស ឥណ្ឌា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អំពើហឹង្សាបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាដោយសហគមន៍ ជនជាតិដើមភាគតិច ប្រឆាំងនឹងការផ្លាស់ប្តូរដើម្បីផ្តល់ឋានៈកុលសម្ព័ន្ធ ដល់ក្រុមជនជាតិដើម នៅក្នុងរដ្ឋ។...
បរទេស៖ កងកម្លាំងអ៊ុយក្រែន បានបាញ់មីស៊ីលផ្លោងយ៉ាងតិចចំនួនពីរគ្រាប់ សំដៅទៅកាន់តំបន់គ្រីមៀ របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍។ យ៉ាងណាក៏ដោយ មីស៊ីលត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានបង្ហាញជាលើកដំបូងដោយប្រមុខ នៃសាធារណរដ្ឋគ្រីមេគឺលោក Sergey Aksenov នៅក្នុងការបង្ហោះប្រព័ន្ធ Telegram ។ លោកបានកំណត់អត្តសញ្ញាណមីស៊ីលមួយគ្រាប់ជាមីស៊ីលផ្លោងយុទ្ធសាស្ត្រ...
បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ ក្នុងខួបលើកទី ៧០ នៃសន្ធិសញ្ញាការពារប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធដែលនឹងត្រូវធ្វើឡើងចំនួនប្រាំដងចន្លោះពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា...
បរទេស៖ សារព័ត៌មាន Bloomberg រាយការណ៍ថា សហរដ្ឋអាមេរិកកំពុងធ្វើការ លើកញ្ចប់ការពារល្បឿនលឿនថ្មីមួយ សម្រាប់កោះតៃវ៉ាន់ ដោយអះអាងថា រដ្ឋាភិបាលនឹងប្រើប្រាស់សិទ្ធ សម្រាប់ប្រធានាធិបតីដើម្បីពន្លឿនការដឹកជញ្ជូន ដែលជាឧបករណ៍មួយដែលធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ក្នុងការគាំទ្រទីក្រុងគៀវ ប៉ុន្តែមិនមែនតៃប៉ិនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រដោយដកស្រង់សម្តីអ្នកអនាមិកដែលដឹងពីបញ្ហានេះ” គឺ Bloomberg...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមានថា រុស្ស៊ី និងសហរដ្ឋអាមេរិក ជិតឈានដល់ជម្លោះប្រដាប់អាវុធបើកចំហរលើបញ្ហាអ៊ុយក្រែនហើយ ប៉ុន្តែទីក្រុងម៉ូស្គូ កំពុងព្យាយាមទប់ស្កាត់រឿងនេះ។ លោក Ryabkov បានលើកឡើងថា ទីក្រុងមូស្គូបានដឹងថា ក្រុងគៀវ កំពុងធ្វើសកម្មភាពក្រោមការណែនាំរបស់វ៉ាស៊ីនតោន នៅពេលខ្លួនជ្រើសរើសវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី រួមទាំងការវាយប្រហារដោយយន្តហោះដ្រូន លើវិមានក្រឹមឡាំង ដោយបន្ថែមថា ទាំងអ៊ុយក្រែន...
ថ្ងៃទី៦ ខែឧសភា ក្រុមហ៊ុនសេវាកម្មផ្សាយបន្តផ្ទាល់ អូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ OBS និង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហៅកាត់ CMG បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបតិ្តការនៅក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្លាយជាស្ថាប័នផ្សាយបន្តផ្ទាល់ដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសតាមសេចក្តីអញ្ជើញជាផ្លូវការ ។ ភាគីទាំងពីរនឹងបង្កើតយន្តការសហប្រតិបតិ្តការក្នុងរយៈពេលយូរ រួមគ្នាជំរុញការផ្សព្វផ្សាយស្មារតីអូឡាំពិកយ៉ាងទូលំទូលាយ ។ លោក Bach ប្រធាននៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen...
នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលឆ្លើយតបវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិននិងក្រុមហ៊ុន ៣៦០ បានរួមគ្នាចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយច្បាប់ ដោយបានប្រើប្រាស់ការពិតជាក់ស្តែងយ៉ាងច្រើនសម្បើម ដើម្បីលាតត្រដាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកប្រមូលព័ត៌មានចារកម្មអំពីរដ្ឋាភិបាល ក្រុមហ៊ុននិងប្រជាពលរដ្ឋនៃប្រទេសដទៃក្នុងរយៈពេលយូរ ហើយបានអនុវត្តដោយសម្ងាត់នូវ “ការផ្លាស់ប្តូរដោយសន្តិភាព”និង “បដិវត្តន៍ពណ៌”នៅតំបន់នានាទូទាំងពិភពលោក ព្រមទាំងបានធ្វើសកម្មភាពចារកម្មជាបន្តបន្ទាប់ទៀតផង ។ ប្រការទាំងនេះធ្វើឱ្យអ្នកផងទាំងពួងមើលបានច្បាស់ថា អាមេរិកជា “អាណាច្រក ហែក”ពិតប្រាកដ ក្នុងនាមជា “ក្រញ៉ាំស្រួច”របស់វា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបង្កជាការគំរាមកំហែងជាបន្តបន្ទាប់ចំពោះសន្តិសុខនិងការអភិវឌ្ឍរបស់សកលលោក ។ សូមបញ្ជាក់ថា...
អង់ការ៉ា៖ ប្រធានសភាតួកគី បានបញ្ជាក់កាលពីថ្ងៃសុក្រថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានប៉ះទង្គិចគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំនៃបណ្តាប្រទេសសមុទ្រខ្មៅ នៅទីក្រុងអង់ការ៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំសភានៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចសមុទ្រខ្មៅ នៅក្នុងអគារសភាតួកគី។ នៅពេលដែលប្រធានគណៈប្រតិភូរុស្ស៊ី ចាប់ផ្តើមថ្លែងសុន្ទរកថា សមាជិកមកពីគណៈប្រតិភូអ៊ុយក្រែន បានចាប់ផ្តើមលើកបដា និងទង់ជាតិ ហើយនិយាយខ្លាំងៗ ប្រធានសភាតួកគីលោក Mustafa...
ម៉ានីល៖ អ្នកនយោបាយ និងអ្នកប្រាជ្ញហ្វីលីពីន បានឲ្យដឹងថា គោលការណ៍ណែនាំការពារជាតិ ដែលចេញផ្សាយនាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពជាតិរបស់ភាគី ដែលធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើង ហើយបានអំពាវនាវឱ្យបញ្ចប់ ការព្យាបាលការពារជាតិជាមួយសហរដ្ឋអាមេរិក។ អតីតសមាជិកសភាលោកស្រី Liza Maza បានឲ្យដឹងនៅក្នុងវេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍ថា គោលការណ៍ណែនាំ “មិនសមរម្យ និងគ្រោះថ្នាក់” បានបើកឡើងនូវយុទ្ធសាស្រ្តជាតិរបស់ហ្វីលីពីន ផែនការការពារជាតិ ថវិកា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី កាលពីថ្ងៃសុក្រ បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវកាត់បន្ថយការច្រណែន ប៉ុន្តែត្រូវការការបើកចំហ និងការចូលរួមកាន់តែច្រើន នៅពេលមើលពីកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក។ លោកស្រី ម៉ៅ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អនុគណៈកម្មាធិការអាហ្វ្រិក នៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិក ស្តីពីសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិននៅអាហ្វ្រិក។ លោកស្រីបានលើកឡើងថា ប្រទេសចិន បានដើរតាមគោលការណ៍តម្លាភាព និងភាពបើកចំហជាយូរយារណាស់មកហើយ...
ភ្នំពេញ៖ គណបក្សភ្លើងទៀន ប្រកាសចុះឈ្មោះនៅគជប ថ្ងៃអាទិត្យនេះហើយ។
ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបប្រជុំដោយផ្ទាល់ ជាមួយក្រុមប្រឹក្សាឃុំកណ្តៀងរាយ ដើម្បីដាក់ចេញនូវទិសដៅ និងផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតនាពេលខាងមុខ(២៣ កក្កដា ២០២៣) ។ កិច្ចប្រជុំខាងលើនេះ លោក ម៉ឹង...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានជួយសង្គ្រោះប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងមួយករណីទៀតហើយ ដោយបានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលគាត់មានអាការៈចុកទ្រូងផ្នែកខាងឆ្វេង(បរិវេណបេះដូង) ពិបាកដកដង្ហើម (ធ្ងន់ធ្ងរ) ហើយគ្រូពេទ្យនៅក្រុងកោះរ៉ុង បានបញ្ជាក់ថា...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានឡើងថ្លៃកាលពីថ្ងៃសុក្រ ខណៈដែលក្តីបារម្ភជុំវិញ វិបត្តិសេដ្ឋកិច្ចបានធូរស្រាល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីផ្សារ West Texas Intermediate (WTI) សម្រាប់ការចែកចាយនៅខែមិថុនា បានកើនឡើង ២,៧៨ដុល្លារអាមេរិក ឬ ៤,០៥ភាគរយ មកនៅតម្លៃ ៧១,៣៤ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
អ្នកនេសាទបងប្អូនពីរនាក់ ដែលបាននាំឱ្យប្រទេសកម្ពុជា មានមោទកភាព និងភាពល្បីល្បាញ អំពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលពួកគាត់ចាប់បាន ទម្ងន់ ៣០០គីឡូក្រាម ហើយត្រូវបានជាប់ក្នុងកំណត់ត្រា «ហ្គីនណេស វើលរីខត» Guinness World Record ជាត្រីបបែលយក្សទឹកសាបធំជាងគេ លើពិភពលោក ឈ្មោះ កន សុផុល ភេទប្រុស អាយុ ៣៩ឆ្នាំ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានសម្តែងការប្រឆាំង ចំពោះការពង្រឹងការឃុបឃិត ផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអាជ្ញាធរតៃវ៉ាន់ ដោយលើកឡើងថា សហរដ្ឋអាមេរិក កំពុងកិនបំបែកកោះតៃវ៉ាន់ ទៅជាម្សៅ។ លោកស្រីម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើគណៈប្រតិភូ នៃឈ្មួញសព្វាវុធរបស់ សហរដ្ឋអាមេរិកចំនួន ២៥ នាក់...
បរទេស៖ មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនិយាយថា លោកនឹងដកទ័ពចេញពីទីក្រុង បាក់ម៉ាត់ របស់អ៊ុយក្រែន នៅថ្ងៃទី១០ ខែឧសភា ដោយសារកង្វះគ្រាប់រំសេវ។ យោងទៅតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក យីវហ្គេនី ព្រីហ្គោស៊ីន បានកើតឡើងបន្ទាប់ពីលោកបានបង្ហោះវីដេអូ ដែលលោកបានដើរក្នុងចំណោម សាកសពយុទ្ធជនរបស់លោក...
បរទេស៖ សារព័ត៌មាន Newsweek បានពណ៌នាកងកម្លាំងអវកាសរុស្ស៊ីថា ជា “មហាអំណាចទីពីររបស់ពិភពលោក” ជាមួយនឹងយន្តហោះចម្បាំងប្រមាណ ៩០០គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកចំនួន ១២០ គ្រឿង។ អ្នកជំនាញយោធាអាមេរិក ដ៏លេចធ្លោមួយរូបបានប្រាប់កាសែត Newsweek ថា កងកម្លាំងទ័ពអាកាសរុស្ស៊ីអាច នឹងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់រថពាសដែក និងថ្មើរជើងរបស់អ៊ុយក្រែន ប្រសិនបើទីក្រុងគៀវ បើកការវាយលុកដែលរំពឹងទុករបស់ខ្លួន ដោយគ្មានប្រព័ន្ធការពារដែនអាកាស។ យោងទៅតាមសារព័ត៌មាន...
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក លោក អាឡិកសាន់ឌ័រ ដឺ ក្រូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលនឹងផ្តល់ជំនួយ ២០០លានអឺរ៉ូ ស្មើនឹង ២២០លានដុល្លារ ដែលជាមូលនិធិរុស្ស៊ីដែលបានបង្កក ទៅដល់អ៊ុយក្រែន។ ការសន្យានេះបានធ្វើឡើងក្នុងអំឡុងពេល សន្និសីទសារព័ត៌មានរួមជាមួយសមភាគីហូឡង់លោក ម៉ាក រូតទ័រ និងប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងឡាអេ។ យោងតាមសារព័ត៌មាន...
បរទេស៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា សមាជិកសហភាពអឺរ៉ុប បានយល់ព្រមលើយន្តការផ្តល់ ហិរញ្ញប្បទានដែលនឹងធ្វើឱ្យអ៊ុយក្រែន ទទួលបានគ្រាប់រំសេវដែលមានតម្លៃ ១ ពាន់លានអឺរ៉ូដែលជាផ្នែក នៃផែនការជំនួយរបស់ប្លុកនេះ។ កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទាំងគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ និងមីស៊ីល “ប្រសិនបើបានស្នើ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣...
បរទេស៖ កាសែត Corriere Della Sera បានរាយការណ៍កាលពីថ្ងៃសុក្រថា “សព្វាវុធនៅសល់មិនច្រើនទេ” នៅក្នុងឃ្លាំងស្តុកយោធារបស់ ប្រទេសអ៊ីតាលីបន្ទាប់ពីការដឹកជញ្ជូន ជំនួយចំនួនប្រាំមួយទៅកាន់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងឧស្សាហកម្មអ៊ីតាលីត្រូវបានរុះរើ និងការផ្គត់ផ្គង់ឡើងវិញពី សហរដ្ឋអាមេរិកមិនច្បាស់លាស់ ប្រទេសនេះត្រូវបានគេរាយការណ៍ថា មានគ្រាប់រំសេវគ្រប់គ្រាន់ ដែលនៅសេសសល់សម្រាប់ការ ប្រយុទ្ធគ្នាពីរថ្ងៃទៀតប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រទេសអ៊ុយក្រែនបាន ធ្វើការរាយការណ៍ថា បានជោគជ័យក្នុងការបាញ់រារាំងមីស៊ីល ល្បឿនលឿនជាងសម្លេងរបស់រុស្សី ជាលើកដំបូងដោយប្រើប្រាស់ប្រព័ន្ធបាញ់ ការពារអាកាសរបស់អាមេរិក Patriot System។ យោងតាមការប្រភពចេញផ្សាយ ក្នុងស្រុកបានបញ្ជាក់ដែរថា អង្គភាពការពារដែនអាកាសបានបើកប្រតិបត្តិការ កម្រិតខ្ពស់ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាសទំនើបបំផុត The Patroit missile system និងជាលទ្ធផលបានបាញ់ ទំលាក់មីស៊ីលរុស្សីប្រភេទ Kh-47M2...
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រីរួមជាមួយឧបាសិកា ហៀ អួន បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានយាយ អួន កៀនស្រែ (ស្ពានយោល) និងផ្លូវបេតុងមួយខ្សែ” នៅថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៣ នាភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ អគ្គីភ័យបានឆាបឆេះបន្ទប់ម៉ាស៊ីននៃសាឡាងចុះបញ្ជីដោយប្រទេសសិង្ហបុរី ដែលធ្វើដំណើរចេញពីកោះ Kusu ដោយបង្ខំឱ្យមានការផ្ទេរអ្នកដំណើររបស់ខ្លួនទៅកាន់នាវាមួយផ្សេងទៀត ។ អគ្គីភ័យត្រូវបានពន្លត់ដោយសមាជិកនាវិកទាំង៦នាក់នៃក្រុមហ៊ុន QUEEN STAR 2 ដែលធ្វើដំណើរពីប្រទេស សិង្ហបុរីទៅកាន់ Batam នៅគ្រាដែលឧប្បត្តិហេតុបានកើតឡើង...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងអំពីចំណាប់អារម្មណ៍ របស់លោកក្នុងការផ្តល់កៅអីមួយ សម្រាប់សហភាពអាហ្វ្រិក AU ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G20។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Scholz បានធ្វើដំណើរមកដល់ប្រទេសអេត្យូពី កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ទៅកាន់តំបន់អាហ្វ្រិកខាងកើត។ អធិកាបតីរូបនេះក៏បានលើកឡើងផងដែរ ទៅលើបញ្ហាមួយចំនួនក្នុងនោះ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបាន វាយប្រហារ នៅភាគកណ្តាលនៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានអ្នករងរបួស និងអគារបានបាក់រលំ ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ Ishikawa នៅម៉ោង២និង៤២នាទីរសៀល ត្រូវនឹងម៉ោង១និង៤២នាទីរសៀល...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ