កណ្ដាល ៖ នាពេលថ្មីៗនេះ មហាឧបដ្ឋានសាលា ដែលមានបណ្តោយ ៥៥ម៉ែត្រ ទទឹង ៣៥ម៉ែត្រ ក្នុងវត្តសុវណ្ណវតី ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។ នាឱកាសនោះ លោក ប៊ុន ផេង...
បរទេស៖ ប្រជាជនអ៊ីស្រាអែល រាប់សែននាក់បានដើរ តាមផ្លូវទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការជំរុញ ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាល ក្នុងការរុះរើប្រព័ន្ធតុលាការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករៀបចំបាតុកម្មដ៏ធំ ដែលបានកើតឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុង Jerusalem, Haifa, Beersheba និង Tel Aviv...
បន្ទាប់ពីហុងឌូរ៉ាស ប្រកាសកាត់ផ្តាច់ទំនាក់ទំនង ការទូត ជាមួយតំបន់ចិន តៃវ៉ាន់ សាធារណរដ្ឋប្រជាមានិតចិន និងហុងឌូរ៉ាស បានប្រកាសថា បង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី២៦ខែមីនា ។ គិតមកទល់បច្ចុប្បន្ននេះ នៅលើពិភពលោក មានប្រទេសចំនួន១៨២ បានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន រីឯអ្វីដែលហៅថា “ប្រទេសសម្ព័ន្ធមិត្ត”របស់អាជ្ញាធរតំបន់តៃវ៉ាន់ សល់ត្រឹមតែ១៣ប៉ុណ្ណោះ ។ ភាពខុសគ្នាយ៉ាង ជ្រះស្រឡះនេះបានបង្ហាញថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា កម្ពុជា-ម៉ាឡេស៊ី និងអញ្ជើញធ្វើសន្និសីទរួមគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរ បំពេញទស្សនកិច្ចផ្លូវការរបស់លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ ជាការឆ្លើយតបជាក់ស្តែង ចំពោះសមយុទ្ធយោធារួមគ្នា ដែលកំពុងបន្តដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចពីរគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ខេត្ត Hwanghae ភាគខាងជើង ដោយគ្រាប់ទីមួយត្រូវបានគេ រកឃើញនៅម៉ោងប្រហែល ៧:៤៧ព្រឹក និងលើកទីពីរនៅម៉ោងប្រហែល ៨ព្រឹក ដោយគ្រាប់នោះបានហោះ បានចម្ងាយប្រហែល...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ គឺលោក Yoav Gallant តិចជាងមួយថ្ងៃបន្ទាប់ពីលោក Gallant ប៉ុនប៉ងបញ្ឈប់កិច្ចខិតខំប្រឹងប្រែង ដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រី ដើម្បីរុះរើប្រព័ន្ធតុលាការរបស់ប្រទេស។ ភ្លាមៗនោះ ការតវ៉ាដ៏ធំបានផ្ទុះឡើង ដោយថ្កោលទោសទង្វើនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការវាយប្រហារ តាមអាកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកលើខេត្ត Deir al-Zour ភាគខាងកើត ដោយជំរុញឱ្យប្រទេសដទៃទៀត ចូលរួមក្នុងការថ្កោលទោស។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ “ផ្អែកលើការភូតកុហក” ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់កងទ័ពស៊ីរីក្នុងការស្ដារឡើងវិញ នូវតំបន់ស៊ីរីទាំងអស់ និងបញ្ចប់ការកាន់កាប់របស់ សហរដ្ឋអាមេរិកលើទឹកដីស៊ីរី។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី មានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាមេរិក និងរដ្ឋាភិបាលគាំទ្រស៊ីរី...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានយាងចូលរួមបិទបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា យុវជនរាជានិយម ស្តីពីការចូលរួមបង្កើនសមត្ថភាព ស្មារតី និងការកសាងកម្លាំងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្នាក់មូលដ្ឋាន ។ អង្គសិក្ខាសាលា បានប្រព្រឹត្តរយៈពេលមួយថ្ងៃ នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្រាយបំភ្លឺ ចំពោះករណីចុះផ្សាយថា កសិករក្នុងខេត្តកណ្ដាល ភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារនោះ គឺជារឿងមិនពិតឡើយ។ អគ្គនាយកដ្ឋានកសិកម្ម លើកឡើងបែបនេះ ក្រោយពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា «កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះ ក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ»។ អាស៊ីសេរីបន្តថា “កសិករនៅស្រុកស្អាង ខេត្តកណ្តាល លោក...
ក្រូអាត៖ លោក Davor Gjenero អ្នកវិភាគនយោបាយក្រូអាត បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទី២ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ គឺមានបំណងមិនមែន ដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែត្រូវប្រឈមមុខជាមួយប្រទេសដូចជារុស្ស៊ី ដែលជាគូប្រជែងរបស់ខ្លួន និងប្រទេសចិន ដែលជាគូប្រជែងរបស់ខ្លួន ។ តាមរយៈអ្វីដែលហៅថា Summit for Democracy ដែលកំណត់ពីថ្ងៃទី២៩-៣០...
ភ្នំពេញ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនាព្រឹកថ្ងៃទី២៧ មីនា បានដង្ហែចេញពីទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន ។ នេះជាប្រទេសទី២(ទី១-វៀតណាម)ហើយដែលលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានដឹកនាំមកដល់ក្រុងតាហ្គាតៃ។ នេះបើតាមការចេញផ្សាយរបស់ នាយកដ្ឋានព័ត៌មាននៃទូរទស្សន៍ជាតិ ។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា...
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) នាថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ លោកតាលោកយាយ បងប្អូន កម្មករកម្មការីនី សរុបប្រមាណជិត២ពាន់នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យបឹងប្រីយ៍ ភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញ ចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ៅ បូរ៉ា...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា ហេតុការណ៍ផ្ទុះនៅក្នុងទីក្រុង Kireevsk នៅក្នុងតំបន់ Tula ប្រទេសរុស្សីគឺជាការវាយប្រហារដោយដ្រូន ពីសំណាក់ប្រទេសអ៊ុយក្រែន។ យោងតាមក្រសួងបានបន្តទៀតបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបាញ់បង្ហោះ យន្តហោះគ្មានមនុស្សបើក Tu-141 Strizhដែលផលិតដោយសហសូវៀត។ សេចក្តីថ្លែងការណ៍របស់ ក្រសួងបានបញ្ជាក់ថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី ដែលឈរជើងនៅក្នុងតំបន់ Tula បានប្រើប្រាស់ប្រព័ន្ធបាញ់អេឡិចត្រូម៉ាញេទិក Pole-21 (Field-21)។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអនុម័ត នូវសេចក្តីប្រកាសគ្រោះមហន្តរាយសម្រាប់រដ្ឋ Mississippi ភាគខាងត្បូង បន្ទាប់ពីព្យុះកំបុតត្បូងដ៏សាហាវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានបញ្ជាឱ្យជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយ “ខ្យល់ព្យុះធ្ងន់ធ្ងរ ខ្យល់បក់ត្រង់ និងខ្យល់ព្យុះកំបុតត្បូង” ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន...
ភ្នំពេញ៖ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ២៧ មីនា ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បំពេញទស្សនកិច្ចផ្លូវការនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។...
ប៉េកាំង៖ ចាប់តាំងពីមានការកើនឡើងនៃ វិបត្តិអ៊ុយក្រែនមក សហរដ្ឋអាមេរិក បានបញ្ចេញការភូតកុហក ដើម្បីបង្ខូចកិត្តិយសប្រទេសចិន លើបញ្ហាពាក់ព័ន្ធជាច្រើន និងធ្វើឱ្យសហគមន៍អន្តរជាតិ មានការភ័ន្តច្រឡំ ។ តាមពិតទៅ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើមគំនិតពិតប្រាកដនៃវិបត្តិនេះ បាននិងកំពុងបញ្ឆេះភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសចុងក្រោយ ហើយបាននិងកំពុងទទួលបានប្រាក់ ចំណេញយ៉ាងច្រើនពីជម្លោះនេះ។ ផ្ទុយទៅវិញ ប្រទេសចិន តែងតែឈរនៅម្ខាងនៃសន្តិភាព...
បរទេស៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា សហភាពអឺរ៉ុបនឹងធ្វើការ ឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើបេឡារូសនឹងទទួលយក ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្សី មករក្សាទុកនៅក្នុងប្រទេសរបស់ខ្លួនមែននោះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លោក Borrell ក៏បានលើកឡើងអំពីភាព ដែលមិនអាចទទួលយកបានឡើយ ចំពោះការសម្រេចចិត្តណាមួយ...
សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុនផ្តល់មាតិកាប្រចាំតំបន់ WeWatch ដើម្បីផ្តល់ជូនអតិថិជននូវមាតិកាកម្សាន្តជាច្រើនទៀត សម្រាប់ផ្នែកសេវាកម្មបន្ថែម។ ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានកើតឡើង ពីការសហការទ្រង់ទ្រាយតូចៗជាច្រើន រវាងក្រុមហ៊ុនទាំងពីរក្នុងអំឡុងឆ្នាំមុន ដែលមានសារៈសំខាន់ក្នុងការឈ្វេងយល់ ពីតម្រូវការ របស់អតិថិជន ដែលអាចជួយជំរុញគំនិតផ្តួចផ្តើមថ្មីៗនាពេលខាងមុខនេះ។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា៖ «របៀបដែលអតិថិជនរបស់យើង ប្រើប្រាស់ព័ត៌មាននិងការកម្សាន្ត កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយតម្រូវការសម្រាប់មាតិកា កំពុងកើនឡើងក្នុងល្បឿនលឿន។ ការសហការជាមួយ WeWatch នឹងគាំទ្រដល់ចក្ខុវិស័យរបស់យើង ក្នុងការពង្រីក និងផ្តល់ឱ្យអតិថិជនរបស់យើងនូវមាតិកាដ៏ទូលំទូលាយ ពីអ្នកបង្កើតមាតិកាលំដាប់ពិភពលោកជាច្រើន។ ជាមួយនឹងផលប័ត្រដ៏ទូលំទូលាយរបស់ WeWatch ដែលមានមាតិកាគុណភាពខ្ពស់យើងមានគោលបំណង ក្នុងការផ្តល់បទពិសោធនៃការទស្សនាមាតិកាដ៏ល្អជូនដល់អតិថិជនរបស់យើង»។ ជាមួយការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះ WeWatch នឹងអនុញ្ញាតឱ្យអតិថិជន សែលកាត ចូលទៅប្រើប្រាស់កម្មវិធីរបស់ WeWatch តាមរយៈទូរស័ព្ទដៃដែលមិនត្រឹមតែ មានមាតិកាជាច្រើនប៉ុណ្ណោះទេ តែក៏មាននូវមាតិកាប្លែកៗខុសពីគេជាច្រើនទៀតផងដែរ។ អ្នកនាង Sarah Wang នាយកប្រតិបត្តិក្រុមហ៊ុន WeWatch បានឱ្យដឹងថា៖ «ការធ្វើការជាមួយ សែលកាត កាលពីពេលកន្លងទៅបានផ្តល់ឱ្យយើងនូវការយល់ដឹងដ៏ល្អអំពីតម្រូវការនៃមាតិកាកម្សាន្ត របស់អតិថិជនសែលកាត។ ជាមួយនឹង ភាពជាដៃគូដ៏ធំរបស់យើង និងផលប័ត្រមាតិកា យើងមានទំនុកចិត្តថាយើងអាចផ្គត់ផ្គង់ សែលកាត ជាមួយនឹងសេវាកម្មដ៏សម្បូរបែប ដែលអាចនាំអតិថិជនទៅកាន់ពិភពថ្មីមួយ នៃមាតិកាគុណភាពខ្ពស់។ ការសហការជាមួយសែលកាត និងធ្វើការបើកទ្វារសម្រាប់អតិថិជនសែលកាត ដើម្បីផ្តល់ជូនមាតិកាជាច្រើន ដូចជាការទស្សនាប៉ុស្តិ៍ទូរទស្សន៍ រឿងដ៏ល្បីជាច្រើន ជាមួយការបកប្រែភាសាជាភាសាខែ្មរភាសាអង់គ្គេស និង បាហាសា ឥណ្ឌូនេស៊ី រួមជាមួយហ្គេមកម្សាន្តផ្តាច់មុខជាច្រើន និងគុណភាពសេវាកម្មលំដាប់ពិភពលោក»។ ជាមួយ WeWatch សែលកាត នឹងបើកទំព័រថ្មីមួយទៀតសម្រាប់ទីផ្សារដោយនាំមកនូវ សេវាកម្ម Quad-Play ដោយផ្តល់ជូនអតិថិជន នូវការទស្សនាប៉ុស្តិ៍ ទូរទស្សន៍តាមទូរស័ព្ទដៃ និង តាមទូរទស្សន៍ នៅតាមគេហដ្ឋាន (រួមជាមួយការសហការជាមួយWeWatch) សេវាកម្មទូរស័ព្ទ និង អ៊ីធើណិត។ ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពី ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ សែលកាត ដែលបានចូលរួមដោយសមាជិកនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុននីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។ អំពី សែលកាត៖ សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្ម យូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករ ដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញ ដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូង ទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយ ក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរក ការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀប ដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួលនិងកសាង សហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្ត បែបឌីជីថល ដើម្បីដោះស្រាយតម្រូវការ សម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាស ប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។ សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករ ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក។
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ ខ្សែ ប្រវែងប្រមាណ ៣២ គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍...
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន១០ ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។...
ភ្នំពេញ៖ ក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយកន្លងមកនេះ អតីតសិស្សសាលាបាក់ទូក ទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ដែលផ្តួចផ្តើមប្រមូលផ្តុំឡើងតាមរយៈចងក្រងក្រុម ក្នុងប្រព័ន្ធWhatsApp និង Telegram ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជាគំរូល្អៗជាច្រើន ក្នុងការជួយគ្នាទៅវិញទៅមក ជួយកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីតលោកគ្រូអ្នកគ្រូ និងតែងប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
បរទេស៖អតីតប្រធានាធិបតី រុស្សីលោក Dmitry Medvedev កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសរុស្សី នឹងមិនត្រូវកាត់បន្ថយនោះទេ ទោះបីជាមានជម្លោះ ជាមួយអ៊ុយក្រែន និងលោកខាងលិចក្តី។ លោកអតីតប្រធានាធិបតីរូបនេះ ដដែលបានបន្តទៀតថា អតុល្យភាព នៅក្នុងសេដ្ឋកិច្ច នឹងមិនត្រូវបានឲ្យរីកធំជាងនេះ នោះទេ ដោយលោកបានបន្ថែមថា ប្រទេសនេះទំនងជាមិនទទួលរង នូវជោគវាសនា ដូចទៅនឹងសហភាពសូវៀត នោះដែរ។...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ការវាយលុករបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី មិនអាចចាប់ផ្តើមបាននោះទេ លុះត្រាតែសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនការគាំទ្រ ផ្នែកយោធាបន្ថែមទៀត។ គាត់បានថ្លែងប្រាប់ដល់កាសែតជប៉ុនថា គាត់នឹងមិនបញ្ជូនកងទ័ពរបស់គាត់ទៅកាន់ជួរមុខ ដោយគ្មានរថពាសដែក កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត Himars...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា អាវុធនុយក្លេអ៊ែររបស់រុស្សីជាច្រើនគ្រាប់ នឹងត្រូវធ្វើដំណើរមកដល់ប្រទេសបេឡារូស នៅដើមរដូវក្តៅខាងមុខនេះ។ ការចេញផ្សាយដែលធ្វើឡើងដោយ RT បានឲ្យដឹងទៀតដែរថារដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ចប់ការសាងសង់ទីតាំងអគារពិសេសនិងជាអគារ ដែលមានលទ្ធភាព ក្នុងការរក្សាទុកប្រភេទអាវុធដ៏ទំនើបទាំងនេះ។ លោក Putin ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់ 24 TV រុស្សីបានបន្តទៀតថា កិច្ចការងាររៀបចំនៅក្នុងបេឡារូសនឹងរួចរាល់យ៉ាងយូរបំផុត...
បរទេស៖ ទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ពិសេសអាមេរិក ត្រូវបានរុស្សីជឿជាក់យ៉ាងច្បាស់ថា គឺជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះបំពង់បង្ហូរហ្គាស Nord Stream កាលពីខែកញ្ញា។ ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីរុស្សី Vladimir Putin និងត្រូវបានចេញផ្សាយដោយ RT បានបញ្ជាក់ទៀតថា អ្វីដែលធ្លាប់ត្រូវបានលើកឡើង ដោយទាហានជើងចាស់អាមេរិក Seymour Hersh និងបច្ចុប្បន្នជាអ្នកកាសែតផងនោះ អំពីការសន្និដ្ឋានជារួមនោះគឺជាការពិតទាំងអស់។ ទោះបីជាយ៉ាងណាក្តី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។ ក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម។ នាឱកាសអញ្ជើញបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ(UN) បានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដោយអ្វីដែលខ្លួនបានលើកឡើងថា ជាការប្រហារជីវិតអ្នកទោសសង្រ្គាមដោយកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងសមរភូមិនោះ ។ គួរបញ្ជាក់ថា ការចោទប្រកាន់នេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុង គៀវ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដែលត្រូវបានថតនៅមុនពេលត្រូវបានបាញ់សម្លាប់ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្រ្គោះបានសម្របខ្លួន តាមគំនរបាក់បែកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីព្យុះដ៏ខ្លាំងមួយ បានបោកបក់ទូទាំងរដ្ឋ Mississippi ពេញមួយយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់ នៅទីនោះ និងមួយផ្សេងទៀតនៅក្នុងរដ្ឋ Alabama ដោយបានបាក់អគាររាប់សិបខ្នង និងនាំឲ្យខូចខាត ដោយសារព្យុះកំបុតត្បូងមួយទៀត ។...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ