ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានជំនឿយ៉ាងមុតមាំថា ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ ជាលទ្ធផលឈានទៅការបញ្ឈ់សង្គ្រាមឈ្លានពានគ្នា និងរួមគ្នាកំណត់ព្រំដែនមួយប្រកបដោយសន្តិភាព។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា...
ភ្នំពេញ ៖ នៅចំពោះមុខគណៈប្រតិភូ ដែលជាប្រធានសភាជាស្រ្តីក្នុងពិភពលោកចំនួន ៣០ប្រទេស ចូលរួម សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្រក់ទឹកភ្នែក អាណិតប្រជាពលរដ្ឋខ្មែរ ពិសេសស្រ្តីនិងកុមារ ដែលជាជនស្លូតត្រង់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយអាវុធធុនធ្ងន់ យ៉ាងឃោរឃៅពីការឈ្លានពានរបស់ប្រទេសថៃមកលើដែនធិបតេយ្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15 SWSP) ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម...
ភ្នំពេញ ៖ ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងអរគុណ នាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេច ក៏បានថ្លែងអំណគុណ...
ភ្នំពេញ ៖ ក្រោយបញ្ចប់ការថ្លែងសន្ទរកថា របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកូឡាឡាំពួរ នារសៀលថ្ងៃ២៨ កក្កដានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំរវាងកម្ពុជា-ថៃនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏ល្អ ហើយ ទទួលបានលទ្ធផលល្អណាស់ ៕
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងអះអាងថា ភាគីកម្ពុជា-ថៃ បានយល់ព្រមបទឈប់បាញ់ នៅត្រឹមយប់ម៉ោង១២រំលងអាធ្រាតនៅថ្ងៃទី២៨ ខែកក្កដានេះដោយគ្មានលក្ខខណ្ឌ ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នៅរសៀលថ្ងៃទី២៨ខែកក្តដា គ្រាប់ផ្លោងថៃ បានធ្លាក់ចំលើអគារ សាលាបឋមសិក្សាបុស្សធំ និងផ្ទះនាយកសាលាស្រុក បន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជនជាប់ឃុំចំនួន ១១១៤នាក់ ត្រូវបានជម្លៀស ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ពីការទំលាក់គ្រាប់ និងគ្រាប់ផ្លោងពីទាហ៊ានឈ្លានពានសៀមមកលើទឹកដីកម្ពុជា នៅតាមបន្ទាត់ព្រំដែន។ ការជម្លៀសនេះ ធ្វើឡើដោយទទួលបានគោលការណ៍អនុញ្ញាត លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ ៖ លោក សយ សុភាព ដែលកំពុងស្ថិតនៅសមរភូមិជួរមុខ ផ្តិតយករូបភាពនិងព័ត៌មានពីការផ្ទុះអាវុធបង្កឡើងដោយយោធាថៃបានធ្វើសេចក្តីរាយការណ៍មុននេះបន្តិចថា សម្ភារៈសឹកយោធាថៃបានខូចខ្ទេចខ្ទីទាំងស្រុងហើយ ពោលគឺមួយកញ្ច្រែង៕
ភ្នំពេញ៖ សេចក្តីរាយការណ៍ពីលោក សយ សុភាពនៅក្នុងតំបន់មានកំពុង មានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ គឺថា នៅម៉ោង៣និង២០នាទីរសៀលថ្ងៃ២៨ កក្កដានេះ តំបន់ព្រះវិហារ ទ័ពថៃកំពុងចូលវាយឡើងសន្ធប់តាមរយៈការថ្មើរជើង និងផ្លោងដោយគ្រាប់ ជាហេតុធ្វើឲ្យកម្តៅកាន់តែឡើងលើសដើម ៕
ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ពីលោក សយ សុភាព បានឲ្យដឹងថា គិតមកត្រឹមម៉ោងប្រមាណជាជាង៣រសៀលរសៀលថ្ងៃ២៨ កក្កដា នេះ បន្ទាប់ពីកងទ័ពថៃបានបញ្ជាដ្រូនស៊ើបការមកក្រវែលនៅទីក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយក៏បានបាញ់គ្រាប់ផ្លោងមកនោះ បានបង្កឲ្យមន្រ្តីក្រុមប្រឹក្សាឃុំម្នាក់ នៅអូស្មាច់ រងរបួសផងដែរ ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។ តាមរយៈបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង...
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអំពាវនាវឲ្យជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន ។ អភិសន្តិបណ្ឌិតបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា “ថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” “ថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” សេចក្តីថ្លែងការណ៍នេះ ក៏នឹងត្រូវបញ្ជូនទៅប្រធាន និងតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ។
ភ្នំពេញ៖ នាវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី ក្នុងនោះក៏មានតំណាងចូលរួមពីមហាអំណាចអាមេរិក និងចិនផងដែរ៕
បរទេស៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សារ អូរត្រគរ នៅ Chatuchak ទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យសន្តិសុខ៤នាក់ស្លាប់។ ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន Khaosod បានផ្សាយថា ខ្មាន់កាំភ្លើងត្រូវបានគេពណ៌នាថា ជាបុរសចំណាស់ម្នាក់ពាក់អាវខ្មៅ ខោខ្លីពណ៌ក្រែម និងកាន់កាបូបស្ពាយបែបយោធា។ ក្រោយមកជនល្មើសត្រូវបានគេរកឃើញថាស្លាប់ដោយការធ្វើអត្តឃាត៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ភាគីថៃបានចោទប្រកាន់កម្ពុជា ប្រើប្រាស់កាំជ្រូចរយៈចម្ងាយឆ្ងាយ (PHL03) ដើម្បីជាលេសឆ្លៀតឱកាសតម្លើងការប្រើប្រាស់អាវុធ កាន់តែសាហាវជាមុនប៉ុណ្ណោះ ។ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការពារនេះ ឆ្លើយតបទៅភាគីថៃដែលបានចោទប្រកាន់មកលើកម្ពុជា ទាំងកម្រោលថា កងទ័ពកម្ពុជា បានប្រើអាវុធប្រភេទ PHL03 ។ ចំពោះការចោទប្រកាន់នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព...
បរទេស ៖ នាយករដ្ឋមន្ត្រី ដែលត្រូវបានព្យួរពីតំណែង Paetongtarn Shinawatra បានទៅមជ្ឈមណ្ឌលជម្លៀសមួយក្នុងខេត្ត Surin ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅតាមព្រំដែន ជាមួយប្រទេសកម្ពុជា ជាកន្លែងដែលលោកស្រី ត្រូវបានជនជម្លៀសម្នាក់ស្តីបន្ទោស និងបានរិះគន់លោកស្រី ចំពោះការព្រងើយកន្តើយរបស់រដ្ឋាភិបាល និងប្រតិកម្មយឺត ។ សារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដានេះថា លោកស្រី...
ភ្នំពេញ ៖ យន្តហោះចម្បាំងពហុមុខងារ Saab JAS 39C/D Gripen បានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ អំឡុងពេលមានការប៉ះទង្គិចគ្នា រវាងប្រទេសថៃ និងកម្ពុជា ដោយយន្តហោះប្រភេទនេះ បានធ្វើបេសកកម្មវាយប្រហារ លើគោលដៅដី នៅតាមព្រំដែនរួម និងក្នុងទឹកដីរបស់កម្ពុជា ។ យ៉ាងហោចណាស់យន្តហោះ Gripen ពីរគ្រឿង ត្រូវបានថៃដាក់ពង្រាយ ដើម្បីវាយប្រហារទីតាំងយោធា និងជនស៊ីវិលរបស់កម្ពុជា...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា បុគ្គលណាលក់ខ្លួនឱ្យថៃ ដែលកំពុងឈ្លានពានកម្ពុជា ជនក្បត់ជាតិទាំងនោះ នឹងត្រូវ «ដកសញ្ជាតិខ្មែរ» ស្របតាមច្បាប់ជាធរមាន។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទូច សុឃៈ បានសេចក្ដីប្រកាសដំណឹង ថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្ងើចសរសើរលោកគ្រូ-អ្នកគ្រូដែលមិនរត់ចោលសាលាទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ។ លោកថា នេះក៏ជាវីរភាពដែរ៕
មេដឹកនាំថៃ និងកម្ពុជា កំពុងជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រឹងប្រែងជាបន្ទាន់មួយ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែន ដែលឈានចូលដល់ថ្ងៃទី ៥ បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យមានសន្តិភាពក៏ដោយ ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai គ្រោងនឹងជួបពិភាក្សាគ្នា នៅរសៀលថ្ងៃច័ន្ទនេះ នៅឯគេហដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា រៀបរាប់ពីភាពគឃ្លើន របស់កងទ័ពថៃ វាយប្រហារមកលើកម្ពុជាថា តាំងពីវេលាម៉ោង៣រំលងអាធ្រាតថ្ងៃ២៨ កក្កដា ទ័ពថៃបានបាញ់កាំភ្លើងធំ ចូលប្រាសាទតាមាន់ធំ និងតាក្របី , ម៉ោង៥និង៣០នាទី កំលាំងថ្មើជើង រុលចូលប្រាសាទតាក្របី រួមជាមួយកាំភ្លើងត្បាល និងកាំភ្លើងធំគាំទ្រ ,...
ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា សារព័ត៌មាន និងបណ្ដាញសង្គមថៃជាច្រើន ត្រូវបានថៃបិទខ្លួនឯង ដើម្បីលាក់បាំងនូវការផ្សាយព័ត៌មាន មួលបង្កាច់របស់ខ្លួនលើកម្ពុជា ក្នុងគោលបំណង កុំឲ្យប្រជាពលរដ្ឋនៅកម្ពុជា ចូលមើលឃើញ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា កម្ពុជាទាមទារ ឲ្យភាគថៃ បញ្ឈប់ជាបន្ទាន់នូវផ្សាយព័ត៌មាន មិនពិត ចំពោះការចោទប្រកាន់របស់ថៃ មកលើកម្ពុជាថា កម្ពុជាបានប្រើប្រាស់ អាវុធ ដែលមានការហាមឃាត់ ខណៈថៃខ្លួនឯងបំពានលើច្បាប់អន្តរជាតិ ក្នុងការហាមឃាត់ការប្រើប្រាស់ អាវុធដែលមិនត្រូវប្រើ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា នៅពេលដែលលោកស្រីកំពុង និយាយនៅម៉ោង ប្រមាណជាជាង១១ព្រឹកនេះ កងទ័ពថៃនៅតែបន្តវាយយ៉ាង កម្រោលនិងសន្ធៅសន្ធៅនៅឡើយ មកលើកម្ពុជា ប៉ុន្តែទ័ពកម្ពុជានៅតែតស៊ូយ៉ាងស្វិតស្វាញដដែល។
ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួម ពីតំណាងចិន ដេីម្បីសម្រេចបទឈប់បាញ់ជាមួយថៃ។ សម្តេចធិបតី បានថ្លែងកាលពីនារាត្រីថ្ងៃទី២៧...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
