វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អធិរាជគុនខ្មែរ ISI PALM-ISI PIPEផ្ដើមការប្រកួតនា ថ្ងៃអាទិត្យនេះហើយ ក្រោយសម្រាក២សប្ដាហ៍ ដោយទុកពេលឲ្យជើងខ្លាំង បួនរូបសម្រុកហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព ត្រៀមប្រជែងគ្នា យកកៅអីទៅវគ្គចុងក្រោយ។ ការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្ររវាង កណ្ដាប់ដៃថ្មជំហររឹង ពេជ្រ ប៊ុនសិទ្ធិ ត្រូវប្រជែងកៅអី វគ្គចុងក្រោយទល់និង កែងមុតចិត្តធ្ងន់ ភួន ឡាំកូស៊ីន។...
បរទេស៖ កាសែត South China Morning Post បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិនកំពុងគ្រោងផ្តល់ថ្នាំវ៉ាក់សាំង ដល់ប្រជាជនចំនួន៥០លាននាក់ ដែលស្ថិតក្នុងក្រុមអាទិភាពខ្ពស់ ប្រឆាំងមេរោគកូរ៉ូណា នៅមុនដើមរដូវកាលធ្វើដំណើរ ពេលចូលឆ្នាំថ្មី នៅឆ្នាំក្រោយនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ សហភាពអឺរ៉ុប បានបន្តធ្វើការដាក់ទណ្ឌកម្មនានារយៈពេល ៦ខែបន្ថែមទៀត ផ្តោតគោលដៅលើប្រទេសរុស្ស៊ី ជុំវិញសកម្មភាពបង្កអស្ថិរភាពរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបានប្រកាសថា ទណ្ឌកម្មទាំងនោះ ផ្តោតគោលដៅលើវិស័យហិរញ្ញវត្ថុ ថាមពល និងយោធារបស់ប្រទេសរុស្ស៊ី ដោយនិយាយថា ពួកវារារាំងធនាគារនិងក្រុមហ៊ុនរុស្ស៊ីនានា មិនឲ្យចូលក្នុងទីផ្សារសហភាពអឺរ៉ុប និងហាមឃាត់មិនឲ្យនាំចូលនិងនាំចេញផលិតផល ដែលប្រើប្រាស់ដោយស៊ីវិលនិងយោធា។ សេចក្តីថ្លែងការណ៍ដដែលនោះ...
បរទេស៖ ប្រទេសចិន នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញពីអំណាចយោធារបស់ខ្លួន នៅលើបណ្ដាញផ្សព្វផ្សាយរដ្ឋនានា ជាអ្វីដែលអ្នកវិភាគនិយាយថា គឺជាការព្រមានមួយចំពោះកោះតៃវ៉ាន់ និងលោកស្រីប្រធានាធិបតី តៃ្ស អ៊ីងវិន។ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទូរទស្សនកណ្ដាលចិនរបស់ទីក្រុងប៉េកាំង នៅពេលថ្មីៗនេះ បានចាក់ផ្សាយវីដេអូឃ្លីប ពីការហ្វឹកហាត់សង្គ្រាមមួយ ដែលត្រៀមសម្រាប់តៃវ៉ាន់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១២០ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។...
ភ្នំពេញ ៖ លោក កឹម សុខា នៅរសៀលថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២០ បានជួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជានៅគេហដ្ឋាន លោកទូតផ្ទាល់ ក្នុងទីក្រុងភ្នំពេញ។ ក្នុងជំនួបនេះ ក្រៅពីសួរសុខទុក្ខ ភាគីទាំងក៏បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានជុំវិញស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេដ្ឋកិច្ច...
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាមជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្នុងព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ពីសុខទុក្ខប្រជានុរាស្រ្ត បានព្រះរាជទានព្រះរាជ អំណោយផ្ទះ១ខ្នង តាមរយៈកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារ លោកតា សុំ សាន អាយុ ៦៨ឆ្នាំ ពិការដៃម្ខាង -ជើងម្ខាង...
វ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិក បានឲ្យដឹងថាការចូលកាន់តំណែងរបស់លោក ចូ ដៃដិន សហរដ្ឋអាមេរិក គួរតែពិចារណាក្នុងការប្រើប្រាស់ សវនការបញ្ជាក់តំណែងនាពេលខាងមុខ សម្រាប់បេក្ខជនរដ្ឋមន្រ្តីការបរទេសថ្មីលោក Antony Blinken ដើម្បីផ្ញើសារជាសាធារណៈថា ខ្លួនមានឆន្ទៈចូលរួមជាមួយកូរ៉េខាងជើង ក្នុងការសន្ទនាគ្នា។ លោក Joel Wit អ្នកធ្វើការជាន់ខ្ពស់នៅមជ្ឈមណ្ឌលអ្នកជំនាញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និងជាស្ថាបនិកគេហទំព័រ 38 North...
ព្រុចសែល៖ បណ្ដាមេដឹកនាំអឺរ៉ុប កំពុងធ្វើចត្ដាឡីស័ក ដោយខ្លួនឯងបន្ទាប់ពីមានទំនាក់ទំនងជាមួយលោកប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ- ១៩ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប្រធានាធិបតីបារាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាក្រុង “នឹងធ្វើចត្ដាឡីស័ករយៈពេលមួយសប្ដាហ៍ ប៉ុន្តែនឹងបន្តធ្វើការ និងអនុវត្តសកម្មភាពរបស់លោកពីចម្ងាយ” ។ ប្រធានាធិបតីបារាំងអាយុ ៤២ ឆ្នាំរូបនេះ បានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សហគមន៍អ៊ឺរ៉ុប...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបចំនួន៣៩២,៣៧១ដុល្លារ ដល់អង្គភាពចំនួន៣នៅប្រទេសកម្ពុ ជា ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (ជំនួយគូសាណូ ណិ)។ សូមជម្រាបថា ៖ ទី១-គម្រោងកែលម្អផ្លូវថ្នល់ ក្នុងឃុំអណ្ដូងទឹក ស្រុកបុទមសាគរ ខេត្តកោះកុង ថវិកាចំនួន១៩៦,៣៥ ០ដុល្លារ ហើយអង្គភាពទទួលជំនួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ,ទី២-គម្រោងស្ដារប្រព័ន្ធធារាសា ស្ដ្រដំរី...
បរទេស៖កូរ៉េខាងត្បូង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាទិញយកឧទ្ធម្ភាគចក្រ MH-60R Seahawk ដើម្បីកសាងកងឧទ្ធម្ភាគចក្រ ដែនសមុទ្ររបស់ខ្លួន ដោយធ្វើការជ្រើសយកម៉ូដែល សហរដ្ឋអាមេរិក។ រដ្ឋបាលនៃកម្មវិធីទិញប្រព័ន្ធការពារជាតិរបស់ទីក្រុងសេអ៊ូល នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់ថា កុងត្រាមានទំហំទឹកប្រាក់៨៧៨លានដុល្លារនោះ ទើបត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនការពារជាតិ Sikorsky ដែលជាក្រុមហ៊ុន សាខាមួយរបស់ Lockheed Martin។ គួរបញ្ជាក់ថា ការប្រកាសនេះ...
ភ្នំពេញ ៖ ក្រោយព្រះមហាក្សត្រកម្ពុជា តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស កាលពីចុងឆ្នាំ២០១៦ នៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០នេះ លោក សុខ សូកេន ក៏ត្រូវតំឡើងជារដ្ឋលេខាធិការក្រសួងការបរទេស៕
បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសថៃ លោក Somsak Thepsutin បានចុះហត្ថលេខា លើបទបញ្ជាមួយ ក្នុងការដោះលែងអ្នកទោស ៧៦ នាក់ ដែលទទួលបានការប្រោសប្រណី ពីព្រះមហាក្សត្រ ប៉ុន្តែពួកគេនឹងត្រូវបំពាក់ ជាមួយស្លាកអេឡិចត្រូនិច ដើម្បីតាមដាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០...
កំពង់ចាម ៖ ដើម្បីសម្រួលដល់ការអនុវត្តច្បាប់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ទូកម៉ាស៊ីន ដល់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម សម្រាប់ធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានលើផ្ទៃទឹក។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ទូកម៉ាស៊ីនដែល លោកអភិបាលខេត្ត...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួស លោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា អនុរដ្ឋលេខាធិការ នៃក្រសួង មហាផ្ទៃ។
បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែជួបការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែនៅតែបន្តកសាង ពង្រឹកផ្នែកយោធារបស់ខ្លួន នៅមុនសមាជបក្សលើកទី៨ របស់ទីក្រុងព្យុងយ៉ាង នៅក្នុងខែមករាខាងមុខនេះ នេះបើយោងតាមការឲ្យដឹង ពីទីក្រុងសេអ៊ូល។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយ នៅក្នុងកិច្ចប្រជុំមេបញ្ជាការយោធាចុងឆ្នាំ នាថ្ងៃពុធថា របបរបស់លោក គីម ជុងអ៊ុន កំពុងតែជំរុញបន្តជាមួយគោលដៅ...
ភ្នំពេញ ៖ បច្ចុប្បន្នមានអ្នកដឹកនាំ នយោបាយខ្មែរ៤រូប ដែលធ្លាប់មានឥទ្ធិពល តាំងពីឆ្នាំ១៩៩៣ នឹងបន្តមានឥទ្ធិពលទៀត នៅឆ្នាំ ២០២៣ ។ សំខាន់តើគាត់ទាំង ៤សម្រេចចិត្ត បន្តប្រកួតផ្ទាល់ខ្លួន ឬ សហការគ្នាផ្តល់ឱកាស ឲ្យអ្នកជំនាន់ក្រោយប្រកួតប្រជែងគ្នា ដោយសេរី និងយុត្តិធម៌? នេះជាសំណេរ លោក យង់ សាំងកុមារ...
សេអ៊ូល៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងលឿនបំផុតនៅឆ្នាំ២០១៩ ដោយសារតែតម្រូវការនៅបរទេស មានភាពយឺតយ៉ាវ សម្រាប់ឧបករណ៍អេឡិចត្រូនិក។ យោងតាមទិន្នន័យពីស្ថិតិកូរ៉េ និងសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ៥៤១,២ ពាន់លានដុល្លារកាលពីឆ្នាំមុន គឺធ្លាក់ចុះ ១០,៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ ក្រុមហ៊ុនធំៗ នៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបួន នៅអាស៊ីមួយនេះ បានទទួលរងនូវការធ្លាក់ចុះខ្លាំង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួននឹងជំរុញឱ្យមានការចុះហត្ថលេខា លើកិច្ចសន្យាលទ្ធកម្មវ៉ាក់សាំងជំងឺកូវីដ -១៩ Janssen និងង Pfizer នៅចុងខែនេះហើយចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយ Moderna នៅខែក្រោយ។ កាលពីសប្តាហ៍មុនក្រសួងសុខាភិបាល បានឲ្យដឹងថា ខ្លួនទទួលបានការចាក់វ៉ាក់សាំងដំបូង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឱសថចំនួន ៤ និងពីគម្រោងវ៉ាក់សាំងសកល សម្រាប់មនុស្សចំនួន ៤៤...
(ភ្នំពេញ) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០៖ ងាកៗជិតដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងដាច់ឆ្នាំបាត់ទៅហើយ…! និយាយចឹងតើលោកអ្នកមានត្រៀមកាដូពិសេសសម្រាប់គ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? បើមិនទាន់ទេ ឬមិនដឹងថាត្រូវជូនអ្វីទេនោះ…តោះ…ចាំស្តាប់ សាមសុង ហើយមកទទួលយកកំពូលកម្មវិធីប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ពី សាមសុង ទាំងអស់គ្នា! ជាមួយនឹង Samsung Galaxy Series លោកអ្នកនឹងមិនខកខាន...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា ក្រសួងសម្រេចផ្អាកមណ្ឌលផ្តល់សេវា ផ្សារទំនើប អ៊ីអន១ និង២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ត្រូវបានផ្អាកជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០ ធ្នូ ២០២០) ដោយសារការរៀបចំប្តូរទីតាំង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាលឱ្យមានការប៉ះពាល់ ដល់ការប្រើប្រាស់បណ្តាញអ៊ីនធើណែត...
ព្រះសីហនុ ៖ លោកស្រី ខៃ ណារិន អាយុ៦២ឆ្នាំ បានចេញសេចក្តីសុំបំភ្លឺ ជូនសាធារណៈជន ជុំវិញសកម្មភាព របស់បុគ្គលមួយក្រុម ដែលបានធ្វើការសាងសង់ផ្ទះ នៅលើដីរបស់លោកស្រី ដែលមានការទទួលស្គាល់ និងលិខិតស្នាមត្រឹមត្រូវ ស្ថិតនៅភូមិឬទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានដាក់ពាក្យប្តឹង ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ព្យុះព្រិលដ៏មានថាមពលមួយ បានបោកបក់ទៅកាន់ភាគខាងជើង ឈាងខាងកើតនៃសហរដ្ឋអាមេរិក និងកំពុងបានបង្កជាសញ្ញាប្រកាសអាសន្ន នៅចំពោះរដ្ឋចំនួន១៤ ហើយពលរដ្ឋអាមេរិកសរុបប្រមាណជា ៦០លាននាក់ នឹងអាចទទួលរងឥទ្ធិពល។ ទីភ្នាក់ងារជាតិទទួលបន្ទុក កិច្ចការងារសេវាកម្មអាកាសធាតុឬ NWS បានចេញសេចក្តីថ្លែងការណ៍ព្រមានថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយមិនមានលក្ខខណ្ឌល្អឡើយសម្រាប់ ការធ្វើដំណើរគ្រប់មធ្យោបាយ ជាពិសេសក្នុងពេលដែលតំបន់ខ្លះ ក៏កំពុងជាប់ទៅលើការរឹតត្បិត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី នឹងមិនប្រែចិត្តចំពោះការទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីទេ ហើយនឹងចាត់វិធានការតបតវិញ ក្រោយធ្វើការវាយតម្លៃលើទណ្ឌកម្មអាមេរិក ដែលបានដាក់ជុំវិញការទិញនោះ។ លោករដ្ឋមន្ត្រីការបរទេសតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងពិតជាចាត់វិធានការរបស់យើង អនុលោមទៅតាម (ទណ្ឌកម្ម) ទាំងនេះ ហើយវាមិនសំខាន់នោះថា តើទណ្ឌកម្មមានភាពខ្សោយឬក៏ខ្លាំងនោះទេ...
បរទេស៖ គណៈកម្មាធិការប្រឹក្សា ផលិតផលជីវសាស្រ្តពាក់ព័ន្ធ និងវ៉ាក់សាំង របស់រដ្ឋបាលឱសថ និងចំណីអាហាររបស់អាមេរិក (FDA) បានបោះឆ្នោតដោយសំឡេង ២០ ទល់នឹង០ ដើម្បីផ្តល់អនុសាសន៍ឱ្យទទួលបាន ការអនុញ្ញាតជាបន្ទាន់នូវការប្រើវ៉ាក់សាំង ក្រុមហ៊ុន Moderna ការពារវីរុសកូវីដ១៩ សម្រាប់អ្នកដែលមានអាយុ ១៨ ឆ្នាំឬលើសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ...
បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍បានស្នើឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មដែលបានដាក់លើ សាជីវកម្មគីមីឥន្ធនៈវៀតណាម ដោយវៀតណាមបានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនបានរំលោភសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើ សាជីវកម្មដឹកជញ្ជូនឧស្ម័ននិងគីមីវៀតណាម សម្រាប់ “ការចូលរួមដោយចេតនា...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ដន ប្រាមុដ វីណៃ កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញនូវ ដំណោះស្រាយមួយរបស់ សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម ក្នុងការគាំទ្រដល់ក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដន...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ មេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំ នាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា ។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
បរទេស ៖ លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងលោក ឯកនីទី នីទីថានប្រាផាស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ បានការពាររូបថត ដែលកំពុងបែកធ្លាយ តាមអ៊ិនធ័រណិត ជាមួយអ្នកជំនួញអាហ្វ្រិកខាងត្បូងម្នាក់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
