តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយថា កិច្ចសហប្រតិបត្តិការយោធារបស់សម្ព័ន្ធមិត្ត បានធ្វើឱ្យបរិយាកាសសន្តិសុខមានអស្ថិរភាព ។ លោក គីម ជុងអ៊ុន ក៏បានសន្យាថានឹងពន្លឿនការអភិវឌ្ឍន៍ កងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសទាំងបី នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ ដើម្បីរំលឹកខួបលើកទី...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាពលរដ្ឋកាន់តែច្រើនឡើង ដែលមានទំនុកចិត្តលើប្រព័ន្ធ បានដាក់ពាក្យមកខាងប្រព័ន្ធតុលាការ ដើម្បីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានឡើងវិញ ។ ការលើកឡើងរបស់លោកអ្នកនាំពាក្យនេះ បន្ទាប់ពីយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការផ្តោតសំខាន់លើសំណុំរឿងគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍...
សៀមរាប៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដី ដែលគ្មានអ្នកណាអាចយកបាតដៃ ទៅបិទបាំងបានឡើយ។ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក...
តាកែវ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធ បានប្រជុំពិភាក្សាគ្នាសិក្សាលើកយកគម្រោង គ្រោងរៀបចំសាងសង់ប្រាសាទមួយ ស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។ លោក អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ...
ការប្រកួតកីឡារដូវរងាអាស៊ីក្រុង Harbin បានបង្កើតមេដាយមាសចំនួន ១៣គ្រឿង នៅថ្ងៃទី១៣ ខែកុម្ភៈ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាស ៧គ្រឿង។ កីឡាការនីចិនXu Mengtao ម្ចាស់ជើងឯកនៃការប្រកួតកីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំងដែលមានអាយុ៣៤ឆ្នាំ បានទទួលមេដាយមាសលើវិញ្ញាសាជិះស្គីសេរី លើអាកាសផ្នែកនារី។ ក្នុងវិញ្ញាសាជិះស្គីល្បឿនលឿន លើផ្លូវរត់ខ្លីដែលបានបញ្ចប់នៅថ្ងៃដដែល ក្រុមអត្តពលិកចិនដណ្តើមបានជើងឯក លើវិញ្ញាសារត់បណ្តាក់នារីចម្ងាយ៣០០០ម៉ែត្រ ។ គិតរហូតដល់ថ្ងៃទី៩ខែកុម្ភៈ គណៈប្រតិភូកីឡាចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយដោយទទួលបានមេដាយមាស១៥គ្រឿង...
តូក្យូ ៖ នៅក្នុងកិច្ចប្រជុំកំពូល លើកដំបូងរបស់លោកជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ, នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានទទួលការធានាឡើងវិញ ទាក់ទងនឹងការប្តេជ្ញាចិត្ត របស់សម្ព័ន្ធមិត្តសន្តិសុខ ដ៏ជិតស្និទ្ធ ប៉ុន្តែក៏ទទួលបានសំណើដោយប្រយោល សម្រាប់ការបង្កើនការចំណាយ លើវិស័យការពារជាតិផងដែរ ។ ទោះបីជាមិនមានការលើកឡើង ពីគោលដៅជាលេខក៏ដោយ អ្នកជំនាញការទូត និងសន្តិសុខបានឲ្យដឹងថា...
បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសថៃ នឹងបើកមជ្ឈមណ្ឌលបញ្ជាមួយ ដើម្បីសម្របសម្រួល ជាមួយមន្ទីរពេទ្យព្រំដែន ជុំវិញការព្យាបាលអ្នកជំងឺជនភៀសខ្លួន បន្ទាប់ពីការព្យួរថវិកា របស់គណៈកម្មាធិការ សង្គ្រោះអន្តរជាតិ (IRC)។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលថៃ លោក...
កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មីឆ្នាំ2025 ទៅលើរថយន្តប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នាវេលាម៉ោងជាង១១ព្រឹក (ម៉ោងនៅភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព...
ភ្នំពេញ ៖ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ ការអនុវត្ត របបសន្តិសុខសង្គម និង ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស...
តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណា ដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វី ដែលជួយឲ្យមានសុខភាពល្អ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណ...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន ។ តើមានអ្វីខ្លះទៅ? ១-មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារ អ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំ ជាពណ៌ខ្មៅ ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ២-ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា...
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ មានសំណង់អគារចាស់បែកបាក់ទ្រុឌទ្រោមចំនួន២១កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដើម្បីគិតគូពីសុខទុក្ខ និងរកដំណោះស្រាយជូនពលរដ្ឋ រស់នៅក្នុងអគារបែកបាក់នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានបើកកិច្ចប្រជុំជាមួយពួកគាត់កាលពីថ្ងៃ៨ កុម្ភៈ ផងដែរ...
ឆ្នាំ២០២៤ គឺជាឆ្នាំដ៏សំខាន់សម្រាប់សិទ្ធិមនុស្ស។ វាបានប្រារព្ធខួបលើកទី៤៥ នៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) និងខួបលើកទី៣៥ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) ។ CEDAW និង CRC រួមជាមួយនឹងអនុសញ្ញា ស្តីពីសិទ្ធិជនពិការ (CRPD) គឺជាឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ គួរឱ្យកត់សម្គាល់មួយចំនួន ដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានផ្តល់សច្ចាប័នក្នុងឆ្នាំ២០១១ (CEDAW),...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Michael Waltz កាលពីថ្ងៃអាទិត្យបានការពារផែនការ របស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទទីភ្នាក់ងារជំនួយបរទេស ឬ USAID របស់ប្រទេសនេះ ដោយអះអាងថា “ញឹកញាប់ពេក” ដោយវាមិនស្របតាមផលប្រយោជន៍យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក និងខ្ជះខ្ជាយលុយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសជប៉ុន បានបង្ហាញអតិរេកគណនីចរន្តចំនួន ១៩៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាខ្ពស់ ដែលជំរុញដោយប្រាក់ចំណេញខ្ពស់បំផុត មិនធ្លាប់មានរបស់ខ្លួនលើការវិនិយោគបរទេស ចំពេលប្រាក់យ៉េនធ្លាក់ និងការធ្លាក់ចុះនៃឱនភាពពាណិជ្ជកម្ម។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា អតិរេកនៅក្នុងសមតុល្យគណនីចរន្ត ដែលជារង្វាស់ដ៏ធំបំផុតមួយនៃ ការធ្វើពាណិជ្ជកម្មអន្តរជាតិបានកើនឡើង ២៩,៥ ភាគរយធៀបនឹងឆ្នាំមុន ដែលកើនឡើងសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីទិន្នន័យ ដែលអាចប្រៀបធៀបបានមាន នៅក្នុងឆ្នាំ១៩៨៥។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. នឹងមិនមានភាគហ៊ុនភាគច្រើននៅក្នុង United States Steel Corp. នោះទេ ដោយបានបង្ហាញពីការសង្ស័យបន្ថែមទៀត លើផែនការទិញយកដ៏ចម្រូងចម្រាសចំនួន ១៤,១ ពាន់លានដុល្លាររបស់ក្រុមហ៊ុនអាមេរិក ដ៏ល្បីល្បាញដោយក្រុមហ៊ុនជប៉ុនមួយនេះ។ លោក ត្រាំ...
2024 was an important year for human rights. It marked the 45th anniversary of the Convention on the Elimination of All Forms...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មី ដែលហៅកាត់ថា DOGE បានអំពាវនាវឱ្យបិទប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិក។ បណ្តាញសារព័ត៌មានទាំងនោះដែលរួមមាន Radio Free Europe/Radio Liberty (RFE/RL) និង Voice of America (VOA)...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភៈនេះ តាមការសង្កេត មានភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋបន្តកើនឡើង ជាងសប្តាហ៍មុនទៅទៀត។ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) កាលពីនារាត្រីថ្ងៃទី៩កុម្ភៈនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការដាក់ដំណើរការផ្លូវថ្មើរជើង...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី គឺបានបង្ហាញពីបេះដូងអ្នកបរិស្ថាន ចូលរួមបណ្តុះ និងចែកកូនឈើដល់ប្រជាពលរដ្ឋដាំ ដើម្បីពង្រីកវិសាលភាពបៃតងនៅកម្ពុជា។ លោកបណ្ឌិត អ៊ាងសុផល្លែត បានថ្លែងបែបនេះក្នុងពេលអញ្ជើញជា អធិបតីក្នុងពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែលមានទីតាំង នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា...
ប្រទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាផ្នែកសន្តិសុខជាតិ លោក Mike Waltz បាននិយាយថា រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក អនុប្រធានាធិបតី និងបេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំទ្វីបអឺរ៉ុប នឹងធ្វើទស្សនកិច្ច នៅទ្វីបនេះក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្ត សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ប្រភពដដែលបានអះអាងដែរថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky របស់អ៊ុយក្រែនបានអះអាងនៅសប្តាហ៍នេះថា ការបោះឆ្នោតមួយចំពេលមានជម្លោះ ដែលកំពុង បន្តរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបង្ក ឱ្យមានគ្រោះមហន្តរាយ សម្រាប់ទីក្រុងគៀវសម្រាប់ហេតុផល មួយចំនួនធំ ចាប់ពីការមិនពេញ ចិត្តពីមហាជន រហូតដល់ការបាត់បង់កងកម្លាំង ប្រដាប់អាវុធរបស់ខ្លួនយ៉ាងពិតប្រាកដជាដើម។ មុននេះ បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ក្រសួងការបរទេស បានអនុម័តការលក់យោធា ទៅឱ្យអ៊ីស្រាអែលសរុបជាង ៧ ពាន់លានដុល្លារបន្ថែមទៀត ហើយនឹងផ្តល់គ្រាប់បែក និងមីស៊ីលរាប់ពាន់គ្រាប់។ កិច្ចព្រមព្រៀងលក់អាវុធចុងក្រោយនេះ វាកើតឡើង ចំពេលមានកិច្ចព្រមព្រៀង បទឈប់បាញ់កម្រិតស្រាលមួយរវាង រដ្ឋាភិបាលយេរូសាឡឹម និងក្រុមហាម៉ាស។ រំលឹកដែរថាកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ នៃព្រះរាជាណាចក្រថៃ ដើម្បីទទួលយកនូវអត្ថប្រយោជន៍ជាច្រើន ដែលកម្មវិធីផ្តល់ជូន ហើយព្យាយាមចាប់យកឱកាសការសិក្សា និងការងារ ពង្រីកការយល់ដឹង ពង្រឹងបទពិសោធ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកាកិច្ចពិភាក្សានានា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បានព្រមានថា បទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្គាហ្សាគឺប្រឈមនឹងហានិភ័យនៃ ការដួលរលំទៅវិញនៅពេលនេះ ។ ក្រុមសកម្មប្រយុទ្ធបានចោទប្រកាន់អ៊ីស្រាអែលថាបានបរាជ័យក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួននៅក្រោមបទឈប់បាញ់ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងក្របខណ្ឌប៉ាឡេស្ទីនជិត ៣សប្តាហ៍មុន។ យើងបានដឹងហើយថាបទឈប់បាញ់គ្នាចុងក្រោយនេះគឺបានកកើតឡើងដែលជាការសម្របសម្រួលដោយប្រទេសកាតា ប្រទេសអេហ្ស៊ីប និងអាមេរិកហើយមានបំណងធ្វើឡើងជាបីដំណាក់កាល។ ក្នុងដំណាក់កាលដំបូង ក្រុមហាម៉ាស់គ្រោងនឹងដោះលែងចំណាប់ខ្មាំង៣៣នាក់ រួមទាំងកុមារ ទាហានស្ត្រី អ្នករបួស និងអ្នកជំងឺ ជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនចំនួន ១,៩០៤នាក់ ដែលអាជ្ញាធរអ៊ីស្រាអែលចាប់ដាក់គុកតាំងពីយូរមកហើយ។ ដោយឡែកកាលពីថ្ងៃសៅរ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTក្រុមហាម៉ាស់បានសម្រេចិត្តក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ទៀតដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការលុកលុយរបស់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ដែលជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីពេលថ្មីៗនេះ។ អ៊ីស្រាអែលបានឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះដោយការដោះលែងអ្នកទោសប៉ាឡេស្ទីន១៨៣នាក់ផ្សេងទៀត នេះបើយោងតាមអាជ្ញាធរពន្ធនាគាររបស់ប្រទេស ពួកគេត្រូវបានគេបញ្ជូនតាមឡានក្រុងទៅក្រុង Ramallah ក្នុងតំបន់ West Bank ដែលខ្លួនកំពុងកាន់កាប់។ ការផ្លាស់ប្តូរអ្នកទោសគ្នាលើកនេះដាក់ចំនួនសរុបនៃចំណាប់ខ្មាំងដែលត្រូវបានដោះលែងដោយក្រុមហាម៉ាសចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់នៅថ្ងៃទី១៩ខែមករានៅមនុស្ស២១នាក់; ១៦ នាក់ជាជនជាតិអ៊ីស្រាអែល និង ៥ នាក់ទៀតជាពលរដ្ឋថៃ។ នៅព្រឹកថ្ងៃដដែល ជនជាតិអ៊ីស្រាអែល៣នាក់ដែលមានឈ្មោះដូចជា Eli Sharabi...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលអ្នកទាំងពីរបានបញ្ជាក់ពីការច្រានចោលការផ្លាស់ប្តូរជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។ យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប អ្នកទាំងពីរបានអំពាវនាវឱ្យពន្លឿនការកសាងតំបន់ហ្គាហ្សាឡើងវិញ បដិសេធរាល់ការប៉ុនប៉ងផ្លាស់ប្តូរទីលំនៅរបស់ប៉ាឡេស្ទីន និងបានជំរុញឱ្យមានការខិតខំប្រឹងប្រែងជាសកលដើម្បីធានាថា ប៉ាឡេស្ទីន នៅតែមាននៅក្នុងទឹកដីរបស់ពួកគេ។ សេចក្តីថ្លែងការណ៍បានបង្ហាញថា ដំណោះស្រាយរដ្ឋពីរ ជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួនដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ គឺជាមធ្យោបាយតែមួយគត់...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ