ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយប្រតិទិនការងារ នៃការរៀបចំការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ...
អេហ្ស៊ីប ៖ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានប្រកាសថា ប្រទេសអេហ្ស៊ីប បានស្នើឱ្យមានបទ ឈប់បាញ់រយៈពេលពីរថ្ងៃនៅតំបន់ ហ្គាហ្សាស្ទ្រីប ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែល ៤នាក់ជាមួយអ្នកទោស ប៉ាឡេស្ទីនមួយចំនួន នៅក្នុងប្រទេសអ៊ីស្រាអែល។ លោក ស៊ីស៊ី បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានរួមថា “ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ អេហ្ស៊ីបបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងប្រតិបត្តិការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺច្បាស់ណាស់ ។ នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ផ្ទាល់ លោកបានគូសបញ្ជាក់ពីការផ្តល់លំហអាកាស និងបរិក្ខាររបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល...
កំពង់ធំ ៖ តាមសំណូមពរ របស់គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តក្រសាំងមានជ័យ ស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដឹកនាំសហការី នាំយកស៊ីម៉ង់តិ៍ ចំនួនពីរតោន ទៅប្រគេនព្រះសង្ឃ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការសាងសង់អាហារដ្ឋាន (កង់ទីន) ០១ខ្នង សម្រាប់ប្រើប្រាស់ នៅរោងចក្រអគ្គិសនីទី៧ ។ អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំង ឬម្ចាស់អគារទាំងអស់ នៅទូទាំងប្រទេស ចូលរួមសហការ ជាមួយកម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង ដើម្បីរួមចំណែក ដល់ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ការចេញមកអំពាវនាវបែបនេះរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ...
បរទេស៖ ការវាយប្រហារ របស់អ៊ីស្រាអែលលើប្រទេស អ៊ីរ៉ង់ បានធ្វើឱ្យខូចខាតទីតាំង នៅមូលដ្ឋានយោធាសម្ងាត់ ចំនួនពីរនៅភាគអាគ្នេយ៍ នៃរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នាពេលកន្លងមក អ្នកជំនាញបានភ្ជាប់ទីតាំងមួយ ទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងមួយទៀត ទៅនឹងកម្មវិធីមីស៊ីលផ្លោង ។ អគារមួយចំនួនដែលរងការខូចខាត...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ប្រទេសនេះនឹងផ្តល់ ការឆ្លើយតបដ៏សមរម្យ ចំពោះការឈ្លានពាន របស់អ៊ីស្រាអែល ប្រឆាំងនឹងដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នេះនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ខណៈពេលដែលមានប្រតិកម្ម ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ប្រឆាំង នឹងគោលដៅយោធាមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅ លើគេហទំព័ររបស់ការិយាល័យរបស់លោក។ លោក...
បរទេស ៖ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងមិនបញ្ជូនជនជាតិអាមេរិកទៅប្រយុទ្ធ និងស្លាប់នៅក្នុងប្រទេស ដែលពួកគេមិនធ្លាប់បានឮ បានស្គាល់នោះទេ ក្នុងពេលដែលលោកថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងសមរភូមិនៃរដ្ឋ Pennsylvania នៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅឯការប្រមូលផ្តុំយុទ្ធនាការកាលពីថ្ងៃសៅរ៍...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ ក្រដាស-ប៊ិច-សៀវភៅ និងសម្ភារផ្សេងៗ ចំនួន ២០១ មុខ ជូន អគ្គិសនីកម្ពុជា (ភ្នំពេញ) សម្រាប់ឆ្នាំ២០២៥ ។...
បរទេស ៖ ជនរងគ្រោះកាន់តែច្រើនក្នុងគម្រោងបោកប្រាស់ ពីរ៉ាមីតរបស់ក្រុមហ៊ុន លក់អនឡាញ iCon Group ដែលរស់នៅក្រៅប្រទេស បានដាក់ពាក្យបណ្តឹង ទៅកាន់ផ្នែកប៉ូលីស ការពារ អ្នកប្រើប្រាស់ ដោយនាំឱ្យចំនួន ជនរងគ្រោះសរុបកើនឡើងដល់ ៩.៤៦៩នាក់ គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការខាតបង់ សរុបចំនួន ២,៩ ពាន់លានបាត ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការបិទចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពី ស្តុបបំបែកខ្នែងផ្លូវជាតិលេខ១ កែងផ្លូវជាតិលេខ២១បេ រហូតដល់គល់ស្ពានអ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់ អបអរសាទរ ពិធីបើកកីឡាជាតិលើកទី៤...
ប៉េកាំង ៖ អ្នកនាំពាក្យចិនដីគោក បានឲ្យដឹងថា សកម្មភាពបំបែកខ្លួនស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” និងការអន្តរាគមន៍ពីខាងក្រៅ នឹងមិនរារាំងការប្តេជ្ញាចិត្ត របស់ដីគោកក្នុងការដោះស្រាយសំណួរ តៃវ៉ាន់ និងការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឡើងវិញនោះទេ។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ តៃវ៉ាន់ក្រុមប្រឹក្សារដ្ឋបានធ្វើការកត់ សម្គាល់ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងផែនការ លក់អាវុធថ្មី របស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ។...
តូក្យូ ៖ ខណៈពេលដែលបញ្ហាជុំវិញ ការផ្តល់មូលនិធិផ្នែកនយោបាយ គឺជាចំណុចស្នូល នៃការបោះឆ្នោតសភា តំណាងរាស្រ្តរបស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ អ្នកបោះឆ្នោត ជាច្រើនក៏បានមើលឃើញវិធានការ ដើម្បីដោះស្រាយការកើនឡើង តម្លៃរស់នៅជាអាទិភាព បន្ទាន់មួយ។ នៅទីក្រុង Osaka ភាគខាងលិច លោក Toma Ariyama អាយុ ២៣ឆ្នាំបានបោះឆ្នោតឱ្យបេក្ខជនគណបក្ស ប្រជាធិបតេយ្យសេរី...
តូក្យូ៖ ប្លុកដែលកំពុង កាន់អំណាច របស់ប្រទេសជប៉ុន បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ដែលឥឡូវនេះត្រូវតែស្វែងរកការគាំទ្រ បន្ថែមនៅខាងក្រៅក្រុមចម្រុះ ដើម្បីគ្រប់គ្រងរដ្ឋាភិបាល ដែលមានស្ថិរភាពមួយ។ យ៉ាងណាក៏ដោយលោក Ishiba បានសម្តែងការចង់បង្កើតរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្ស របស់លោក ។ គណបក្សប្រឆាំង ដែលមានសមាសភាព...
កង្វះជាតិដែក មានផលប៉ះពាល់ ចំពោះសុខភាពមនុស្សគ្រប់ភេទ និងគ្រប់វ័យ ព្រោះវាធ្វើឲ្យបរិមាណ នៃការផលិតឈាមក្នុងរាងកាយ មានការថយចុះ ដោយជីជាតិដែក ជាសមាសធាតុផ្សំដ៏សំខាន់ របស់អេម៉ូក្លូប៊ីន ដែលជាពណ៌របស់គ្រាប់ឈាមក្រហម ។ ៥៨% នៃជាតិដែកនៅក្នុងរាងកាយ មាននៅក្នុងចរន្តឈាម ក្រៅពីនោះគឺមាននៅតាមសាច់ដុំ ទឹករំលាយអាហារ ក្នុងកោសិការាងកាយ ហើយមួយផ្នែកទៀត ត្រូវបានប្រមូលផ្តុំនៅក្នុងឆ្អឹង ថ្លើម និងលំពែង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផល ការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានណែនាំបេក្ខជនប្រឡងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ដែលសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ក្រោយពី ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណី...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន...
ភ្នំពេញ : នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD និងក្រុមហ៊ុន HARMONY AUTO បានសហការគ្នា បើកសម្ពោធជាផ្លូវការ នូវរថយន្តភីកអាប់ អគ្គិសនីថ្មី ប្រភេទ Shark 6 នៅលើទឹកដីប្រទេសកម្ពុជា យើងដ៏អស្ចារ្យ ។ ព្រឹត្តិការណ៍សម្ពោធផ្លូវការ នៃរថយន្តដ៏ទំនើបនេះ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT យោធារុស្ស៊ី រួមជាមួយនឹង ឆ្មាំព្រំដែន និងអង្គភាពឆ្មាំជាតិ បានវាយលុកការប៉ុនប៉ង លុកលុយចូលក្នុងតំបន់ Bryansk។ ការអះអាងដែលធ្វើឡើង អភិបាលក្រុងក្នុងតំបន់គឺ លោក Aleksandr Bogomaz បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីថ្ងៃអាទិត្យ។ យោងតាមការបញញជាក់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីមនុស្សធម៌កំពូល របស់អង្គការសហប្រជាជាតិ បាននិយាយថា អ្វីដែលកងកម្លាំង អ៊ីស្រាអែលកំពុងធ្វើនៅតំបន់ ហ្គាហ្សាដែលឡោមព័ទ្ធ ក្នុងអំឡុងពេលសង្គ្រាម ដែលកំពុងបន្តប្រឆាំងនឹងក្រុមហាម៉ាសមិនអាច បន្តបានទៀតឡើយ ។ លោក Joyce Msuya អគ្គលេខាធិការរង ស្តីទីទទួលបន្ទុកកិច្ច ការមនុស្សធម៌ និងជាអ្នកសម្របសម្រួល ជំនួយសង្គ្រោះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ចេញ ពីប្រភពCommonwealth of Nations បានដាក់សំណើផ្លូវការ មួយសម្រាប់ការពិភាក្សា ជាមួយចក្រភពអង់គ្លេស ស្តីពីសំណងសម្រាប់ ពាណិជ្ជកម្មទាសករ ឆ្លងទ្វីបអាត្លង់ទិក។ យ៉ាងណាក្តីនាយករដ្ឋមន្ត្រី អង់គ្លេស Keir Starmer បានបង្ហាញការព្យាយាមផងដែរ ប៉ុន្តែមិនបានរក្សាប្រធានបទនេះ ចេញពីរបៀបវារៈនៃការជួបជុំដ៏សំខាន់មួយនៅកោះ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានចាត់ឲ្យបងប្អូនកងទ័ព នាំយកអំណោយមនុស្សធម៌មួយចំនួន រួមមាន អង្ករ២ប៉េ, ទឹកសុទ្ធ ១កេស, ទឹកផ្លែឈើ ១កេស, ត្រីខ១យួរ និងថវិកាចំនួន ២០០.០០០៛ (ម្ភៃម៉ឺនរៀល)...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់ធុងសំរាម ចំនួន ៤០៤ ធុងបន្ថែមទៀម ជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។ ពិធីប្រគល់និងទទួលធុងសំរាម បានរៀបចំឡើង ក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា...
ភ្នំពេញ ៖ ប្រតិកម្មតបទៅនឹង ការចុះផ្សាយព័ត៌មាន របស់ទូរទស្សន៍ សាធារណរដ្ឋកូរ៉េ អំពីករណីពលរដ្ឋកូរ៉េ ត្រូវបានបង្ខាំង ធ្វើការខុសច្បាប់ និង ត្រូវបានចាប់ជំរិតនៅកម្ពុជា ក្រសួងទេសចរណ៍ បានចាត់ទុកការចោទប្រកាន់នេះ ជាព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា ក្នុងនោះក្រសួងអះអាងថា រយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលភ្ញៀវទេសចរកូរ៉េចំនួន១៤៤,២៩៣ នាក់ កើនឡើង...
ម៉ានីល៖ ក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយហៅកាត់ (NDRRMC) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន នៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់៩០នាក់ហើយ ខណៈមនុស្សតិចបំផុតចំនួន ៣៦នាក់ នៅតែកំពុងបាត់ខ្លួននៅឡើយ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើងជាច្រើនកន្លែង ។ ក្រុមប្រឹក្សា NDRRMC បានឲ្យដឹងថា ព្យុះត្រូពិច Trami...
ញូវដែលីៈ ប្រទេសឥណ្ឌាបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ដែលកំពុង កើនឡើងនៅអាស៊ីខាងលិច ហើយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យអត់ធ្មត់ខ្ពស់បំផុត។ ការអំពាវនាវរបស់ទីក្រុងញូវដេលី ឱ្យមានការអត់ធ្មត់បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស លើប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងរបាំងនៃកាំជ្រួចផ្លោង ដែលទីក្រុងតេអេរ៉ង់ បានបាញ់ទៅលើទីក្រុង Tel Aviv កាលពីដើមខែនេះ។ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការវិវត្តនៅអាស៊ីខាងលិច និងការប៉ះពាល់របស់វាចំពោះសន្តិភាព...
ភ្នំពេញ៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំពឹងថា ការរៀបចំនូវសន្និសីទ «ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន» នៅខែក្រោយនេះនឹងពង្រឹងកម្លាំង នៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្ត-ក្រុង រវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។ ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន ព្រឹកថ្ងៃទី២៥ ខែតុលា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនមានប្រសាសន៍ថា ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីទាក់ទាញភ្ញៀវទេសចរ...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ