Breaking: អស់ជាច្រើនឆ្នាំមកនេះ Kamala Harris ប្រឈមមុខនឹងការរិះគន់ដែលថានាងមិនអាស្រ័យលើការងារជាបេះដូងដែលនៅឆ្ងាយពីតំណែងប្រធានាធិបតីអាមេរិក។ AFP។ ឥឡូវនេះ នាងយល់ថាខ្លួន នាងត្រូវបានទទួលដោយគណបក្សប្រជាធិបតេយ្យថា ជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់ពួកគេក្នុងការបញ្ឈប់ការវិលត្រឡប់មកវិញរបស់លោក Donald Trump ។
ជាបេក្ខជនជំនួស Breaking: លោកប្រធានាធិតី Joe Biden កាលពីថ្ងៃអាទិត្យ បានដកខ្លួនចេញ ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក និងគាំទ្រអនុប្រធានាធិបតី Kamala Harris ជាបេក្ខជនជំនួស។ នេះបើតាម AFP។ លោក ក៏បានគាំទ្រអនុប្រធានាធិបតី Kamala Harris ជាអ្នកតែងតាំងថ្មីរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជំរុញការប្រណាំងឆ្នាំ ២០២៤...
Breaking: លោកប្រធានាធិតី Joe Biden កាលពីថ្ងៃអាទិត្យ បានដកខ្លួនចេញ ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ AFP។
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះស្វែង យល់ពីការអាស្រ័យផលលើដីព្រៃលិចទឹក និងពិនិត្យស្ថានភាព ទីតាំងជាក់ស្តែងដីព្រៃលិចទឹក តំបន់២ និងតំបន់៣ ដែលបានកាត់ឆ្វៀល ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំរោងសែន និងឃុំច្រណូក...
ញ៉ូដេលី៖ លោកស្រី Veena George រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីសង្ស័យឆ្លងវីរុសម្យ៉ាងឈ្មោះថា Nipah ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះបានឲ្យដឹង ការធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ ហៅ polymeraseត្រូវបានធ្វើឡើងលើអ្នកជំងឺដែលជាក្មេងប្រុសអាយុ១៥ឆ្នាំ ហើយសំណាកឈាមត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ផ្នែកវីរុសសាស្ត្រ នៅក្នុងទីក្រុង Pune នៃរដ្ឋ Maharashtra ភាគនិរតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានបញ្ជាការដ្ឋានអឺរ៉ុបរបស់អង្គការណាតូ លោក Christopher Cavoli បានពណ៌នាការខាតបង់របស់អ៊ុយក្រែននៅជួរមុខថាគ្រាន់តែជាសញ្ញាមួយដែលខ្លួនកំពុង បង្កើតកម្លាំងសម្រាប់ការវាយលុកបន្ថែមប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសន្តិសុខ Aspen ក្នុងរដ្ឋ Colorado កាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយកំពូលរបស់ប្លុកបាននិយាយថា យុទ្ធសាស្ត្រយោធាទាំងមូលរបស់ទីក្រុងគៀវគឺ អស្ចារ្យខ្លាំងណាស់ ទាក់ទងនឹងតុល្យភាពការជ្រើសរើសការបណ្តុះបណ្តាល និងការទិញអាវុធ។ យោងទៅតាមលោក Cavoliបានបញ្ជាក់ទៀតថា នៅក្នុងសង្គ្រាមសម័យទំនើប...
ហាណូយ៖ សេចក្តីថ្លែងការណ៍ពិសេសបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសវៀតណាម នឹងរៀបចំពិធីបុណ្យសពរដ្ឋរយៈពេល ២ថ្ងៃសម្រាប់លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ហៅកាត់ថា (CPV) ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ក្នុងជន្មាយុ ៨០ឆ្នាំ។ សេចក្តីថ្លែងការណ៍ខាងលើនេះត្រូវបានចេញផ្សាយរួមគ្នាដោយគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម រដ្ឋសភាប្រមុខរដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ុយក្រែនស្ថិតនៅក្នុងទាំងតាំងក្រោយផ្ទះរបស់អឺរ៉ុបសោះប៉ុន្តែបែរជាកំពុងធ្វើការដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងទំនួលខុសត្រូវរបស់ខ្លួនឯងទៅវិញ។ នេះជាការលើកឡើងដែលធ្វើឡើងដោយសហការីជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក Donald Trumpគឺលោក Richard Grenell។លោក Grenellធ្លាប់កាន់មុខតំណែងការទូតជាន់ខ្ពស់ជាច្រើនក្នុងអំឡុងពេលកាន់តំណែងដំបូងរបស់លោក Trump ហើយឥឡូវនេះត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជា បេសកជនពិសេសតំណាងផងនោះ។ នៅពេលខាងមុខលោកទំនងជាជ្រើសរើសជារដ្ឋលេខាធិការ ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋឈ្នះឆ្នោតសម្រាប់ អាណត្តិថ្មីនេះ។ ក្នុងចំណោមប្រធានបទផ្សេងទៀត អ្នកការទូតរូបនេហបានស្នើថាអ៊ុយក្រែនភាគច្រើនគួរតែស្ថិតនៅក្នុងការទទួលខុសត្រូវ របស់សហភាពអឺរ៉ុប ជាជាងរបស់វ៉ាស៊ីនតោន។ លោក Grenell...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានចាប់ផ្តើមការវាយឆ្មក់តាមអាកាសទ្រង់ទ្រាយធំដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានលើទីក្រុងកំពង់ផែ Hodeidah នៃប្រទេសយេមែន ដោយបានបង្កឱ្យមានការឆេះយ៉ាងសន្ធោសន្ធៅ នៅឯស្ថានីយប្រេងរបស់កំពង់ផែ និងកន្លែងផ្សេងៗទៀត។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាស៊ីវិលដែលភ្ជាប់ជាមួយអ៊ីស្រាអែល ក៏ដូចជាការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកមកលើប្រទេសដោយក្រុមសកម្មប្រយុទ្ធ Houthi ដែលមានមូលដ្ឋាននៅយេមែនផងដែរ។ យោធាបាននិយាយថា៖មុននេះ យន្តហោះចម្បាំងរបស់ IDF បានវាយប្រហារគោលដៅយោធានៃរបបភេរវករ Houthi...
កំពង់ស្ពឺ៖ អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក យឹម ណន បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះថាគោក្របីរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់កំពុងផ្ទុះជំងឺ មិនស្គាល់អត្តសញ្ញាណ មន្ត្រីពេទ្យសត្វកំពុងចុះអន្តរាគមន៍បន្ទាន់ និងកំពុងបូមឈាមយកមកពិសោធន៍។ លោក យឹម ណន បាននិយាយថា ក្រុមមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលបាន និងកំពុងយកចិត្តទុកដាក់លើគោក្របីពលរដ្ឋនៅក្នុងស្រុកនេះ ដោយក្នុងនោះត្រូវចាក់បឋមដើម្បីទប់ស្កាត់...
កំពង់ចាម ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណជាង ៩០០ នាក់ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៤ នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាង ៥០០០ នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កាលពិនិត្យព្យាបាលនេះ...
ភ្នំពេញ៖ សិក្ខាកាមដែលកំពុងសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានសរសើរសាលាផ្តល់នូវសម្ភារៈអនុវត្តន៍ទំនើប និងមានការបង្រៀនបានដិតដល់ ដែលបង្ករជាភាពងាយស្រួល និងជំរុញគុណភាពនៃការសិក្សា។ កញ្ញា ផល ច័ន្ទធានី ជាសិក្ខាកាមជំនាញរចនាក្រាហ្វិក នៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) ពេញចិត្តនឹងការផ្តល់ជូននូវឧបករណ៍អនុវត្តន៍ទំនើបដែលមានដំណើរការបានល្អ និងការបង្រៀនដិតដល់ក្នុងថ្នាក់ពីលោកគ្រូជំនាញ។ សិក្ខាកាមរូបនេះបានចែករំលែកថា៖ “សម្រាប់គ្រឿងបរិក្ខារមានគ្រប់គ្រាន់ទាំងអស់ ទាំងម៉ូនីទ័រ (Monitor) កុំព្យូទ័រ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់ របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាព ទាំងឡាយរបស់រដ្ឋឡើយ។ ការលើកឡើងរបស់លោកឃួង ស្រេង ធ្វើឡើងក្នុងឱកាសអបអរសាទរពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីដាំកូនឈើ និងចែកកូនឈើ...
កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ ដែលបើកធ្វើ នាពេលថ្មីៗ កន្លងទៅនេះ បានគ្រោងផែនការ គោលអំពីការធ្វើកំណែទម្រង់ ឱ្យមានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀត របស់ចិន ។ កិច្ចប្រជុំពេញអង្គលើកនេះ បានលើកឡើងថា គួរធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធនិងយន្តការ នៃការអភិវឌ្ឍកម្លាំងផលិតកម្ម គុណភាពថ្មី ដោយសមរម្យ ។...
ភ្នំពេញ ៖ ក្នុងគោលបំណង ទប់ស្កាត់និងប្រយុទ្ធប្រឆាំង ជាមួយព័ត៌មានក្លែងក្លាយ ដែលកំពុងបំពុលសង្គម លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់គន្លឹះមួយចំនួន ដល់យុវជនក៏ដូចជាមហាជនទូទៅ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា មុននឹងជឿព័ត៌មានណាមួយ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា...
អាតែន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះ ១គ្រឿងដែលបានដឹកអ្នកដំណើរចំនួន ២៣៣នាក់ នៅលើនោះបានចុះចតជាបន្ទាន់ កាលពីថ្ងៃសុក្រនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងអាតែន។ អ្នកដំណើរ និងនាវិកទាំងអស់មានសុវត្ថិភាព។ យន្តហោះបានចាកចេញពីទីក្រុងឡុងដ៍ឆ្ពោះទៅកាន់ព្រលានយន្តហោះ Chania នៅលើកោះ Crete របស់ប្រទេសក្រិច ហើយត្រូវបានគេរាយការណ៍មានបញ្ហានៅក្នុងប្រព័ន្ធធារាសាស្ត្រ។ យោងតាមអាជ្ញាធរក្រិចបានឲ្យដឹងថា ឧបទ្ទវហេតុនេះគឺមិនជាប់ពាក់ព័ន្ធទៅនឹងការដាច់បច្ចេកវិទ្យាសកលកាលពីថ្ងៃសុក្រ ដែលបានរំខានដល់ប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនក្នុងវិស័យជាច្រើន រួមទាំងអាកាសចរណ៍ផងដែរ ។ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិអាតែន ប្រឈមមុខនឹងបញ្ហាបន្តិចបន្តួចដោយសារតែការដាច់បច្ចេកវិទ្យា...
កូឡាឡាំពួរ៖ កាលពីថ្ងៃសៅរ៍ ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់ អ៊ីស្កានដា (Sultan Ibrahim Sultan Iskandar) ត្រូវបានតែងតាំងជាផ្លូវការជាព្រះមហាក្សត្សថ្មីរបស់ប្រទេសម៉ាឡេស៊ី ដែលនេះជាផ្នែកមួយនៃព្រះរាជពិធីដ៏ធំមួយ ដែលបានប្រារព្ធឡើងនៅឯវិមានជាតិ ក្នុងទីក្រុង គូឡាឡាំពួរ ។ នៅក្នុងព្រះពិធីនេះដែរ ត្រូវបានធ្វើជាសាក្សីដោយលោក Anwar Ibrahim នាយករដ្ឋមន្ត្រី...
វ៉ាស៊ីនតោន៖ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅក្នុងការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗ នេះជាមួយលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់លោកថា លោកនឹងអាចដោះស្រាយជម្លោះ ដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបន្ទាប់នៅក្នុងខែវិច្ឆិកា។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Truth Social កាលពីថ្ងៃសុក្រថា “ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី...
បាងកក៖ ប្រទេសថៃ បានបង្ហាញផែនការយុទ្ធសាស្រ្តកាលពីថ្ងៃសុក្រ ដើម្បីគាំទ្រដល់គោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក តាមរយៈកំណែទម្រង់បទប្បញ្ញត្តិ ការលើកទឹកចិត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធអេកូឡូស៊ីអំណោយផល។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានឲ្យដឹងនៅក្នុងសុន្ទរកថាគន្លឹះមួយថាជាមួយនឹងច្បាប់អាជីវកម្មហិរញ្ញវត្ថុថ្មី ដែលបានស្នើឡើង យន្តការនិយតកម្មច្រកចេញចូលតែមួយនឹងផ្តល់ឱ្យអាជីវកម្មនូវដំណើរការផ្តល់អាជ្ញាបណ្ណដ៏ងាយស្រួល និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារពាក់ព័ន្ធ ផ្តល់អំណាច ដល់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការប្រកួតប្រជែងលើឆាកហិរញ្ញវត្ថុពិភពលោក។ លោក Paopoom បានលើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយអន្តោប្រវេសន៍ ដែលរីកចម្រើន...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធ ទប់ទល់នឹងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក នៅក្នុងវិស័យ semiconductor នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា សហរដ្ឋអាមេរិក កំពុងពិចារណាលើវិធានការតឹងរឹងជាងមុន ដើម្បីដាក់សម្ពាធលើសហគ្រាសមកពីប្រទេសដូចជាជប៉ុន និងហូឡង់ ដើម្បីរឹតបន្តឹងពាណិជ្ជកម្មបន្ទះឈីប របស់ពួកគេជាមួយប្រទេសចិន ក្នុងកម្រិតកាន់តែខ្លាំង។ ក្រសួងបានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាប្រទេសពាក់ព័ន្ធនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ទីផ្សារ និងស្មារតីនៃកិច្ចសន្យារបស់ពួកគេ ទប់ទល់នឹងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងធ្វើការរួមគ្នា ដើម្បីការពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម...
យេរ៉ូសាឡឹម៖ មតិយោបល់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចាត់ទុកថាវត្តមានរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់ដោយខុសច្បាប់ បានជំរុញឱ្យមានប្រតិកម្មផ្ទុយគ្នាពីភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ប្រធានាធិបតីប៉ាឡេស្ទីនបានសាទរថាវាជា “ជ័យជំនះសម្រាប់យុត្តិធម៌”ដោយជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការកាន់កាប់របស់ខ្លួន “ដោយគ្មានលក្ខខណ្ឌ ឬករណីលើកលែងនោះឡើយ” ។ សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់សេចក្តីសម្រេចរបស់តុលាការ ICJ ថាជា “ការបញ្ជាក់ឡើងវិញ” នៃការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិជារដ្ឋរបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ រថយន្តអគ្គិសនី សេរីទំនើបជាច្រើនម៉ូដែល របស់ក្រុមហ៊ុន Great Wall Motor (GWM) និងរថយន្តអាគុយថ្មី ZEEKR (ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប នៃប្រទេសចិន បានលេចវត្តមាន នៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសមរម្យ។ ការលេចវត្តមាននេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការ មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Great Wall Motor...
ភ្នំពេញ៖ កូនត្នោតចំនួន១០ ០០០ ដើម ត្រូវបានដឹកដល់ទីតាំង កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំដែលបានរៀបចំកសាងសម្រាប់បុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា។ ការថ្លែងរបស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR(ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា...
ភ្នំពេញ៖ កាត់ព្យុះ កាត់ភ្លៀង ជាអ្នកដែលសន្យា ប្រកាសក្ដែងៗថានឹងដឹកឡាន TOYOTA RAIZE ១គ្រឿង យកទៅឱ្យដល់ផ្ទះ ដូច្នេះបើទោះបីជាជួបឧបសគ្គបែបណាក៏ដោយ ក៏ត្រូវតែមកបំពេញពាក្យសន្យាតាមថ្ងៃដែលកំណត់ដែរ។ ប្អូនស្រី តាំ ដានិត អ្នកខេត្តកំពត បានត្រូវរង្វាន់រថយន្តស៊េរីថ្មី TOYOTA RAIZE មួយគ្រឿងពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ដែលគាត់បានទិញយកមកញ៉ាំ...
ភ្នំពេញ៖ កូនខ្មែរមួយរូបនៅខេត្តកំពង់ស្ពឺ បានយកលុយ ២,៥០០រៀល តែប៉ុណ្ណោះ ទៅទិញបានរថយន្តស៊េរីថ្មី TOYOTA RAIZE ដ៏ថ្មីស្រឡាង ១គ្រឿង ហើយបានទៅប្រាប់គ្រួសារ បែរជាពួកគាត់គិតថាជា Prank ទៅវិញ។ កូនខ្មែរម្នាក់នេះមានឈ្មោះថា លាង ស្រីណាត ដោយគាត់បានទិញ ទឹកក្រូច អាយស៍ កូឡា របស់ក្រុមហ៊ុន...
នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មកពីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ Chantale...
គែរ៖ ប្រទេសអេហ្ស៊ីប និងសម្ព័ន្ធអារ៉ាប់ បានស្វាគមន៍កាលពីថ្ងៃសុក្រ ចំពោះការអំពាវនាវ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់វត្តមានខុសច្បាប់ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសអេហ្ស៊ីប បានអំពាវនាវឱ្យភាគីអន្តរជាតិទាំងអស់រក្សា និងអនុវត្តមតិយោបល់របស់ ICJ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការសម្របសម្រួលសិទ្ធិស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង។ នៅព្រឹកថ្ងៃដដែល...
វ៉ាស៊ីនតោន ៖ ឱកាសរបស់លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកផ្លូវត្រលប់ ទៅសេតវិមានវិញសម្រាប់អាណត្តិទី២ ឥឡូវនេះគឺខ្ពស់ជាងពេលមុនៗ ក្នុងការប្រជែងតំណែង ប្រធានាធិបតីឆ្នាំ២០២៤ ដែលជំរុញឱ្យមានភាព មិនប្រាកដប្រជាអំពីភាព ជាអ្នកដឹកនាំពិភពលោក របស់សហរដ្ឋអាមេរិក និងវិធីសាស្រ្តរបស់ខ្លួន ចំពោះប្រទេសអាស៊ី ក្រៅពីប្រទេសចិន ។ សន្និបាតជាតិរយៈពេល ៤ថ្ងៃរបស់គណបក្សសាធារណរដ្ឋ រហូតដល់ថ្ងៃព្រហស្បតិ៍នៅទីក្រុង Milwaukee...
បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលពីមុនជា Facebook លោក Mark Zuckerberg បានពណ៌នាប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ចំពោះការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាជា “មនុស្សមិនចុះញម” ។ ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា បានឈប់គាំទ្របេក្ខជន នាំមុខខាងគណបក្ស សាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីនោះ លោកបែរជាបានកត់សម្គាល់ថា...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ