ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយស សមាគមសង្គហមិត្ត លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃ១១ មិថុនា បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូង បស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត,...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីថ្ងៃទី១១-២០ មិថុនា តម្លៃប្រេងសម្រាប់លក់ ដោយសាំងធម្មតាតម្លៃ៤.១០០រៀល ចុះថ្លៃ ១០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.០០០រៀល ចុះថ្លៃ៥០រៀល បើធៀបទៅនឹង១០ថ្ងៃមុន៕
កំពត: នៅលើកំពូលភ្នំបូកគោ ខេត្តកំពត ដែលមានកម្ពស់ ១០៧៥ម៉ែត្រ ក្រុមវិស្វករជំនាញបាន និងកំពុងមមាញ៉ឹក សាងសង់ព្រះពុទ្ធបដិមា ដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ តាមការបញ្ជាក់ពីក្រុមវិស្វករជំនាញ ព្រះពុទ្ធបដិមាលើកំពូលភ្នំបូកគោ គឺមានកម្ពស់ខ្ពស់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោមគំនិតផ្តួចផ្តើម របស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ការសាងសង់ព្រះពុទ្ធប្បដិមា...
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧ រូប អាណត្តិទី ៤ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿនទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំអមដំណើរជាច្រើនអ្នកទៀត។ អភិបាលខេត្តកំពង់ចាម លោក...
បរទេស៖ យោងតាមកចេញផ្សាយរបស់ RT លោក David van Weel ជំនួយការអគ្គលេខាធិការនៃប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការច្នៃប្រឌិតបែប Hybrid និងអ៊ីនធឺណិត លោក David van Weel បានបង្ហាញថា អង្គការណាតូកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតឬ AI ដើម្បីតាមដានយន្តហោះ និងស្ថានីយ៍ប្រេងឥន្ធនៈរបស់រុស្ស៊ី។ ថ្លែងនៅក្នុងវេទិកាអ្នកច្នៃប្រឌិតការពារជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពជាច្រើននៅក្នុងទីក្រុងគៀវ បានអះអាងថា ការបោសសម្អាតមន្ត្រីរដ្ឋាភិបាល នាពេលថ្មីៗនេះរបស់លោក Vladimir Zelensky បានធ្វើឱ្យខូចទំនុកចិត្តរបស់ អ្នកគាំទ្របរទេសរបស់អ៊ុយក្រែន។ ប្រធានទីភ្នាក់ងាររដ្ឋសម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លោក Mustafa Nayyem បានប្រកាសលាលែងពី តំណែងកាលពីថ្ងៃចន្ទហើយ គាត់ត្រូវបានតាមដានដោយមន្ត្រីទទួលបន្ទុកលទ្ធកម្ម និងគោលនយោបាយប្រឆាំងអំពើពុករលួយ។ ការចាកចេញរបស់ពួកគេគឺជា ការផ្លាស់ប្តូរបុគ្គលិកចុងក្រោយបង្អស់...
បរទេស៖ យោធាអ៊ុយក្រែនបាននិយាយថា វាបានប្រើប្រាស់មីស៊ីល ATACMS វាយប្រហារទៅលើប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីមួយ និងប្រព័ន្ធ S-300 ចំនួនពីរនៅក្នុងឧបទ្វីបគ្រីមៀ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអ៊ុយក្រែនបានប្រកាស លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមិថុនាថា “កងកម្លាំងការពារអ៊ុយក្រែនបានវាយឆ្មក់...
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយជាមួយរដ្ឋសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី។ ការប្តេជ្ញានេះ យោងតាមសារលិខិតមួយច្បាប់ របស់សម្តេចឃួន សុដារី នៅថ្ងៃ១១ មិថុនា អបអរសាទរលោក វីយ៉ាឆេស្ទាវ ម៉ូឡូឌីន ប្រធានរដ្ឋសភាឌូម៉ា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាបុណ្យឯករាជ្យជាតិរុស្ស៊ី នៅថ្ងៃ១២...
ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១០ មិថុនា បានរៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ កាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោដែលឆ្លងកាត់ខេត្ត៤...
ភ្នំពេញ៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខកម្មវីធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានផ្ដល់ឱកាសដ៏កម្រមិនធ្លាប់មានដល់បេក្ខជនជ័យលាភី MasterChef Cambodia រដូវកាលទី៣ នោះគឺឱកាសការងារជាចុងភៅនៅសណ្ឋាគារលំដាប់ពិភពលោកផ្កាយ ៥ Hyatt Regency Phnom Penh...
ស្វីស៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្រប តាមកម្រិតទំនាក់ទំនង ការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣នាទី ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់នៅកម្ពុជា។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជា សហធិបតីជាមួយ លោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រះរាជាណាចក្រអេស្ប៉ាញ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ សិក្ខាសាលានេះ...
បរទេស៖ទូរទស្សន៍ NBC បានរាយការណ៍ កាលពីថ្ងៃចន្ទថា មន្ត្រីនៅទីក្រុង វ៉ាស៊ីនតោន អាចឈានទៅដល់ ការចុះកិច្ចព្រមព្រៀង ជាមួយក្រុមសកម្ម ប្រយុទ្ធហាម៉ាស ដើម្បីទទួលបានការ ដោះលែងចំណាប់ខ្មាំង ជនជាតិអាមេរិកនៅតំបន់ហ្គាហ្សា នេះបើយោង តាមសារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តី មនុស្សជិតស្និទ្ធនឹងការពិភាក្សា។ ជនជាតិអាមេរិកចំនួន ប្រាំនាក់ត្រូវបានគេដឹង ថាត្រូវបានឃុំខ្លួននៅហ្គាហ្សា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ទីក្រុងមូស្គូ និងម៉ាឡាបូ បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងមួយគ្នា ដើម្បីអនុញ្ញាតឱ្យគ្រូបង្វឹក របស់រុស្ស៊ី អាចបណ្តុះបណ្តាលកងកម្លាំង ប្រដាប់អាវុធ នៃប្រទេសអេក្វាទ័រហ្គីណេ នេះបើយោងតាមការបញ្ជាក់ ដោយអនុប្រធានាធិបតី នៃប្រទេសអាហ្វ្រិក ខាងលិចនេះគឺ លោក Teodoro Nguema Obiang...
សម្តេចធិបតី៖ កូនខ្មែរ ចង់ក្លាយជាមន្រ្តី ត្រូវវិនិយោគលើការរៀនសូត្រ មិនត្រូវពឹងខ្សែ ឬរកថវិកាសូកគេឡើយhttps://dap-news.com/?p=421622 ពលរដ្ឋក្រុងច្បារមន ស្នើអាជ្ញាធរពិនិត្យក្រុម រថយន្តដឹកអត់គ្រប និងមិនស្រោចទឹកផ្លូវhttps://dap-news.com/?p=421625 គម្រោងវិនិយោគចំនួន ២៥ មានទុនជាង ២៤៦លានដុល្លារ ត្រូវបានអនុម័តដោយ CDC ក្នុងខែឧសភាhttps://dap-news.com/?p=421650 ពលរដ្ឋត្រូវប្រយ័ត្ន ព្រោះខេត្តនៅតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ជាប់ៗគ្នា២ថ្ងៃ លាយឡំផ្គរ រន្ទះ...
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ ដូចច្នេះ សូមជូនដំណឹងដល់បងប្អូន ដែលមានកូនក្មួយ ចង់ចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។...
បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិក គឺលោក Lindsey Graham (R-South Carolina) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន “មិនអាចមានលទ្ធភាព” ក្នុងការអនុញ្ញាតឱ្យរុស្ស៊ីសម្រេចបាននូវជ័យជំនះក្នុងជម្លោះអ៊ុយក្រែន ព្រោះនេះមានន័យថា ជាការបាត់បង់សិទ្ធិចូលប្រើប្រាស់ដោយផ្ទាល់ចំពោះទ្រព្យសម្បត្តិរ៉ែដ៏ធំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ ‘Face the...
បរទេស៖ កាសែតអង់គ្លេសបានសរសេរថា យន្តហោះយោធាអ៊ុយក្រែនបានវាយប្រហារគោលដៅនៅក្នុងខេត្ត Belgorod ដែលនេះជាលើកទីមួយហើយដែលទីក្រុងគៀវ បានប្រើប្រាស់អាវុធនេះសំដៅទៅលើទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពយោធាបានប្រាប់សារព័ត៌មាន Sky News នៅថ្ងៃទី ៩ ខែមិថុនាថា “កងទ័ពអាកាសអ៊ុយក្រែន (UAF) បានវាយប្រហារប៉ុស្តិ៍បញ្ជាការរុស្ស៊ីនៅទីក្រុង...
ភ្នំពេញៈសហជីពមូលដ្ឋាន ដែលទើបចុះបញ្ជិកាថ្មីក្នុងឆ្នាំ២០២៤នេះ បានអះអាងថាដំណើរការចុះបញ្ជិកាសហជីពមានភាពងាយស្រួល និងគ្មានការរើសអើងឡើយ ផ្ទុយពីការលើកឡើងរបស់អង្គការសង់ត្រាល់ ដែលផ្សាយបំភ្លៃការពិតថា ដំណើរការចុះបញ្ជិកាសហជីពមានភាពស្មុគស្មាញច្រើនលើសំណុំបែបបទរដ្ឋបាល។ ការលើកឡើងរបស់សហជីពមូលដ្ឋានធ្វើឡើងបន្ទាប់ពី អង្គការសង់ត្រាល់ចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកទាំងបំភ្លៃថា ការចុះបញ្ជិកាសហជីពមានភាពស្មុគស្មាញ មានឧបសគ្គរារាំងផ្នែករដ្ឋបាល និងផ្នែកយុត្តិធម៌ ធ្វើឱ្យសហជីពមានការពិបាក។ លោក ស៊ីម ចិត្រឧត្តម ប្រធានសហជីពមូលដ្ឋាន នៅរោងចក្រ គ្រីអេធីវ...
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើតេស្ដរហ័សរកសារធាតុញៀន លើមន្ត្រីនិងមន្រ្ដីជាប់កិច្ចសន្យា ចំនួន៦៥៦នាក់ ក្នុងនោះស្រី ២០៨នាក់។ ក្នុងឱកាសនោះដែរ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងលោក ផៃ ចាន់ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់...
បរទេស៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិមួយទៀតសម្រាប់ស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រដែលលោក ថាក់ស៊ីន នឹងត្រូវចោទប្រកាន់នៅសប្តាហ៍ក្រោយដោយអះអាងថា អ្នកស៊ើបអង្កេតបានទទួលរងឥទ្ធិពលពីអ្នកមានអំណាច។ នេះបើយោងតាមប្រភពដែលបានជូនដំណឹង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពនៅការិយាល័យអគ្គព្រះរាជអាជ្ញា ( OAG ) បាននិយាយនៅថ្ងៃចន្ទថា យោងតាមញត្តិ អ្នកសួរចម្លើយដែលដោះស្រាយសំណុំរឿងបានប្រឈមនឹងសម្ពាធពីអ្នកមានឥទ្ធិពល...
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ម៉ោងប្រមាណជា១០ព្រឹក មានអំពើហិង្សា មួយបានកើតឡើង ដោយក្រុមមនុស្ស១ក្រុម មានគ្នា៥នាក់ បានសម្រុកមកវៃតប់ លោក ហេង សុផល ហៅអាត ខណៈដែលលោកកំពុងដាំដុះដំណាំ នៅលើដីចំការ នារដូវវស្សាដូចរាល់ឆ្នាំ ស្ថិតនៅភូមិថ្មី ឃំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យខាងជើងមាន់រងាវ២៥០ម៉ែត្រ ខាងកើតឈៀងខាងត្បូងភូមិត្រពាំងតាវ ៥៥០ម៉...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឲ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» ក្របខ័ណ្ឌនគរបាលជាតិ ក្រសួងមហាផ្ទៃ៕
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសពីការរំលាយសភា កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីគណបក្សរបស់លោកបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ២០២៤ នេះបើយោងតាមការផ្សាយផ្ទាល់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក BFMTV។ លោក ម៉ាក្រុង បានឲ្យដឹងនៅក្នុងសុន្ទរកថាខ្លីមួយថា “ខ្ញុំបានសម្រេចចិត្តផ្តល់ឱ្យអ្នកនូវជម្រើសនៃអនាគតសភារបស់អ្នក តាមរយៈការបោះឆ្នោត ដូច្នេះខ្ញុំកំពុងរំលាយសភានៅល្ងាចនេះ” ។ លោកបានបន្ថែមថា “នេះជាការសម្រេចចិត្តដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែវាសំខាន់ជាងរាល់ទង្វើនៃការទុកចិត្ត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណបក្ស...
ឡូសអេនជឺលេស៖ រលកកំដៅដ៏រ៉ាំរ៉ៃបានបន្តកើនឡើង នៅភាគនិរតីនៃសហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ដោយនាំមកនូវសីតុណ្ហភាពបំបែកកំណត់ត្រា និងធ្វើឱ្យមនុស្សរាប់លាននាក់ ស្ថិតនៅក្រោមការប្រឹក្សាអំពីកំដៅ។ កំដៅខ្លាំង គឺជារលកកំដៅ ដ៏សំខាន់ទីមួយនៃឆ្នាំនេះ ហើយបានអូសបន្លាយពេញតំបន់នេះអស់រយៈពេលជាច្រើនថ្ងៃ ដោយតំបន់ខ្លះជួបប្រទះថ្ងៃ ក្តៅបំផុតរបស់ពួកគេ ដែលមិនធ្លាប់មានក្នុងឆ្នាំនេះ។ ខណៈពេលដែលការធូរស្រាលខ្លះ ត្រូវបានរំពឹងទុក សម្រាប់រដ្ឋភាគខាងលិចអាមេរិក នៅថ្ងៃសៅរ៍ សីតុណ្ហភាពក្តៅខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ទីទៅភាគខាងកើតនៅសប្តាហ៍ក្រោយ ដែលនាំមកនូវការគំរាមកំហែងនៃភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះដល់រដ្ឋភាគកណ្តាលភាគខាងត្បូង។...
បរទេស៖ ក្រសួងមហាផ្ទៃ របស់ប្រទេសអ៊ីរ៉ង់ បានបញ្ចេញបញ្ជីបេក្ខជន ចុងក្រោយចំនួន៦រូប ដែលនឹង ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីក្នុងខែនេះ ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Ebrahim Raisi បានស្លាប់នៅក្នុងការធ្លាក់ ឧទ្ធម្ភាគចក្រកាលពីខែឧសភា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ១០-១៦ ខែមិថុនាបន្ទាប់ពីការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងជួបជាមួយ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋ រស់នៅបណ្តាខេត្តជាប់មាត់សមុទ្រ ក៏ដូចជាអ្នកទេសចរណ៍ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះចាប់ពីថ្ងៃទី១០-១១ មិថុនា ភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយៈពេល២ថ្ងៃ ដោយលាយឡំដោយបាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំងកើតឡើងច្រើន ។ យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១០ មិថុនានេះ បានឲ្យដឹងថា យោងតាមស្ថានភាពវិវត្តនៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ១៥ពាន់កន្លែង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ មិថុនា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
