ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំឱ្យភាគីពាក់ព័ន្ធត្រូវពង្រឹងកិច្ចសហការ ការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។ តាមរយៈសេចក្ដីណែនាំរបស់ គ.ជ.ប នាពេលថ្មីៗនេះ...
ភ្នំពេញ ៖ កម្ពុជា ចិន នឹងរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤, បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ។ ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤»នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិន ក្រោមអធិបតីភាព លោក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលអនុវត្តបាននូវអនុសាសន៍របស់លោកទាំង៦ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀតទេ។ យើងបានធ្វើច្រើនណាស់។ ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។
បរទេស ៖ ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេច ក្នុងការឆ្លើយតបដោយកម្លាំង ចំពោះអ្វីមួយ “ការគណនាខុសដោយល្ងង់” ដោយទីក្រុងសេអ៊ូល។ នេះបើតាមការព្រមាន របស់លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា...
ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអន្តរក្រសួង មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់នៅខេត្តស្វាយរៀង ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប ១០,១គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញទំនុកចិត្តថា រុស្ស៊ីអាចចាញ់សង្គ្រាម ហើយបានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា អឺរ៉ុបគួរតែអភិវឌ្ឍការផលិត អាវុធរួមគ្នាជាមួយអ៊ុយក្រែន និងសាងសង់ឃ្លាំងអាវុធ គ្រប់គ្រាន់សម្រាប់ការពារខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskyy ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយតម្លៃសម្ងាត់ពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ការពារជាតិឬDIA នៅទីក្រុងវ៉ាស៊ីនតោន បានរកឃើញថា កងកម្លាំងអ៊ីស្រាអែលគឺពិបាក នឹងជោគជ័យខ្លាំងណាស់ក្នុងសង្គ្រាម ជួរមុខពីរប្រឆាំងនឹងក្រុមហាម៉ាសនៅហ្គាហ្សា និងហេសបូឡានៅលីបង់ ។ កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានចូលរួមក្នុងការផ្លាស់ប្តូរការ បាញ់ប្រហារជាមួយពួក សកម្មប្រយុទ្ធហេបូឡាចាប់តាំងពី ការចាប់ផ្តើមនៃសង្គ្រាមជាមួយ ក្រុមហាម៉ាសក្នុងខែតុលា។ ជាដំបូងមានកម្រិតក្នុងទំហំ ការវាយលុកមូលដ្ឋានចារកម្មអ៊ីស្រាអែល...
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនសរុបជាង១គីឡូក្រាម។ ការចុះបង្ក្រាបនេះដោយកម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងក្រោមការសម្របសម្រួល ពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឈានដល់បង្ក្រាបជនសង្ស័យជាបន្តបន្ទាប់។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារនឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេលទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជំហានដំបូងមានចំនួន៥០០ថ្នាក់ ស្មើនិង១៥០០០ នាក់។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១០ ៩៧៥នាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង លោក ហេង សួរ...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបញ្ជា ប្រើប្រាស់ និងថែទាំគ្រឿងចក្រ ប្រភេទ នីវ៉ាឡ័រ និងរ៉ូឡូ ក្រោមវត្តមាន លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរ និងមានការចូលរួមពីសំណាក់ លោកប្រធាន...
ភ្នំពេញ ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើលើកទឹកចិត្ត ដល់ក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលនូវែលសេឡង់ ត្រូវធ្វើជាទូតនាំសារផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ និងសក្តានុពល វិស័យទេសចរណ៍កម្ពុជា នៅពេលបានទៅសិក្សា នៅប្រទេសអភិវឌ្ឍន៍មួយនេះ ។ ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី សុខ សូកេន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina បានឈ្នះអាណត្តិទី៥ នៅក្នុងការបោះឆ្នោតសកល ដែលត្រូវបានធ្វើពហិការ ដោយគណបក្សប្រឆាំង ដែលជាបក្សប្រឆាំងដ៏សំខាន់មួយរបស់ប្រទេស ។ ភ្លាមៗបន្ទាប់ពីការស្ទង់មតិ បានបិទកាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណបក្ស Awami League របស់លោកស្រី Hasina បានឈ្នះអាសនៈចំនួន១៧២...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង លោកឧត្តមសេនីយឯក សុន គឹមស៊ន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបំពាក់សម្ភារៈសឹក តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក...
ដាកា៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិរ៉ូហ៊ីងយ៉ាជិត ៧,០០០នាក់បានក្លាយទៅជាគ្មានផ្ទះសម្បែងពេញមួយយប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះជំរុំជនជាតិរ៉ូហ៊ីងយ៉ានៅទីក្រុង Cox’s Bazar កាលពីព្រឹកថ្ងៃអាទិត្យ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជម្រកជិត ៨០០ ត្រូវបានភ័យខ្លាចថាត្រូវបានបំផ្លាញ ដែលបានចាប់ផ្តើមនៅម៉ោង ១ព្រឹក ហើយត្រូវបានគ្រប់គ្រងនៅត្រឹមម៉ោង ៤ទៀបភ្លឺ ។ បន្ថែមលើនេះប្រភពក៏បានឲ្យដឹងថា ជម្រកប្រហែល ៩៣ ត្រូវបានខូចខាតដោយផ្នែក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្តេជ្ញានឹងបន្ត ចូលរួមកិច្ចខិតខំប្រឹងប្រែង ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូសម្រាប់ប្រជាជនរវាង កម្ពុជា-បារាំង និងសម្រាប់សហគមន៍អន្តរជាតិ។ នេះបើយោងតាមរយៈសារលិខិតផ្ញើជូន លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីសាធារណរដ្ឋបារាំង ឆ្លើយតបចំពោះលិខិតអញ្ជើញរបស់ លោកប្រធានាធិបតី កាលពីពេលថ្មីៗនេះ ដែលអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង...
បរទេស ៖ យោងតាមប៉ូលិសរបស់ថៃ និងមូលនិធិមួយបានឱ្យដឹងថា ចំនួនក្មេងប្រុស ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានចាប់រំលោភ ដោយគ្រូបង្វឹកបាល់ទាត់ និងអ្នកឧបត្ថម្ភក្រុមរបស់ពួកគេ នៅក្នុងខេត្ត Udon Thani គឺបានកើនឡើងដល់ ៩ នាក់ហើយ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី៧...
ដាម៉ាស់៖ កងជីវពលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហាររបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសស៊ីរី ដោយលើកឡើងពីការគាំទ្រ របស់អាមេរិកចំពោះអ៊ីស្រាអែល ក្នុងការវាយលុកដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងការវាយលុករបស់អ៊ីស្រាអែល សំដៅលើផលប្រយោជន៍អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ ការកើនឡើងថ្មីៗដែល ត្រូវបានរាយការណ៍ក្នុងរយៈពេល ១២ម៉ោងចុងក្រោយនេះ រួមមានការវាយប្រហារលើ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅក្នុងតំបន់ al-Tanf នៅជនបទនៃខេត្ត Homs ភាគកណ្តាល និងតំបន់ al-Shaddadi...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ មករានេះ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងទីប្រជុំជនរាជធានីភ្នំពេញ នឹងត្រូវផាកពិន័យ ។ សូមមើលសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះអំពើល្មើស នឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ខាងក្រោម៖
កោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យជនរួមជាតិ រួមទាំងអ្នកដែលរិះគន់រាជរដ្ឋាភិបាល ជុំវិញទិវាជ័យជម្នះ ៧មករា ឲ្យយកប្រវត្តិសាស្ត្រ ទៅបកស្រាយប្រវត្តិសាស្ត្រ កុំយកនិន្នាការនយោបាយ មកបកស្រាយរឿងប្រវត្តិសាស្ត្រ ។ ការលើកឡើងរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉”...
យេរ៉ូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះថា ខ្លួនបានរុះរើក្របខ័ណ្ឌយោធា របស់ក្រុមហាម៉ាស នៅភាគខាងជើង ហ្គាហ្សាស្ទ្រីប នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅភាគខាងជើងនៃច្រូត ក្រុមហាម៉ាស មានកងពលតូចយោធាចំនួនពីរ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា សន្តិសុខនៅតំបន់ហ្គាហ្សា និងតំបន់វេសបែង មានទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយតំបន់នោះ ហើយសង្រ្គាមមិនមែនជាដំណោះស្រាយនោះទេ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់លោកស្រី Catherine Colonna នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។ ក្នុងអំឡុងកិច្ចពិភាក្សា លោក Amir-Abdollahian បានលើកឡើងថា មធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ការពង្រីកជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស និងធានាសន្តិភាពយូរអង្វែងនៅក្នុងតំបន់...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសរុស្ស៊ី បានបំផ្លាញមីស៊ីល ប្រឆាំងនាវា Neptune របស់អ៊ុយក្រែនចំនួន ៦គ្រាប់នៅភាគពាយ័ព្យ នៃសមុទ្រខ្មៅ កាលពីថ្ងៃសៅរ៍។ ប្រភពបានឲ្យដឹងថាការប៉ុនប៉ង របស់ភាគីអ៊ុយក្រែន ក្នុងការវាយប្រហារ ដោយប្រើកាំជ្រួចប្រឆាំងនាវា Neptune ទៅកាន់គោលដៅនៅលើទឹកដី នៃសហព័ន្ធរុស្ស៊ីត្រូវបានបញ្ឈប់ នៅម៉ោងប្រហែល ៥ល្ងាចម៉ោងនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍...
ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរ២រូប សន្លប់ក្រោមកណ្ដាប់ដៃ និងថ្វីជើង របស់អ្នកប្រដាល់ថៃ បន្ទាប់ពី មុនទឹកទី៥ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា ប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ។ អ្នកប្រដាល់គុនខ្មែរ រិទ្ធី...
ភ្នំពេញ ៖ ឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រមូល និងលួចទិន្នន័យរូបភាពរបស់ប្រជាពលរដ្ឋដែលមានជារូបថត និងវីដេអូ អាក្រាតកាយ ចែកចាយ និងលក់នៅប្រព័ន្ធអ៊ីនធឺណេត ជនខិលខូចបានប្រើបច្ចេកទេស លួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់ទឹក សាធារណៈ និងប្រើប្រាស់ម៉ាស៊ីនដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IOT Search Engine) ដែលមានលើបណ្តាញអ៊ីនធឺណេតដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IP Address) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដើម្បីលួច និងប្រមូលយកទិន្នន័យរបស់ជនរងគ្រោះ។ ប៉ុន្តែដើម្បីការពារនូវបញ្ហាទាំងអស់នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មទៅអ្នករិះគន់ការកំណត់យកថ្ងៃ២៩ ធ្នូ ជាទិវាសន្តិភាព ថា បើមិនសប្បាយចិត្ត មិនចាំបាច់ឈប់សម្រាក ក្នុងថ្ងៃទិវាសន្តិភាពនេះទេ ។ ការឆ្លើយតប និងប្រតិកម្ម ទៅអ្នករិះគន់ របស់សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពីមានអ្នកខ្លះមិន សប្បាយចិត្ត ដែលរាជរដ្ឋាភិបាល កំណត់យកថ្ងៃ២៩ ធ្នូ...
វ៉ាស៊ិនតោន៖ នៅពេលដែលសហរដ្ឋអាមេរិកប្រារព្ធខួបបីឆ្នាំនៃកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដែលក្នុងនោះហ្វូងមនុស្សខឹងសម្បារបានសម្រុកចូលអគារកាពីតូលរបស់សហរដ្ឋអាមេរិក សំណួរនៅតែមានអំពីថាតើវាកើតឡើងដោយរបៀបណា តើអ្នកណាជាអ្នកទទួលខុសត្រូវ និងរបៀបដែលវានឹងបន្តរៀបចំនយោបាយសហរដ្ឋអាមេរិក។ ជាមួយនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ កុប្បកម្មកាពីតូលនៅតែបន្តជំរុញឱ្យមានភាពចលាចលនយោបាយរបស់សហរដ្ឋអាមេរិក ចំពេលមានការបែងចែកកាន់តែខ្លាំងរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ហើយអាចនាំមកនូវភាពចលាចល និងចលាចលបន្ថែមទៀត។ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាគណបក្សសាធារណរដ្ឋ បានបដិសេធមិនព្រមទទួលស្គាល់គូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក គឺលោក ចូ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិចំនួន ៥របស់សហរដ្ឋអាមេរិក។ វាជារឿងកម្រមួយ ចំពោះការដាក់ទណ្ឌកម្មរបស់ចិនលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិអាមេរិក បើទោះជាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន និងការប្រឈាមមុខគ្នាកាន់តែខ្លាំងលើបញ្ហាភូមិសាស្រ្តនយោបាយក្ដី៕ ប្រែសម្រួល ឈូក បូរ៉ា
កោះកុង ៖ ថ្លែងចេញពីទឹកដីខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ដោយចំអកទៅកាន់អ្នកប្រកាសស្នេហាបរិស្ថាន តែពេលមានសង្គ្រាមនាំគ្នារត់បាត់ដោយមិនហ៊ានចូលរួមប្រយុទ្ធនោះទេ ។ ការលើកឡើងរបស់សម្តេចនេះ ព្រោះទឹកដីកោះកុងជាទីកន្លែងមួយដែលសំបូរព្រៃឈើ ហើយមានក្រុមដែលតាំងខ្លួនឯងជាអ្នកស្រឡាញ់បរិស្ថាន មានមេក្រុមជាជនបរទេសឈ្មោះ អាឡិច ជ្រកក្រោមផ្លាក “មាតាធម្មជាតិ” បានអះអាងថា ពួកខ្លួនផុសផុលការពារបរិស្ថាន។ ចំពោះករណីនេះ សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...
កោះកុង ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនប្រជាពលរដ្ឋ ជាបន្ដបន្ទាប់។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១ ០០០នាក់...
គៀវ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានធ្វើទស្សនកិច្ចដោយមិនប្រកាសកាលពីថ្ងៃអាទិត្យទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្តេជ្ញាបន្តការគាំទ្រ សម្រាប់ប្រជាជាតិអឺរ៉ុបខាងកើតចំពេលមានសង្រ្គាម ដែលកំពុងបន្តជាមួយរុស្ស៊ី។ ប្រពភពីទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងដោយដកស្រង់ប្រភពពីក្រសួងថា លោកស្រី នឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលរួមទាំងសមភាគីអ៊ុយក្រែនលោកស្រី Dmytro Kuleba ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ