ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ទៅបម្រើការងារនៅតាមបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ សូមរំលឹកថា ក្នុងមួយរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំមួយចំនួននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានដកតំណែង និងផ្ទេរភារកិច្ចជាបន្តបន្ទាប់។ជាក់ស្ដែងលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ...
យូអិន៖ នៅក្នុងសាររបស់លោក ដែលប្រារព្ធទិវាអន្តរជាតិនៃការត្រៀមបង្ការជំងឺរាតត្បាត អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ អំពីភាពចាំបាច់សម្រាប់ការត្រៀមខ្លួនជាសកលប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត ដោយទាញយកមេរៀនពីវិបត្តិ ជំងឺកូវីដ-១៩ ។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានទទូចថា “នៅពេលដែលជំងឺរាតត្បាតបន្ទាប់បានមកដល់ យើងត្រូវតែធ្វើឱ្យកាន់តែប្រសើរឡើង ប៉ុន្តែយើងមិនទាន់រួចរាល់នៅឡើយទេ យើងត្រូវរៀបចំ និងធ្វើសកម្មភាពលើមេរៀននៃជំងឺកូវីដ-១៩” ។ លោកបានសង្កត់ធ្ងន់ថា “យើងត្រូវតែបោះបង់ចោលនូវគ្រោះមហន្តរាយខាងសីលធម៌ និងផ្នែកវេជ្ជសាស្រ្ដនៃប្រទេសអ្នកមានដែលស្តុកទុក...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះតូបលក់ដូរអស់ចំនួន៤តូបលក់ដូរ និងផ្ទះចំនួន១ខ្នង នៅត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើឲ្យមនុស្ស៣នាក់ស្លាប់ដែលក្នុងនោះមានក្មេងប្រុសអាយុ៤ឆ្នាំ និងស្រ្តីម្នាក់អាយុ២៧ឆ្នាំមានកូននៅក្នុងផ្ទៃ២ខែ ។ យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ២៨ ធ្នូនេះ បានឲ្យដឹងថា ករណីអគ្គិភ័យនេះកើតឡើងនាម៉ោង៤ និង៥០នាទីព្រឹក...
ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងការបើក ចំហររបស់ប្រទេសចិន។ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ប្រទេសចិនបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងពីឬសគល់ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ជីវភាពរស់នៅរបស់ប្រជាជន និងការទូតជាដើម ហើយទទួលបានសមិទ្ធផលគ្រប់ជ្រុងជ្រោយនិងប្រកបដោយលក្ខណៈត្រួសត្រាយ។ អាចនិយាយបានថា ចាប់តាំងពីបានអនុវត្តគោលនយោបាយកំណែទម្រង់ និងការបើកចំហរមក ប្រទេសចិនបានកើតមានបម្រែបម្រួលដូចមេឃនិងដី ដែលមិនត្រឹមតែធ្វើឱ្យប្រជាជនចិនទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវបទពិសោធន៍ជាឯកសារយោងដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀត ក៏ដូចជាផ្តល់ផលប្រយោជន៍ជាច្រើនដល់សហគមន៍អន្តរជាតិផងដែរ។ ជាបឋម កំណែទម្រង់និងការបើកចំហរបាន កសាងមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ តាមរយៈការនាំចូលនូវយន្តការ សេដ្ឋកិច្ចទីផ្សារ ប្រទេសចិនបានក្លាយជាប្រទេសមួយដែលមានកម្លាំងសេដ្ឋកិច្ចជាក់ស្តែងយ៉ាងខ្លាំងក្លាដោយជោគជ័យ។GDPរបស់ប្រទេសចិនបានកើនឡើងពី៣៦.៧៩...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់សព្វាវុធ និងបរិក្ខាចុងក្រោយក្នុងឆ្នាំ២០២៣ នេះ ដើម្បីជួយដល់អ៊ុយក្រែន ដោយវាធ្វើឲ្យកាន់តែធ្លាក់ចុះនូវថវិកា ដែលមានស្រាប់នៅតែស្ថិតក្នុងការចាត់ចែងរបស់រដ្ឋបាល បៃដិន។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សព្វាវុធ និងបរិក្ខារនៅក្នុងកញ្ចប់មានតម្លៃរហូតដល់ ២៥០ លានដុល្លារអាមេរិក ហើយកំពុងត្រូវបានផ្តល់ឱ្យ “ក្រោមការដកចេញពីការណែនាំពីមុន សម្រាប់អ៊ុយក្រែន” ។ លោក...
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនពរដល់ថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រួសារមន្ត្រីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ៕
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន លោក Oleksandr Kamyshin ថា អ៊ុយក្រែន បានចាប់ផ្តើមការផលិតដ៏ធំនៃយន្តហោះដ្រូន kamikaze រយៈចម្ងាយឆ្ងាយ។ លោក Kamyshin បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងកំពុងផលិតយន្តហោះដ្រូនទាំងនេះរាប់សិបគ្រឿង នៅឆ្នាំក្រោយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានកំណត់ថា នឹងទទួលបានយន្តហោះដ្រូនច្រើនជាងមួយពាន់គ្រឿង”...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ភ្លើងខៀវ សម្រាប់ផែនការចាក់សំរាម ដែលបានកែប្រែដែលនឹងឃើញមូលដ្ឋានយោធាសំខាន់របស់សហរដ្ឋអាមេរិក ត្រូវបានផ្ទេរនៅក្នុងខេត្តអូគីណាវ៉ា ដោយចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមកក្នុងការបដិសេធការជំទាស់របស់រដ្ឋាភិបាលក្នុងតំបន់ ចំពោះបញ្ហានេះ។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាចុងក្រោយរបស់តុលាការលើផែនការផ្លាស់ប្តូរទីតាំងស្ថានីយ៍អាកាសរបស់កងម៉ារីននៃកងម៉ារីនអាមេរិក Futenma ដោយជម្លោះបានផ្តោតលើការងារសាងសង់បន្ថែម ដែលតម្រូវឱ្យដោះស្រាយជាមួយនឹងដីទន់នៅកន្លែងផ្លាស់ប្តូរទីតាំង។ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាលកណ្តាល ក្រសួងការពារជាតិនឹងចាប់ផ្តើមការងារនៅតំបន់ដីទន់ ដែលអាចធ្វើទៅបាននៅពាក់កណ្តាលខែមករា៕
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខ៕
បរទេស ៖ យោងតាមការលើកឡើង របស់អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Tymoshenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ចាំបាច់ត្រូវផ្តល់ជូនប្រទេសនូវផែនការ មួយផ្សេងទៀត សម្រាប់ការឈ្នះសង្រ្គាម ពីព្រោះបច្ចុប្បន្នវាមិនដំណើរការទេ ។ លោកស្រីTymoshenko បានក្លាយជានាយករដ្ឋមន្ត្រី ស្ត្រីដំបូងរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០០៥បន្ទាប់ពី បដិវត្តពណ៌ទឹកក្រូច ហើយបានដឹកនាំរដ្ឋាភិបាល ម្តងទៀតនៅឆ្នាំ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីតួគី Recep Tayyip Erdogan បានលើកឡើងដោយថ្កោលទោស ចំពោះប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅហ្គាហ្សាផងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅពេលនេះមិនខុសអ្វីពីមេប្រល័យ ពូជសាសលោក Adolt Hitlerឡើយ។ លោក Erdogan បានបណ្តេញការទូតទូតថ្មី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅល្ងាចថ្ងៃពុធ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការ រយៈពេលបួនថ្ងៃនៅប្រទេសរុស្ស៊ី។ ក្នុងជំនួបនៅវិមានក្រឹមឡាំង លោក Putin បានអញ្ជើញនាយករដ្ឋមន្ត្រី ឥណ្ឌាលោក...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយតួកគី បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសស៊ុយអែត បានដកការហាមប្រាមលើការនាំចេញ ឧបករណ៍យោធាការពារ ទៅកាន់ប្រទេសតួគី បន្ទាប់ពីមានការយល់ ព្រមពីគណៈកម្មាធិការសភាតូកគី បានបង្ហាញការគាំទ្រ សមាជិកភាពរបស់អង្គការណាតូរបស់ទីក្រុង Stockholm ។ កាលពីថ្ងៃអង្គារ គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាជាតិ របស់ប្រទេសតួកគី បានបង្ហាញការគាំទ្រ របស់ទីក្រុងStockholm ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធា លោកខាងលិច...
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខ៕
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យ នូវគម្រោង លើកកម្ពស់ជីវភាពប្រជាជន ក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងរបស់លោក ឃួង ស្រេង...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ២៨ ធ្នូនេះ អមដោយថ្នាក់ដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។ ការចុះពិនិត្យវឌ្ឍនភាពការងារក្នុងខេត្តភូមិភាគឦសាននាពេលនេះ ក៏មានការចូលរួមពីលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនេះ...
ភ្នំពេញ៖ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវរត្តន៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស...
ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា នៅថ្ងៃ២៨ ធ្នូនេះ បានផ្ញើសារក្រើនរំលឹកដល់អាណាព្យាបាល ឲ្យយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវសាធារណៈ ។ លោកបន្តថា ដោយធ្វើយ៉ាងណាកុំឲ្យកូនតូចៗរបស់ខ្លួនបើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល ។ ការលើកឡើងរបស់លោក សំ វិច្ឆិកាបែបនេះ ក្រោយពីបានឃើញសកម្មភាពរបស់ក្មេងៗដែលមិនទាន់មានអាយុ១០ឆ្នាំ បានជិះកងនៅលើផ្លូវទៅសាលារៀន ។...
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខ ៕
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការរៀបចំការ បោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅយ៉ាង សកម្មតាមផែនការមេ និងប្រតិទិន ដែលបានគ្រោងទុក ខណៈមានគណបក្ស នយោបាយ៤បានចូលរួមប្រកួតប្រជែងគ្នា។ ក្នុងពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង...
បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្សី បានអះអាងថា កងកម្លាំងអាវកាស នៃប្រទេសរុស្ស៊ី ហៅកាត់ថាRAFបានជោគជ័យបាញ់ផ្កាយរណបយោធាថ្មី មួយទៅកាន់គន្លងតារាវិថី។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាបាននិយាយថា ឧបករណ៍នេះត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយគ្រាប់រ៉ុក្កែត Soyuz-2.1b ។ កាលពីចុងខែមុន ក្រសួងក៏ធ្លាប់បាននិយាយដែរថា ខ្លួនបានអនុវត្តការបាញ់បង្ហោះស្រដៀងគ្នានេះផងដែរ ដែលពាក់ព័ន្ធនឹងគ្រាប់រ៉ុក្កែត Soyuz-2.1b ដែលបាញ់ចេញពីទីតាំងដូចគ្នា។ កាលពីចុងខែតុលា កាំជ្រួចស្រដៀងគ្នានេះបានបញ្ជូនឧបករណ៍យោធាជាច្រើនទៀតចូលទៅក្នុងគន្លងផងដែរ។ ទោះបីជាយ៉ាងណាក្តី...
ភ្នំពេញ ៖ លទ្ធផលនៃការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ , គណបក្សឆន្ទៈខ្មែរលេខរៀងទី២ , គណបក្សហ្វ៊ុនស៊ិនប៉ិចលេខរៀងទី៣ និងគណបក្ស កម្លាំងជាតិលេខរៀងទី៤។ នេះជាលទ្ធផលក្នុងការចាប់លេខរៀងនៅព្រឹកថ្ងៃ២៨ ធ្នូ ៕
មិនខុសពីរាល់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល នឹងចូលខ្លួន មកសង្ខេបព្រឹត្តការណ៍ សំខាន់ៗប្រចាំឆ្នាំ ។ ព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំ២០២៣នេះ នាំមុខដោយរឿងរ៉ាវ នយោបាយនិងតាមពីក្រោយ ដោយព្រឹត្តការណ៍ស៊ីហ្គេមនិងប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍នេះ លើកដំបូងបន្ទាប់ពី ខកខានជាង៦០ឆ្នាំ។ ក្រៅពីព្រឹត្តការណ៍សំខាន់ពីរ នេះនៅក្នុងឆ្នាំ២០២៣ កម្ពុជាស្គាល់វិបត្តិសេដ្ឋកិច្ច យ៉ាងដំណំ ដែលប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ច គ្រួសាររុញច្រាន បន្តដល់វិបត្តិបំណុលធនាគារ។ *នយោបាយ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានកោះប្រជុំដ៏សំខាន់មួយនៃគណបក្សកាន់អំណាចរបស់ខ្លួនដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយរបស់រដ្ឋនៅក្នុងឆ្នាំនេះ និងរៀបចំសម្រាប់ឆ្នាំខាងមុខ ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា កិច្ចប្រជុំពេញអង្គលើកទី៩នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ហៅកាត់ (WPK) លើកទី៨បានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុងព្យុងយ៉ាង ដោយមានអគ្គលេខាធិការ WPK លោក...
ក្រឹមឡាំង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាកងទ័ពជើងទឹករុស្ស៊ី ចំនួន១គ្រឿងត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនទៅលើទីក្រុងកំពង់ផែ Feodosia នៅឧបទ្វីប គ្រីមៀ (Crimea) កាលពីថ្ងៃអង្គារ។វិមានក្រឹមឡាំងបានឲ្យដឹងថា លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្សី បានពន្យល់ប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន...
អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា ទូរទស្សន៍ជាតិក្រិច ERT បានរាយការណ៍ថា ពីឡុតរបស់កងកម្លាំងអាកាស Hellenic (HAF) បានបាត់បង់ជីវិតនៅក្នុង ការធ្លាក់យន្តហោះហ្វឹកហាត់ នៅភាគខាងត្បូងនៃប្រទេសក្រិចនៅថ្ងៃពុធ ។ បុរសអាយុ៤១ឆ្នាំ គឺជាមនុស្សតែម្នាក់គត់នៅលើយន្តហោះ T-2E Buckeye ដែលជាយន្តហោះហ្វឹកហាត់ម៉ាស៊ីនភ្លោះ ។...
ភ្នំពេញ៖ រយៈពេល៤ខែ នៃការចូលកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជាអនុសាសន៍ដែលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ចំនួន៦ចំណុច កាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣នេះ។ នេះបើតាមលោក...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដោយបាននាំអ្នកទេសចរជាង ២០០០នាក់មកកាន់កម្ពុជាសារជាថ្មី ខណៈការមកដល់នេះនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀតក្រោយធ្លាប់ចូលចតកាលពី៣ឆ្នាំមុន អំឡុងការរាតត្បាតជំងឺកូវីដ-១៩។ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា នាពេលនេះ ដោយបាននាំភ្ញៀវទេសចររាប់ពាន់នាក់ផងដែរ។ ចំពោះពិធីទទួល ភ្ញៀវទេសចរបានធ្វើឡើងក្រោមវត្តមានលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នាវាទេសចរណ៍នេះ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
