បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា មន្ត្រីមន្ទីរប៉ង់តាហ្គោន មានការព្រួយបារម្ភអំពីការចំណាយកើនឡើង ដល់សហរដ្ឋអាមេរិកក្នុងការទប់ទល់ជាមួយនឹង ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល របស់ក្រុមឧទ្ទាម ហួធី នៅសមុទ្រក្រហម ។ របាយការណ៍នៃការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនដឹកទំនិញធំៗជាច្រើន បានផ្អាកការធ្វើដំណើរឆ្លងកាត់ផ្លូវ នៅសមុទ្រក្រហម ដោយលើកឡើងពីការព្រួយបារម្ភ អំពីសុវត្ថិភាពនៃនាវារបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសើរយោធារបស់ប្រទេស លោកសម្រាប់ការបាញ់ សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពអាច វាយប្រហារគោលដៅ ណាមួយនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ទីក្រុងព្យុងយ៉ាងបានសាកល្បង...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ខ្លួននឹងប្រមូលរថយន្តប្រហែល ១ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ហា ដែលអាចកើតមានជាមួយនឹង ឧបករណ៍ចាប់សញ្ញា នៅលើប្រព័ន្ធពោងសុវត្ថិភាព ខាងមុខអ្នកដំណើរ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងជូនដំណឹងដល់ម្ចាស់យាន យន្តនៅពាក់កណ្តាលខែកុម្ភៈជុំវិញបញ្ហាខាងលើ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខាជាកញ្ចប់ជាមួយ សកលវិទ្យាល័យដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា ធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុនឯកជនចិនចំនួន៦ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះហេត្ថលេខានេះ នឹងអនុញ្ញាតឱ្យភាគីហត្ថលេខី...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី២១-៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ៤.១៥០រៀល (តម្លៃដដែល) ខណៈម៉ាស៊ូតតម្លៃ៤.១០០រៀល (ចុះថ្លៃ ៥០រៀល) បើធៀប១០ថ្ងៃមុន៕
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន។ សូមរំលឹកថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារបរិស្ថាន ពិសេសការប្រែប្រួលអាកាសធាតុនៅកម្ពុជា...
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័ត នៅគែមផែចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” នៅខេត្តព្រះសីហនុ...
បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យកប៉ាល់ ឬ នាវា ដែលមានទង់ជាតិអ៊ីស្រាអ៊ែល ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលចូលចត ឬផ្ទុកទំនិញនៅក្នុងកំពង់ផែរបស់ខ្លួននោះទេ។ លោកបានបន្ថែមថា ការហាមប្រាមនេះត្រូវបានអនុវត្ត នៅក្នុងការតវ៉ាប្រឆាំងនឹង “អំពើឃោរឃៅ និងការសម្លាប់រង្គាល” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ អនាគតរបស់អ៊ុយក្រែន ប៉ុន្តែបានព្រមានថា ការគាំទ្រផ្នែកហិរញ្ញវត្ថុកំពុង ធ្លាក់ចុះស្តួចស្តើងខ្លាំងឡើង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ របស់គាត់នៅក្រសួងការបរទេសកាលពីថ្ងៃពុធ លោកBlinken បាននិយាយថាឆ្នាំ២០២៣ គឺជា ឆ្នាំនៃការសាកល្បងដ៏ជ្រាលជ្រៅ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាម រុករកបញ្ហាប្រឈមជាសកលជាច្រើន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនបានច្រានចោលនូវលទ្ធភាព ក្នុងការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅចូលរួមខួបលើកទី៨០នៃព្រឹត្តិការណ៍ D-Day នៅ Normandy នៅខែមិថុនាក្រោយឡើយប្រសិនបើ ស្ថានភាពផ្លាស់ប្តូរនៅអ៊ុយក្រែននោះ។ លោក Macron ត្រូវបានគេរាយការណ៍ថា បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធ ក្នុងវគ្គសម្ភាសន៍រយៈពេល មួយម៉ោងជាមួយទូរទស្សន៍រដ្ឋ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) បានបង្កើនវត្តមាន របស់ខ្លួនយ៉ាងខ្លាំង នៅអឺរ៉ុបខាងកើត ដូច្នេះកងកម្លាំងយុទ្ធសាស្ត្ររុស្ស៊ី នៅតែស្ថិតក្នុងការត្រៀម ខ្លួនប្រយុទ្ធកម្រិតខ្ពស់ ។ លោកប្រធានាធិបតី បានឲ្យដឹងក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯកិច្ចប្រជុំពង្រីក នៃក្រសួងការពារជាតិរុស្ស៊ីថា សម្ព័ន្ធភាពអាត្លង់ទិកខាងជើង លែងព្យាយាមក្លែងបន្លំ...
បរទេស៖យោងតាមការ ចេញផ្សាយ របស់ NBC បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រធានាធិបតី Xi Jinpingបានធ្វើការបង្ហាញ អំពីផែនការប្រទេសចិន ដែលមានបំណង បង្រួបបង្រួម ជាមួយកោះតៃវ៉ាន់ ឡើងវិញទៅកាន់ប្រធានាធិបតី អាមេរិក Joe Biden ដោយបើកចំហ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់ពួកគេនៅទីក្រុង San Francisco...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាលចិនពិនិត្យលទ្ធភាព ពង្រីកការជួយជ្រោមជ្រែង លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដំណើរទស្សនកិច្ចរបស់លោក Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ លោកបន្ថែមថា៖...
បរទេស ៖ សារព័ត៌មាន Declassified UK បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ ឯកសាររដ្ឋាភិបាលថា យោធាអង់គ្លេសបានដើរតួនាទីយ៉ាង ស្ងៀមស្ងាត់នៅក្នុងប្រតិបត្តិការ នៃទីបញ្ជាការអាហ្វ្រិកអាមេរិក (AFRICOM) អស់រយៈពេលជាច្រើន ឆ្នាំកន្លងមកហើយ។ មន្ត្រីអង់គ្លេសមួយចំនួន ត្រូវបានបង្កប់ ជាមួយកងកម្លាំង អាមេរិកក្នុងប្រទេស Djibouti និងបានជួយរៀបចំផែនការ ប្រតិបត្តិការនៅក្នុងប្រទេសសូម៉ាលីយ៉ាង ហោចណាស់មួយទស្សវត្សរ៍...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ ធ្នូ បានអញ្ជើញចុះពិនិត្យការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។ នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកគងពិសី សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានរៀបចំវេទិកាការងារនៅមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ ០០០ កន្លែងពី រោងចក្រ...
ភ្នំពេញ ៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាកិត្តិយសក្នុង ពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាកាយសម្ព័ន្ធជើង ឯកជាតិ ឆ្នាំ២០២៣ និងប្រកួតដណ្ដើមពានរង្វាន់លោកទេសរដ្ឋមន្ត្រី ថោង ខុន លើកទី៧ ដែលប្រព្រឹត្តទៅនៅសាលហ្វឹកហាត់...
យេរ៉ូសាឡឹម៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បានឲ្យដឹងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់មនុស្សធម៌មួយផ្សេងទៀត នៅក្នុងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ លោក Herzog បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតបរទេស មួយក្រុមក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពបច្ចុប្បន្ននៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសថា “ខ្ញុំអាចបញ្ជាក់ឡើងវិញនូវការពិត ដែលថាអ៊ីស្រាអែល បានត្រៀមខ្លួន សម្រាប់ការផ្អាកមនុស្សធម៌មួយផ្សេងទៀត និងជំនួយមនុស្សធម៌បន្ថែម...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់កិច្ចប្រជុំក្រសួងការពារជាតិថា សកម្មភាពរបស់អង្គការណាតូ បានកើនឡើងយ៉ាងខ្លាំង និងបានបញ្ជាក់អំពីសមត្ថភាពថ្មី របស់រុស្ស៊ីក្នុងការទប់ស្កាត់ការគំរាមកំហែង។ តើនេះជាអ្វីដែលលោកពូទីន ចង់ផ្ញើសារអ្វីទៅលោកខាងលិចមែនទេ? យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់មេដឹកនាំយោធាកំពូលៗកាលពីថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ចរិតឈ្លានពានរបស់អង្គការណាតូ...
បរទេស៖ អគ្គិសនីវៀតណាម (EVN) បានដាក់ឯកសារទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) ទាក់ទងនឹងសំណើនាំចូលថាមពលខ្យល់ ពីប្រទេសឡាវ ទៅកាន់ខេត្ត Quảng Trị។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គិសនីវៀតណាម (EVN) បានជំរុញឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម...
យូអិន៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានថា អំឡុងពេលវិស្សមកាលទំនងជានឹង នាំមកនូវការកើនឡើងនៃការ វាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលពិភពលោក បង្វែរការផ្តោតអារម្មណ៍របស់ខ្លួន ទៅកន្លែងផ្សេងក្នុងអំឡុងពេលបុណ្យណូអែល។ កុមារប្រហែល ៧០០០ នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សារហូតមកដល់ពេលនេះ ខណៈដែលកុមារប្រហែល ១០០០ នាក់បានបាត់បង់អវយវៈក្រោមមួយ ឬច្រើន នេះបើយោងតាមអ្នកនាំពាក្យរបស់ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) លោក James...
ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកគ្រោង នឹងប្រឈមមុខនឹងច្បាប់ ដែលត្រូវបានអនុម័តដោយរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យអាជ្ញាធរចាប់ខ្លួន ជនចំណាកស្រុក ដែលសង្ស័យថា បានឆ្លងកាត់ព្រំដែន ដោយខុសច្បាប់។ លោក Lopez Obrador បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកថា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីចំណាត់ការ ទៅលើករណីក្រុមហ៊ុនបរទេសមួយចំនួន ប្រើប្រាស់សញ្ញាជាតិ និងនិមិត្តរូបជាតិរបស់កម្ពុជា នៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារអន្ដរជាតិ ដោយគ្មានការអនុញ្ញាត។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក (ឆ្នាំ២០២០ និង២០២១) ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតកម្ពុជាទប់ស្កាត់ និងដោះស្រាយដោយជោគជ័យ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ជាង១ទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះរោងចក្រ ផលិតស៊ុមរូបថតអនុស្សាវរីយ៍មួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំនួន ១០រូប នៃក្រសួងមហាផ្ទៃ ឲ្យចុះទៅបំពេញ បេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទី និង ភារកិច្ចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមលិខិតបង្គាប់ការ ចុះហត្ថលេខាដោយ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ត្រូវបានផ្អាកការងារ ក្រោយទារលុយ ពីជនរងគ្រោះជាថ្នូរនឹងការ តាមចាប់ជនល្មើសhttps://dap-news.com/?p=380487 លោក សំ វិច្ឆិកា ៖ បើឪពុក-ម្តាយបានឃើញសារឧត្តមសេនីយ៍ឯក ជួន ណារិន្ទហើយ ត្រូវនាំកូនឈ្មោះ ព្រហ្ម វិចិត្រសុសក្តា មកសារភាពhttps://dap-news.com/national/2023/12/20/380621/ សម្តេចធិបតី ៖ អ្នកសារព័ត៌មានជាដៃគូ មិនអាចខ្វះបានជាមួយ...
បរទេស៖ កសិករមកពីទូទាំងប្រទេសអាល្លឺម៉ង់ បានបើកត្រាក់ទ័រនៅក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទ ដោយតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការឧបត្ថម្ភធនប្រេងម៉ាស៊ូត និងការបន្ធូរបន្ថយពន្ធសម្រាប់យានយន្តកសិកម្ម។ ថ្មីៗនេះ ទីក្រុងប៊ែកឡាំងបានប្រកាសពីវិធានការរឹតត្បិតសម្រាប់ឆ្នាំ ២០២៤ ដើម្បីទប់ទល់នឹងឱនភាពថវិការាប់ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កសិករដែលមានការខឹងសម្បារ គឺបានបិទផ្លូវមួយនៅជិតរូប Brandenburg Gate ដ៏ល្បីល្បាញ ដោយកាន់បដាដែលសរសេរថា “នយោបាយរបស់អ្នកគឺជាការប្រកាសសង្រ្គាមប្រឆាំងនឹងកសិករ”...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានថ្លែងថា បារាំង នឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានស្នើដល់សាធារណរដ្ឋឆែកជួយពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា និងរដ្ឋសភាឆែក ឲ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ព្រមទាំងស្នើពិនិត្យលទ្ធភាពលើកកម្ពស់ទំហំពាណិជ្ជកម្ម។ ការស្នើរបស់សម្តេច ឃួន សុដារី ក្នុងឱការអនុញ្ញាតឲ្យលោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត ឆែក ប្រចាំកម្ពុជាចូលជួបសវនាការ នៅថ្ងៃទី២០...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
