នយោបាយ

គ ប ម គាំទ្រ សំណើ វិសោធនកម្មច្បាប់ អង្គការមិនមែនរដ្ឋាភិបាល និងស្នើធ្វើវិសោធនកម្មច្បាប់ គណបក្ស នយោបាយផងដែរ

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃ ប្រកាសនឹងរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ លើសំណើរ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបង្ហាញជំហរគាំទ្រ កិច្ចពិគ្រោះយោបល់នេះ ព្រោះអង្គការសង្គមស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ នៃសង្គមប្រជាធិបតេយ្យ ។ បន្ថែមលើនេះគបមស្នើ ដល់រាជរដ្ឋាភិបាល សុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយឡើងវិញ ផងដែរ ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គបមនៅថ្ងៃទី២៩តុលានេះ បានឲ្យដឹងថា “ការលើកស្ទួយសេរីភាពអង្គការ សង្គមស៊ីវិល និងគណបក្សនយោបាយ ជាចំណុចសំខាន់មួយ ទាក់ទងទៅនឹងការ រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដូចបានចែង ក្នុងវិធានការ៣ចំណុច ស្នើឡើងដោយ គបម ដែលជាផ្លូវកណ្តាល ដែលសហភាពអឺរ៉ុបនិងរដ្ឋាភិបាល បច្ចប្បន្នអាចទទួលយកបាន” ។

គបមបញ្ជាក់បន្ថែមថា “យើងសូមសាទរដល់ការពិគ្រោះយោបល់ លើសំណើសុំវិសោធនកម្មច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ។ អង្គការសង្គមស៊ីវិលជាផ្នែកមួយយ៉ាងសំខាន់ នៃសង្គមប្រជាធិបតេយ្យ ។ លើសពីនេះទៀតយើងក៏ស្នើ សុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយដែរ” ៕

To Top