នយោបាយ

អតីតមេយុវជនសង្រ្គោះជាតិ ប្រកាសមិនលើកម្រាមដៃ៩ ក្នុងការគាំទ្រមាតុភូមិនិវត្តលោក សម រង្ស៊ី

ភ្នំពេញ៖ លោក យឹម ស៊ីណន អតីតមេយុវជនរបស់គណបក្សសង្រ្គោះប្រចាំកូរ៉េខាងត្បូងប្រកាសថា មិនលើកម្រាមដៃ៩ ក្នុងការគាំទ្រមាតុភូមិនិវត្តលោក សម រង្ស៊ីនាថ្ងៃ៩ វិច្ឆិកា ខាងមុខ។ ដោយអះអាងថា សុខចិត្តដើរតាមក្រោយរបស់ ក្រុមយុវជនមួយក្រុមទៀតឈ្មោះថា CNRPO។

លោក យឹម ស៊ីណន បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃ២៩ តុលា ថា ឮអ្នកគាំទ្រមួយចំនួនលួចសួរគ្នាថា ហេតុអីអត់ឃើញ យឹម សុីណន លើកម្រាម៩អញ្ចឹង? ប្រហែលអត់គាំទ្រលោកប្រធានចូលស្រុកទេដឹង? 

ផ្ទាំងពាណិជ្ជកម្ម

លោកឆ្លើយថា “CNRPO បាននាំមុខរឿងមាតុភូមិនិវត្តន៍ រហូតដឹកមុខយុវជននៅកូរ៉េធ្វើបាតុកម្ម។ សង្ឃឹមថា CNRPO នឹងបន្តដឹកមុខ នាំគ្នីគ្នាចូលស្រុកខ្មែរថ្ងែ៩ វិច្ឆកាទៀតចុះ ខ្ញុំប្តេជ្ញាដើរតាម​ក្រោយដោយឥតងាករេ”៕

To Top
×