ភ្នំពេញ៖ លោក ហេង វាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានធ្វើការបកស្រាយនិងពន្យល់ ពីយុទ្ធសាស្រ្តសង្រ្គាមផ្ការីកដែលជា ទ្រឹស្តីរបស់អ្នកប្រាជ្ញសង្គ្រាមស៊ុនស៊ឺ របស់ប្រទេសចិន ដែលនៅតែមានប្រជាប្រិយ រហូតមកទល់សព្វថ្ងៃនេះ។
ជាពិសេសយុទ្ធសាស្រ្តសង្រ្គាមផ្ការីកនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យកមកប្រើដើម្បីធ្វើជាយុទ្ធនាការ ចាក់វ៉ាក់សាំងបង្កើតភាពស៊ាំ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តើមចេញពីរាជធានីភ្នំពេញ ដែលជាចំណុចបេះដូងនៃប្រទេស។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៣១ ឧសភា នេះ លោក ហេង វ៉ាន់ដាបានធ្វើការបកស្រាយ និងពន្យល់ដូចតទៅ៖
សង្គ្រាមផ្ការីក!
១. ពង្រឹងខាងឆ្វេង នឹងខ្សោយខាងស្តាំ,
បើពង្រឹងខាងស្តាំ នឹងខ្សោយខាងឆ្វេង ។
២. បើពង្រឹងខាងមុខ នឹងខ្សោយខាងក្រោយ,
បើពង្រឹងខាងក្រោយ នឹងខ្សោយខាងមុខ។
៣. បើពង្រឹងទាំងអស់ គឺមិនសូវរឹងទាំងព្រម។ បើពង្រឹងល្មមៗ គឺខ្សោយទាំងអស់។
នេះជាទ្រឹស្តីអ្នកប្រាជ្ញសង្គ្រាមស៊ុនស៊ឺ ដែលនៅតែមានប្រជាប្រិយ៍ រហូតមកទល់សព្វថ្ងៃ។
ហេតុនេះ ក្នុងយុទ្ធសង្គ្រាមបច្ចុប្បន្ន ក្នុងពេលធនធានមានកង្វះ(scarcity) មានតែសង្គ្រាមផ្ការីកមួយគត់ គួបផ្សំនឹងយុទ្ធសាស្ត្រការទូតសង្ហារ (SMART) បំផុត ធ្វើឲ្យសង្គ្រាមទទួលជោគជ័យ ដ៏សែនប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ជាមិនខាន។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅសម្រេចឱ្យបាន ការចាក់វ៉ាក់សាំងជូនប្រជាជន ចំនួន១០លាននាក់ ក្នុង ចំណោម ១៦លាននាក់ នៅត្រឹមខែមិថុនា ឆ្នាំ២០២២ ខាងមុខ ៕