ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះប្រទេសចំនួន ៤៤ បានដាក់សារលិខិតរួមគ្នា ទៅកាន់លោកTedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) ស្តីពីបញ្ហាស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ-១៩។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។
ស្ថនទូតក៏បានឱ្យដឹងទៀតថា ហើយប្រទេស៤ ផ្សេងទៀត បានផ្ញើសារលិខិតដាច់ដោយឡែក ដោយរីករាយស្វាគមន៍នឹង WHO ចេញផ្សាយរបាយការណ៍ ស្រាវជ្រាវរួមគ្នារវាង ចិននិងWHO ដោយពួកគេយល់ឃើញថារ បាយការណ៍ខាងលើនេះ គួរតែក្លាយទៅជាមូលដ្ឋាន និងមគ្គុទេស ក៍ក្នុងការជំរុញកិច្ចការស្វែងរក ប្រភពដើមសម្រាប់សកលលោក។
ប្រភពដដែល បានសង្កត់ធ្ងន់អំពីការស្វែងរកប្រភពដើម នៃជំងឺវីរុស គឺជាភារកិច្ចវិទ្យាសាស្ត្រ ដែលទាមទារឱ្យអ្នកជំនាញវិទ្យាសាស្ត្រ ធ្វើការសិក្សាស្រាវជ្រាវជាសកល មិនអាចយកបញ្ហានេះធ្វើជាឈ្នាន់នយោបាយបានឡើយ។
បានអំពាវនាវដល់លេខាធិការដ្ឋាន នៃអង្គការWHO សហការជាមួយប្រទេសជាសមាជិក ដើម្បីជំរុញកិច្ចការស្រាវជ្រាវមួយនេះ ដោយផ្អែកលើសេចក្តីសម្រេចរួមគ្នា ដែលពាក់ព័ន្ធនឹងសន្និបាតសុខភាពពិភពលោក។
ប្រទេសទាំង ៤៨ ខាងលើនេះបានបញ្ចេញសម្លេង សច្ចធម៌យ៉ាងខ្លាំងក្លា វាមានលក្ខណៈផ្ទុយស្រឡះជាមួយ ប្រទេសមួយចំនួនតូច ដែលត្រូវបានបង្ខំដោយសហរដ្ឋអាមេរិក ក្នុងការធ្វើនយោបាយផ្តេសផ្តាស ប្រឆាំងជាមួយវិទ្យាសាស្រ្ត និងបំភាន់ការពិត។ នេះបានឆ្លុះបញ្ចាំង យ៉ាងពេញលេញពីការការពារ ភាពសុចរិត របស់សហគមន៍អន្តរជាតិ និងបង្ហាញពីប្រទេស ដែលតែងប្រកាន់ខ្ជាប់ភាពសច្ចធម៌ យុត្តិធម៌ និងត្រឹមត្រូវនៅតែមានជាច្រើន៕