នយោបាយ

ឯកអគ្គរដ្ឋទូតថ្មី វៀតណាម បង្ហាញការដឹងគុណ ចំពោះប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី បានសម្ដែងការដឹងគុណ ចំពោះប្រជាជនកម្ពុជា ដែលបានជួយឱ្យវៀតណាម មានការបង្រួមបង្រួមជាតិ រហូតមកដល់ពេលបច្ចុប្បន្ន ។

ក្នុងឱកាសចូលជួបធ្វើសវនាការ និងសម្តែងការគួរសម ជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោក ង្វៀន ហ៊ុយ តាំងបានបញ្ជាក់់ថា « បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមនៅតែចងចាំ និងដឹងគុណជានិច្ច ចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទាន ក្នុងការជួយគាំទ្រដល់ការតស៊ូ របស់ប្រជាពលរដ្ឋវៀតណាម ក្នុងការតស៊ូ ដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិ រហូតដល់ពេលបច្ចប្បន្ននេះ» ៕

To Top
×