កីឡា

បទវិភាគ ៖ “ការណាត់ ក្នុងឱកាសប្រកួតកីឡា អូឡាំពិករដូវរងា” បានបំពេញបន្ថែម កម្លាំងរស់រវើក កាន់តែច្រើនឡើងៗ ដល់ទំនាក់ទំនង រវាងចិននិងរុស្ស៊ី

យប់ថ្ងៃទី៤ខែកុម្ភៈ ការប្រកួតកីឡាអូឡាំពិក រដូវរងាលើកទី២៤ បានសម្ពោធបើក ជាផ្លូវការ នៅក្រុងប៉េកាំង ។ ក្នុងចំណោម អ្នកនយោបាយសំខាន់ៗ អន្តរជាតិ ដែលអញ្ជើញចូលរួម ក្នុងពិធីបើកការប្រកួត ក៏មានលោកភូទីន ប្រធានាធិបតី រុស្ស៊ី ដែលបានអញ្ជើញ មកតាមការណាត់ដែរ ។

“លើកនេះលោកអញ្ជើញមក បានសម្រេចការណាត់ ក្នុងការប្រកួតកីឡា អូឡាំពិក រដូវរងារបស់យើង ជឿជាក់ថា “ជំនួប នៅរដូវផ្ការីក របស់យើង” មុខជានឹងបំពេញបន្ថែម នូវកម្លាំងរស់រវើក កាន់តែច្រើនឡើងៗដល់ទំនាក់ទំនង រវាងចិននិងរុស្ស៊ី ។” កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងដូចពោលខាងលើ នៅពេលជួបពិភាក្សា ការងារជាមួយលោកភូទីន ប្រធានាធិបតី រុស្ស៊ី ។ ភាគីទាំងពីរ បានពិភាក្សា អំពីទំនាក់ទំនង រវាងចិននិងរុស្ស៊ី ព្រមទាំងបញ្ហាសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធ នឹងការអភិវឌ្ឍ និងស្ថិរភាពជាសកល ។ ក្នុងនាមជាសមិទ្ធផល នយោបាយដ៏សំខាន់បំផុត ក្នុងជំនួបពិភាក្សា លើកនេះ ភាគីទាំងពីរបានចេញផ្សាយ 《សេចក្តីថ្លែងការណ៍រួម ស្តីពីទំនាក់ទំនងអន្តរជាតិ ក្នុងយុគសម័យថ្មី និងការអភិវឌ្ឍជានិរន្តរភាព សកលរវាងចិននិងរុស្ស៊ី》 ។

នេះជាជំនួបពិភាក្សា ទល់មុខគ្នាលើកដំបូង រវាងប្រមុខរដ្ឋចិន និងរុស្ស៊ីក្នុងរយៈពេលជាងពីរឆ្នាំ កន្លងទៅ ហើយក៏ជាមិត្តចាស់ ដែលអនុវត្តតាមការសន្យា អស់រយៈពេល៨ឆ្នាំផងដែរ ។ កាលពីឆ្នាំ២០១៤ ពេលលោកប្រធាន រដ្ឋចិន Xi Jinping អញ្ជើញទៅកាន់រុស្ស៊ី ដើម្បីចូលរួមពិធីបើកការប្រកួត កីឡាអូឡាំពិក រដូវរងាក្រុង Sochi តាមសេចក្តីអញ្ជើញ របស់លោកភូទីន ប្រធានាធិបតី រុស្ស៊ី ភាគីទាំងពីរ ក៏បានណាត់គ្នាថា នឹងជួបជុំគ្នាម្តងទៀត នៅក្រុងប៉េកាំង នៅឆ្នាំ២០២២ដែរ ។ បច្ចុប្បន្ននេះ ការណាត់នេះ បានក្លាយជាការពិត ជាក់ស្តែងរួចហើយ ។
“ការបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងឱកាសការប្រកួតកីឡាអូឡាំពិក” ជាសក្សីនៃចំណងមិត្តភាព ដ៏ជ្រាលជ្រៅរវាងប្រមុខរដ្ឋទាំងពីររូប ហើយក៏បាន បកស្រាយយ៉ាង រស់រវើកពីខ្លឹមសារ នៃទំនាក់ទំនងភាពជាដៃគូសហការ និងសម្របសម្រួលជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ក្នុងយុគសម័យថ្មីផងដែរ ។

សេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរបានចេញផ្សាយ បានអធិប្បាយអំពីគោលជំហររួមលើ វិស័យទស្សនៈប្រជាធិបតេយ្យ ទស្សនៈអភិវឌ្ឍន៍ ទស្សនៈសន្តិសុខនិងទស្សនៈរបៀបរៀបរយ ។ ពីការគូសបញ្ជាក់ថា “ប្រជាធិបតេយ្យជាគុណតម្លៃ រួមរបស់មនុស្ស ជាតិទាំងមូល តែមិនមែនជាប៉ាតង់ របស់ប្រទេសភាគតិចនោះទេ ” រហូត ដល់ចង្អុលបង្ហាញថា “ការអភិវឌ្ឍជាគន្លឹះសម្រាប់ សម្រេចសុខសុភមង្គល របស់ប្រជាជន” ពី “ការប្រឆាំងកម្លាំង ខាងក្រៅជ្រៀត ជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសទាំងពីរ” រហូតដល់ការអំពាវនាវឱ្យ “អនុវត្តជាក់ស្តែង នូវពហុភាគី និយមដ៏ពិតប្រាកដ” សេចក្តីថ្លែងការណ៍ រួមបានបញ្ចេញសញ្ញាយ៉ាងខ្លាំង ក្នុងការគាំពារយុត្តិធម៌អន្តរជាតិ និងជំរុញប្រជាធិបតេយ្យ ភាវូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ ។

ក្នុងជំនួបពិភាក្សាលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានពិភាក្សាអំពីបញ្ហាជាច្រើន ដែលធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងហិរញ្ញវត្ថុជាដើម ហើយរួមគ្នា ប្រកាសពីការចាប់ដំណើរការ ជាផ្លូវការនៃឆ្នាំផ្លាស់ប្តូរ ផ្នែកកីឡារវាងចិននិងរុស្ស៊ី ។ ស្ថាប័ននិងសហគ្រាសពាក់ព័ន្ធ នៃប្រទេសទាំងពីរ បានចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការ ជិត២០ច្បាប់ ដើម្បីតាំងមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងថែមមួយកម្រិតទៀត ។

ពេលវេលាល្អបំផុតក្នុងមួយឆ្នាំ គឺស្ថិតក្នុងរដូវផ្ការីក ។ “ការណាត់ក្នុងឱកាសការប្រកួតកីឡាអូឡាំពិករដូវរងា” និង“ការណាត់នៅរដូវផ្ការីក” រវាងប្រមុខរដ្ឋចិននិងរុស្ស៊ីដែលឆ្លង កាត់រយៈពេល ៨ឆ្នាំ បានរៀបប្លង់ផែនទី បង្ហាញផ្លូវ និងកំណត់ទិសដៅសម្រាប់ទំនាក់ ទំនងរវាងចិននិងរុស្ស៊ី ក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី ។ ទំនាក់ទំនងរវាងចិន និងរុស្ស៊ីនឹងរីកចម្រើន យ៉ាងឆាប់រហ័សជានិច្ច!

To Top