ក្នុងសៀវភៅសស្តីពី «បញ្ហាតៃវ៉ាន់ និងបុព្វហេតុ បង្រួបបង្រួមប្រទេសចិន នៅយុគសម័យថ្មី» ដែលប្រទេសចិន បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែកក្កដា មានពាក្យមួយឃ្លាថា “រឿងរបស់ចិន ចាំបាច់ត្រូវសម្រេច ដោយប្រជាជនចិនខ្លួនឯង” ។ ពាក្យដ៏ម៉ឺងមាត់នេះ បានបញ្ចេញសញ្ញា យ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង របស់ចិន ពាក់ព័ន្ធដល់ផល ប្រយោជន៍ជាស្នូល របស់ចិន និងមនោសញ្ចេតនា ជនជាតិ របស់ប្រជាជនចិន មិនអនុញ្ញាត ឱ្យកម្លាំងខាងក្រៅណាមួយ មកជ្រៀតជ្រែក ជាដាច់ខាត ។
ប្រទេសចិនចេញផ្សាយ សៀវភៅសមិនគ្រាន់តែជាការតបតវិញ យ៉ាងខ្លាំងក្លា ចំពោះដំណើរទស្សនកិច្ច នៅតៃវ៉ាន់ របស់លោកស្រី Pelosi ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញ ឱ្យឃើញនូវយុទ្ធសាស្ត្រជាទូទៅ របស់ប្រទេសចិន សម្រាប់ សម្រេចបញ្ហាតៃវ៉ាន់ ក្នុងយុគសម័យថ្មីផងដែរ ហើយក៏បានបំពេញបន្ថែម កម្លាំងចលករដល់វិបុលភាព និងស្ថិរភាពនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោក ទាំងមូលផងដែរ ។
តើគោលការណ៍ប្រទេសចិន តែមួយជាអ្វី ? ចម្លើយមានតែមួយគឺ៖ នៅលើពិភពលោកមានប្រទេសចិន តែមួយ តៃវ៉ាន់ជាចំណែកមួយ របស់ប្រទេសចិន ដែលមិនអាចពុះបំបែកបាន សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលអាចតំណាងឱ្យប្រទេសចិន ទាំងមូល ។ សំដៅចំពោះដំណើរ ទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រី Pelosi ប្រទេសចំនួន ជាង១៧០ និងអង្គការអន្តរជាតិ ជាច្រើនបានសម្តែងការ គាំទ្រដល់គោល ជំហរ របស់ចិន និងគាំទ្រ គោលការណ៍ប្រទេសចិនតែមួយ ប្រការនេះបានបង្ហាញយ៉ាង ពេញលេញថា បញ្ហាតៃវ៉ាន់មានប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ មានការពិតជាក់ស្តែង និងភាពយុតិ្តធម៌ យ៉ាងច្បាស់លាស់ផងដែរ ។
ក្នុងនាមជាបញ្ហាដែលបន្សល់ទុក ពីសង្គ្រាមក្នុងស្រុកចិន គិតរហូតដល់បច្ចុប្បន្ននេះ បញ្ហាតៃវ៉ាន់ នៅមិនទាន់ដោះស្រាយ នៅឡើយទេ មូលហេតុសំខាន់ គឺដោយមកពីរងការប៉ះពាល់ ពីកម្លាំងខាងក្រៅ ពោលគឺរងការរារាំងពីអាមេរិក ។ បន្ទាប់ពីចិននិងអាមេរិកបានបង្កើត ទំនាក់ទំនងការទូត អាមេរិកបានប្រឌិតអ្វីដែលហៅថា “ច្បាប់ស្តីពីទំនាក់ទំនង ជាមួយតៃវ៉ាន់” និង “ការធានា៦ ចំណុចចំពោះតៃវ៉ាន់ ” ក្នុងន័យបង្កបង្កើត “លេសខាងផ្លូវច្បាប់” សម្រាប់ឃុបឃិតជាមួយកម្លាំង “អបគមន៍តៃវ៉ាន់”និងបង្ករឿងហេតុ ។
ប៉ុន្មានឆ្នាំកន្លងមក ទង្វើរបស់អាមេរិកដែលចង់ សាបសូន្យនិងបដិសេធគោលការណ៍ ប្រទេសចិនតែមួយមានភាព កាន់តែលេចធ្លោ ។ ចាប់ពីបានជំរុញ ការលក់ អាវុធទៅឱ្យតៃវ៉ាន់ឥត ឈប់ឈរ ដល់ជួយតៃវ៉ាន់ពង្រីកអ្វីដែលហៅថា “ចន្លោះអន្តរជាតិ” រហូតដល់បណ្តែត បណ្តោយញុះញង់ឱ្យលោកស្រី Pelosi ជាដើមធ្វើដំណើរ ទស្សនកិច្ចនៅតៃវ៉ាន់ អាមេរិកបានបង្កឧបសគ្គ ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ប្រទេសចិន សម្រេចបាននូវការបង្រួបបង្រួម ដូច្នេះ អាមេរិកបានក្លាយ ជាអ្នកបំផ្លិចបំផ្លាញសន្តិភាពដ៏ធំបំផុត នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ទៅហើយ ។
សៀវភៅសនេះបានគ្រោង ជាប្រព័ន្ធជាលើកដំបូងនូវអនាគត នៃការសម្រេចបាន នូវការបង្រួបបង្រួម ត្រើយទាំងសងខាង តាមគោលការណ៍ប្រទេសមួយ មានប្រព័ន្ធគ្រប់គ្រងពីរ ក្នុងនោះបូករួមទាំងចន្លោះ អភិវឌ្ឍន៍តៃវ៉ាន់នឹងមានភាព កាន់តែទូលំទូលាយ ផលប្រយោជន៍ផ្ទាល់ខ្លួន របស់ជនរួមជាតិតៃវ៉ាន់ នឹងទទួលបានការធានា យ៉ាង ពេញលេញ រួមគ្នាជំរុញភាពរុងរឿង និងថ្កុំថ្កើង របស់ប្រជាជាតិចិន និងមានអំណោយផល ដល់សន្តិភាពនិងវឌ្ឍនភាព របស់តំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោក ទាំងមូលជាដើម ។
រឿងរបស់ចិនចាំបាច់ត្រូវ សម្រេចដោយប្រជាជនចិនខ្លួនឯង ។ ប្រទេសចិនពិតជានឹងសម្រេចបាន នូវភារកិច្ចជាប្រវត្តិសាស្ត្រ នៃបង្រួបបង្រួមជាក់ជាមិនខាន បើសិនជាអ្នកដែលលេងឧបាយកល “ស្វែងរកឯករាជ្យតៃវ៉ាន់ ដោយពឹងផ្អែកអាមេរិក” និង “ទប់ស្កាត់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស” មិនអាចមើលឃើញនិន្នាការ ប្រវត្តិសាស្ត្រនេះឱ្យបានច្បាស់ នោះគួរតែអានសៀវភៅសនេះ ឱ្យបានល្អ និងត្រូវរៀនមេរៀនប្រវត្តិសាស្ត្រ ជាថ្មីម្តងទៀត ៕ វិទ្យុមិត្តភាពកម្ពុជាចិន