នយោបាយ

គណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ កំពុងរង្គោះរង្គើ យ៉ាងខ្លាំង

ខេត្តព្រះសីហនុ៖ មិនទាន់ដឹងអ្វីផង គណបក្សភ្លើងទៀន ដែលស្ថិតក្នុងភាពស្រពិចស្រពិល ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង ជាពិសេសគ្មានមេដឹកនាំច្បាស់លាស់ផងនោះ ត្រូវបានក្រុមសកម្មជនរបស់ខ្លួន ចាប់ផ្ដើមបើក កកាយ ចំពោះទង្វើមិនសមរម្យជាច្រើន ដែលគេអាចនិយាយបានថា បក្សពួកនិយម អ្នកស្មោះត្រង់បានត្រឹមគេបណ្ដេញចេញពីបក្ស។

ជាក់ស្ដែងនៅលើបណ្ដាញសង្គម មួយរយៈនេះ សកម្មជនដែលគេស្គាល់ថា ជាអ្នកស្មោះស្ម័គ្រជាគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ បានបង្ហោះសារជាច្រើន ចំពោះទង្វើរបស់ថ្នាក់លើ ក្រោយចាត់តាំង លោក គឹម សួរភិរិទ្ធ ទៅកាន់តំបន់នោះ។

ថ្មីៗនេះគណនីហ្វេសប៊ុក ដែលមានឈ្មោះ Sophorn Om បានបង្ហោះនូវរូបភាពរបស់ គឹម សួរភិរិទ្ធ និងលិខិតមួយចំនួន ដោយភ្ជាប់នូវខ្លឹមសារថា៖

«សមិទ្ធិផលរបស់​ គឹមសួរ​ ភិរិទ្ធ​ ក្រោយពេលឈានជេីងដល់ទឹកដីខេត្តព្រះសីហនុ​ :
១)​ លុបឈ្មោះប្អូន​ ម៉ៃ​ ហុងស្រ៊ៀង​ ជាគណកម្មាធិការនាយក​ ដែលផ្ទុយពីលក្ខន្តិកបក្ស:
២)លុបឈ្មោះក្រុមប្រឹក្សាជាប់ឆ្នោតដែលកេីតចេញពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយពលរដ្ឋ​ ទាំងបំពាន
៣)ដឹកនាំបក្សភ្លេីងទៀននៅកំពង់សោមក្នុងចេត្តនាបំបែកបំបាក់ផ្ទៃក្នុង។
បេី​ គឹមសួរ​ ភិរិទ្ធ​ រំលោភលក្ខន្តិក:បក្សធ្ងន់ធ្ងរបែបនេះតេីត្រូវលុបឈ្មោះចេញពីបក្សដែរឫទេ?»។

សកម្មភាពទាំងនោះ ត្រូវបានគេសង្កេតឃើញថា «គណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ កំពុងរង្គោះរង្គើ យ៉ាងខ្លាំង»៕

To Top