អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ចិននិងអាហ្វ្រិករាប់អានគ្នាដោយស្មើភាព នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិក ដើរកាន់តែឆ្ងាយ និងកាន់តែរឹងមាំ

“កេនយ៉ានិង​អាហ្វ្រិក​ត្រូវការ​មិត្តភក្តិដែល​រីករាយធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយយើង​និងសម្រេច​គោលដៅ​និង​គោលបំណង​របស់យើង ។​” នៅពេល​អញ្ជើញ​ចូលរួម​ពិធីបិទបញ្ចប់​ការសាងសង់​កំពង់ផែផ្ទុក​ប្រេងកាត​ក្រុងម៉មបាសា​ដែល​ទទួល​សាងសង់​ដោយ​ភាគីចិន​ជា​មួយ​លោក​ Wang ​Yi ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋនិង​ជារដ្ឋមន្ត្រី​ការ​បរទេស​ចិនដែល​ទៅបំពេញ​ទស្សនកិច្ច​នៅប្រទេស​កេនយ៉ា​នាពេលថ្មីៗ​កន្លងទៅនេះ ​លោក​ Uhuru ​Kenyatta ​ប្រធានាធិបតី​កេនយ៉ា​បាន​កោតសរសើរ​ប្រទេសចិន​ដែលបាន​គាំទ្រ​ការអភិវឌ្ឍ​របស់កេនយ៉ា ​ព្រមទាំង​ចាត់ទុក​ប្រទេសចិន​ជា ​“””មិត្តភក្តិដ៏​ពិតប្រាកដ” ។

ដូចផ្លូវដែក​ពីក្រុង​ម៉មបាសាដល់​ក្រុងណៃរ៉ូប៊ី​អ៊ីចឹង​ កំពង់ផែ​ផ្ទុកប្រេងកាត​ក្រុងម៉មបាសា​ក៏ជាសំណង់​ជានីមិត្តសញ្ញា​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ជាតិកេនយ៉ា​ឡើងវិញ ។ ​បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​កំពង់ផែថ្មី ​នឹងអាច​សន្សំសំចៃ​ថ្លៃហួសពេល​កំណត់​ដឹកជញ្ជូន​ប្រេងកាត​លើសពី​១១០លាន​យាន់​ប្រាក់ចិន​ឱ្យកេនយ៉ា​ជារៀង​រាល់ឆ្នាំ ។​ នេះជា​សមិទ្ធផល​ដ៏លេចធ្លោ​មួយទៀត​ក្នុង​ការរួមគ្នា​កសាង ​“ខ្សែក្រវាត់​និងផ្លូវ”​រវាងចិន​និងអាហ្វ្រិក ។

ពីថ្ងៃទី៤​ដល់ថ្ងៃទី៧​ខែមករា​ រដ្ឋមន្ត្រី​ការបរទេស​ចិនបាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេរីទ្រា ​កេនយ៉ានៃ​អាហ្វ្រិក​ខាងកើត​និង​កូម័រនៅ​តំបន់ភាគ​ខាងត្បូងនៃ​អាហ្វ្រិក ។ ​នេះជា​ប្រពៃណី​ការទូត​របស់​ប្រទេសចិន​ដែលបាន​ប្រកាន់ខ្ជាប់​អស់​រយៈពេល​៣២ឆ្នាំ ​ពោលគឺ​រដ្ឋមន្ត្រី​ការបរទេស​ចិនតែងតែ​ទៅបំពេញ​ទស្សនកិច្ច​នៅអាហ្វ្រិក​នាដើមឆ្នាំថ្មី ។

ក្នុងអំឡុង​ពេលទៅ​បំពេញ​ទស្សនកិច្ច​នៅអាហ្វ្រិក ​ភាគីចិន​បាន​សន្យាថា ​នឹងផ្តល់​វ៉ាក់សាំង​ចំនួន​១០លាន​ដូសទៀត​ដល់​កេនយ៉ា ​និងគាំទ្រ​កូម័រសម្រេច​បាននូវ​គោលដៅ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បានចាក់​វ៉ាក់សាំង​គ្រប់ៗគ្នា​ក្នុងឆ្នាំនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងវិស័យ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ​ភាគីចិន​និងកេនយ៉ា​បាន​ចុះហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​ វិនិយោគទុន​និង​កសិកម្ម​ជាដើម ។ ​ភាគីចិន​គាំទ្រភាគី​កេនយ៉ា​ក្នុង​ការបង្កើត​ខ្សែក្រវាត់​សេដ្ឋកិច្ចតាម​បណ្តោយ​ផ្លូវដែកនិង​សួន​ឧស្សាហកម្ម ​ស្វាគមន៍​ភាគីកេនយ៉ា​ប្រើប្រាស់ ​“ផ្លូវបៃតង”​ដែល​ដឹកជញ្ជូន​កសិផល​អាហ្វ្រិក​ទៅ​ប្រទេស​ចិនឱ្យ​បានល្អ ​ដើម្បី​នាំចេញ​ផលិតផល​ប្រកប​ដោយ​គុណភាព​ខ្ពស់កាន់តែ​ច្រើនឡើង​ៗទៅកាន់​ទីផ្សារ​ប្រទេសចិន ។

ផ្លូវដែក​ដែលមាន​ប្រវែង​ជាង១​ម៉ឺនគីឡូម៉ែត្រ​ ផ្លូវថ្នល់​ដែលមាន​ប្រវែង​ជិត១​សែន​គីឡូម៉ែត្រ​ ស្ពានចំនួន​ជិត១ពាន់​ កំពង់ផែ​ជិត១០០​ និង​មន្ទីរពេទ្យ​និង​សាលារៀន​ជាច្រើន។ល​។ សមិទ្ធផល​គួរឱ្យ​កត់សម្គាល់​នៃ​កិច្ចសហប្រតិបត្តិការ​រវាងចិន​និងអាហ្វ្រិក​ពោលដូច​ខាងលើនេះ​បានបម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​អាហ្វ្រិក​ឥតឈប់ឈរ ​។ ពី “​គំនិត​ផ្តួចផ្តើម​ទាំង៨”​ដល់ “​សំណង់​ចំនួន៩” ​ហេតុអ្វី​បានជា​កិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​អាហ្វ្រិក​អាចដើរ​កាន់តែ​ឆ្ងាយនិង​កាន់តែរឹងមាំ​? ​លោក ​Kenyatta ​ប្រធានាធិបតី​កេនយ៉ា​បាន​និយាយពី​មូលហេតុ​គន្លឹះគឺ “​ប្រទេសចិន​បាន​ជួយ​យើង​ដោះស្រាយ​បញ្ហា​យ៉ាង​ស្មោះស្ម័គ្រ​តាមរយៈ​ការអនុវត្ត​ជាក់ស្តែង”​ ហើយ​“ចិននិង​អាហ្វ្រិកគឺ​គោរពគ្នា​ទៅវិញ​ទៅមក​និង​រាប់អាន​គ្នាដោយ​ស្មើភាព​” ។

តាំងពី​បុរាណកាល​ដល់​បច្ចុប្បន្នកាល​ ចិនបាន​នាំមកនូវ​មិត្តភាពនិង​ទំនុកចិត្ត​ដល់អាហ្វ្រិក​ជាប់​រហូតមក​ ដូច្នេះ ​កិច្ចសហប្រតិបត្តិការ​រវាងចិន​និង​អាហ្វ្រិក​មិនអាច​បំបែក​បំបាក់​ដោយ​កម្លាំង​បរទេស​ណាមួយ​ឡើយ។ ​ប្រទេស​លោក​ខាងលិច​ដែល​អះអាងថា​ “យកចិត្ត​ទុកដាក់​”ដល់​អាហ្វ្រិក​ សូម​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​របស់​អាហ្វ្រិក​តាមរយៈ​សកម្មភាព​ជាក់ស្តែង​ដូច​ប្រទេសចិន​អញ្ចឹងដែរទៅ៕

To Top
×