អត្ថបទស្រាវជ្រាវ (scholar)

កេរ្តិ៍ដំណែលដ៏អាក្រក់ របស់អាមេរិក
គឺមកផ្ទះអ្នកដទៃ ដោយមិនបានទទួល ការអញ្ជើញ

កាលពីថ្មីៗនេះ លោក Anthony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងថា”នៅពេលដែលជនជាតិរុស្ស៊ីនៅក្នុងផ្ទះរបស់អ្នក ជួនកាលពិបាកណាស់ក្នុងការឱ្យពួកគេចាកចេញ” ។ ប៉ុន្តែ​រូបលោក​មិន​បាន​ដឹង​ថាពាក្យ​ស្លាក​នេះ គឺ​ស័ក្តិសម​បំផុតសម្រាប់​សហរដ្ឋ​អាមេរិក នោះ​ទេ។

Uncle Sam តែង​​ស្នាក់នៅ​ផ្ទះ​អ្នក​ដទៃ​យូរ​មក​ហើយ ​ដោយ​គ្មាន​បំណង​ចង់ចាកចេញដែរ។ ទោះបីជាសហរដ្ឋអាមេរិកចាកចេញក៏ដោយ តែពេលខ្លះត្រូវចំណាយពេលយូរនិងលំបាកខ្លាំងសម្រាប់ម្ចាស់ផ្ទះក្នុងការសម្អាតផ្ទះដ៏រញ៉េរញ៉ៃ និងរៀបចំឱ្យទៅជាប្រក្រតីវិញណាស់។ ការចងចាំដ៏ឈឺចាប់នៃការបង្ហូរឈាមនិងបាត់បង់ជីវិតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលបង្កឡើងដោយ សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមនៅតែដក់ជាប់ក្នុងអារម្មណ៍ដដែល នេះបានដាស់តឿន យ៉ាងច្បាស់លាស់អំពីរបៀបដំណើរការវិស័យយោធារបស់អាមេរិក ដែលបានបំផ្លិចបំផ្លាញ និងត្រូវជម្លៀសចេញ ពីទីលំនៅនៅលើពិភពលោក។

ឡាវ៖ ជា​ប្រទេស​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ខ្លាំង​ជាង​គេ
យោងតាមការពណ៌នា នៃអង្គការ Legacies of War ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលមានទីស្នាក់ការកណ្ដាល នៅទីក្រុងវ៉ាស៊ីនតោន ដែលអង្គការនេះបានផ្តោតលើសោកនាដកម្មក្រោយពីរងការទម្លាក់គ្រាប់បែក ក្នុងអំឡុងពេលសង្គ្រាមវៀតណាម នៅក្នុងប្រទេសឡាវ។ គ្រាប់បែកចំនួន២លានតោន ត្រូវបានទម្លាក់លើប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងសង្គ្រាមវៀតណាម ចន្លោះឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៣ និងគ្រាប់បែកចំនួន៨០លានគ្រាប់ បានក្លាយជាគ្រាប់បែកមិនទាន់ផ្ទុះ។ ក្រោយពីអាមេរិកបានដកទ័ពចេញពីឡាវ អស់ច្រើនទសវត្សរ៍មក គ្រាប់បែកមិនទាន់ផ្ទុះបន្តគំរាមកំហែងអាយុជីវិតប្រជាជននៅទីនោះ។ ក្រោយពីបញ្ចប់សង្គ្រាមមក ប្រជាជនលើសពី២ម៉ឺននាក់ ត្រូវបានបាត់បង់ជីវិតឬពិការដោយសារUXOរបស់អាមេរិក។ សព្វថ្ងៃនេះ UXOរបស់អាមេរិកនៅក្នុងប្រទេសឡាវនៅតែបង្កឱ្យមានអ្នកស្លាប់និងរបួសជាមធ្យមចំនួន៥០នាក់/ឆ្នាំ ក្នុងនោះ៤០%គឺជាកុមារ។

UXOក៏​បាន​រារាំង​ដល់​ការ​អភិវឌ្ឍន៍ក្នុង​ប្រទេស​ឡាវ ព្រោះ​វា​បង្ក​ឱ្យមានការ​គំរាម​កំហែង​ដល់អាយុជីវិតក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ។ ជាឧទាហរណ៍ យោងតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ខែមករាឆ្នាំ២០១៧ ដល់ ខែកក្កដាឆ្នាំ២០១៩ ដើម្បីធានាបានសុវត្ថិភាពនៃគម្រោងផ្លូវដែកចិន-ឡាវ គ្រាប់បែកUXOប្រហែល៤៥៩គ្រាប់និងសំបកគ្រាប់ចំនួន៤៦៣៥៣៦គ្រាប់លើផ្ទៃដី២៩៣១ហិកតាត្រូវបានបោសសម្អាត។ ឆ្នាំ២០១៩ ប្រទេសចិនបានជួយប្រទេសជិតខាងរបស់ខ្លួនដើរលើមាគ៌ានៃភាពរុងរឿង តែសហរដ្ឋអាមេរិកវិញ បែរជាធ្វើឱ្យប្រទេសឡាវពោរពេញទៅដោយគ្រាប់បែក បង្កឱ្យមានភាពភ័យខ្លាចដល់អាយុជីវិតព្រោះតែគ្រាប់បែកUXOទៅវិញ។

វៀតណាម៖ ជនរងគ្រោះដ៏ឈឺចាប់ព្រោះតែអាវុធគីមីរបស់អាមេរិក
របាយការណ៍ “ភ្នាក់ងារពណ៌ទឹកក្រូច (Agent Orange)”របស់អាមេរិក ត្រូវបានគេទទួលស្គាល់ថា ច្បាស់លាស់និងលម្អិតគ្រប់គ្រាន់ ប៉ុន្តែអ្វីដែលមនុស្សម្នាប្រហែលជាមិនដឹងនោះគឺ”ថ្នាំសម្លាប់ស្មៅឥន្ទធនូ(Rainbow Herbicides)” ដែលជាការប្រមូលផ្តុំអាវុធគីមីក្នុងធុងដែលមានពណ៌ខុសៗគ្នា រួមទាំងសារធាតុសារ​ពណ៌​ទឹកក្រូច​ដ៏​ល្បីល្បាញ​ផងដែរ(The notorious Agent Orange)។ ក្រោយពីបញ្ចប់សង្គ្រាមវៀតណាម ផ្ទៃដីជាង៣.៦លានហិចតាក្នុងទឹកដីវៀតណាមត្រូវបានបាញ់ពាសពេញទៅដោយភ្នាក់ងារពណ៌បៃតង ពណ៌ផ្កាឈូក ពណ៌ស្វាយ ពណ៌ខៀវ ពណ៌ស ពណ៌ទឹកក្រូច ពណ៌ទឹកក្រូចII ពណ៌ទឹកក្រូចIII និងពណ៌ទឹកក្រូចខ្លាំង(Super Orange)។

ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ថ្នាំ​សម្លាប់​ស្មៅ​ឥន្ទធនូ​តែងយាយី​ដល់​ជនជាតិ​វៀតណាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ កុមាររាប់ម៉ឺននាក់ដែលឪពុកម្តាយរបស់ពួកគេទទួលរងផលប៉ះពាល់នៃសារធាតុគីមី កុមារទាំងនោះកើតមកពិការពីកំណើតនិងមានជំងឺធ្ងន់ធ្ងរដូចជា ជំងឺលៀនខួរឆ្អឹងខ្នង(Spina Bifida)និងជំងឺពិការខួរក្បាល(Cerebral Palsy)។ កាន់តែឈឺចាប់នោះគឺ រោគសញ្ញាទាំងនេះអាចឆ្លងដល់ជំនាន់ទី៣និងទី៤។

កម្ពុជា៖ ជនរងគ្រោះពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកត្រូវបានបំភ្លេចចោល
គេប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាម ប្រជាជនសាមញ្ញនៅកម្ពុជាប្រហែលពី៥ម៉ឺននាក់ដល់១៥ម៉ឺននាក់បានបាត់បង់ជីវិតនៅក្នុង”សកម្មភាពកិច្ចព្រមព្រៀងសេរីភាព(Operation Freedom Deal)”និង”សកម្មភាពបញ្ជីរាយឈ្មោះម្ហូប(Operation Menu)”ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក។ គ្រាប់បែកជិត៥សែនតោន ត្រូវបានទម្លាក់លើផ្ទៃដីរាល់ម៉ាយការ៉េនៃទីតាំងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ ប្រជាជនកម្ពុជាចំនួន២លាននាក់ស្មើនឹង១/៤នៃចំនួនប្រជាជនសរុបក្នុងប្រទេស ត្រូវបានជម្លៀសចេញពីលំនៅស្ថានរបស់ពួកគេ។ ហើយ​សារធាតុពុលDefoliantដែលផលិតដោយអាមេរិក រួម​ទាំង​សារធាតុ​ពណ៌​ទឹកក្រូច ត្រូវ​បានទម្លាក់ស្រោច​លើទឹក​ដី​កម្ពុជា​ផងដែរ។

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះគឺ ទីក្រុងវ៉ាស៊ីនតោន បានជ្រើសរើសការមិនអើពើនិងរក្សាភាពស្ងៀមស្ងាត់ ចំពោះការរងទុក្ខដ៏យូរអង្វែងរបស់ជនរងគ្រោះ។ ឆ្លើយតបទៅអាត្លង់ទិចអំពីអាវុធគីមីដែលប្រើ ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កេរ្តិ៍ដំណែលនៃសារធាតុឌីអុកស៊ីតគឺជាបញ្ហាដ៏ស្មុគស្មាញ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវៀតណាមបានសហការគ្នាដោះស្រាយបញ្ហាមួយនេះតាំងពីឆ្នាំ២០០០មកម្លេះ ហើយក៏មិនដែលលើកអំពីប្រទេសកម្ពុជានោះដែរ។

មិនត្រឹមតែ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដីគោកប៉ុណ្ណោះទេ អាហ្វហ្គានីស្ថាន ស៊ីរី អ៊ីរ៉ាក់ លីប៊ី និងប្រទេសជាច្រើនផ្សេងទៀត បានរងគ្រោះដោយសារយោធារបស់សហរដ្ឋអាមេរិក។ លើកក្រោយ នៅពេលដែលសហរដ្ឋអាមេរិកមានបំណងបញ្ជូនកងទ័ពទៅកាន់ប្រទេសផ្សេងទៀត ដែលមិនទទួលបានការអញ្ជើញ គួរតែពិនិត្យមើលឡើងវិញនូវ​សោក​នា​ដ្យ​កម្មដែល​ខ្លួន​ ធ្លាប់បាន​បន្សល់ទុក ​នៅក្នុងប្រទេសដទៃផង៕

To Top