ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងនូវ អំណះអំណាង ចំនួន៧ចំណុច ដែលរុស្ស៊ី ចិន ព្រមទាំងឥណ្ឌា នឹងរួមដៃគ្នាប្រឆាំងទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

ការលើកឡើងពីសំណាក់ អ្នកតាមដានភូមិសាស្រ្តនយោបាយរូបនេះ ស្របពេលដែលភាពតានតឹង នៅក្នុងប្រទេសអ៊ុយក្រែន មិនទាន់មានសញ្ញាថមថយនៅឡើយ ដោយក្នុងនោះប្រទេសអាមេរិក ដែលជាមេដឹកនាំ អង្គការណាតូ បានចេញមុខព្រមាន ប្រទេសជាច្រើនរួមមានទាំង ចិននិងឥណ្ឌាផងដែរ ពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្ម ជាមួយរុស្ស៊ី ជាពិសេសលើបញ្ហា ប្រេង ឧស្ម័ន ហ្គាស។

អំណះអំណាងទាំង៧ចំនុច របស់លោកបណ្ឌិត ហេង វ៉ាន់ដា រួមមាន៖
១-រុស្សី ជាសត្រូវប្រជែងដណ្តើមយកលេខ១ ខាងអាវុធយុទ្ធភ័ណ្ឌទំនើបៗ ពីសហរដ្ឋអាមេរិក។
២-ចិន ជាសត្រូវប្រជែងដណ្តើមយកលេខ១ ខាងសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក។
៣-បើរុស្ស៊ីចាញ់ ប្រទេសរុស្ស៊ីនឹងត្រូវច្រៀកជាច្រើន ចម្រៀកបន្តទៀត ដោយសហរដ្ឋអាមេរិក មិនផ្តល់ឱកាស ដូចឆ្នាំ១៩៩០ កាលពីសហភាពសូវៀត ដួលរលំនោះឡើយ។
៤- បើរុស្ស៊ីចាញ់គឺដល់វេនចិនម្តង។សហរដ្ឋអាមេរិក នឹងជម្រុញឲ្យចិនធ្វើសង្គ្រាម ជាមួយតៃវ៉ាន់។ បើចិនចាញ់ចិន នឹងមានវាសនាដូចរុស្ស៊ី ដោយបំបែករដ្ឋតូចៗដូចជា៖ តំបន់ស៊ីងជែង, ទីបេត៍, ម៉ុងហ្គោល, ហុងកុង, ម៉ាកាវ, ម៉ាន់ជូរី, តៃវ៉ាន់,,,,ចិនដឹងច្បាស់ណាស់ ។ សរអ នឹងមិនផ្តល់ឧិកាសដូចឆ្នាំ១៩៧២ ដោយ សរអ ទទួលស្គាល់នៅ អសប និងដកតៃវ៉ាន់ចេញពី អសប ក្នុងបំណងកំទេចសហភាពសូវៀត។
៥-បច្ចុប្បន្ន ចិនពឹងរុស្ស៊ី រុស្ស៊ីពឹងចិន នៅពេលមានគំនាបពី សហរដ្ឋអាមេរិក។ បើគ្មានរុស្ស៊ីពឹងគ្នាទៅវិញ ទៅមកទេ ម្ល៉េះប្រទេសទាំង២ សហរដ្ឋអាមេរិក ធើស៊ីតាំងពីយូរម្ល៉េះ។ ចិនមិនអាចបោះបង់រុស្ស៊ីបានទេ។
៦-ឥណ្ឌាមិនត្រូវជាមួយចិន តែឥណ្ឌាជាមិត្តដ៏ជិតស្និទ្ធ នៅពេលប៉ាគីស្ថាននិងចិនរករឿង មានតែរុស្ស៊ីមួយគត់ជួយ។ ហេតុនេះ ឥណ្ឌាមិនអាចបោះបង់រុស្ស៊ីបានទេ។ ហើយបើបង្ខំខ្លាំង ឥណ្ឌាបោះបង់ QUAD ទៅចាប់ដៃជាមួយរុស្ស៊ី។
៧-ចិននិងឥណ្ឌា មានមិត្តជាមួយរុស្សីម៉ឺនៗឆ្នាំដូចគ្នា។ ហេតុនេះ ចិននិងឥណ្ឌាអាចឈប់ឈ្លោះគ្នាមកជួយរុស្សី។

លោក ហេង វ៉ាន់ដា គួសបញ្ជាក់ថា «រុស្សី-ចិន-ឥណ្ឌា នឹងរួមគ្នាបើស្ថានការណ៍មកដល់!»៕
