កាលពីថ្ងៃទី២១ខែមិថុនាតាមម៉ោងក្នុងតំបន់ អ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យ ធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ》បានចូលជាធរមានជាផ្លូវការ ។
សេចក្តីព្រាងច្បាប់ដែលពោរពេញទៅ ដោយពាក្យកុហកនេះអះអាងថា នឹងហាមឃាត់ការនាំចូលផលិតផល ពីភូមិភាគស្វយ័តស៊ីនជាំងប្រទេសចិន លើកលែងតែ “ផលិតផលដែលមានភស្តុតាង យ៉ាងច្បាស់លាស់ អាចបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយសារការបង្ខំឱ្យធ្វើពលកម្ម” ។
នេះជាទង្វើថ្មីបំផុតរបស់ភាគីអាមេរិក ក្នុងការមួលបង្កាច់ សភាពការណ៍សិទ្ធិមនុស្ស របស់ភូមិភាគស្វយ័តស៊ីន ជាំងនិងធ្វើឱ្យសិទ្ធិមនុស្សក្លាយ ជាអាវុធ ក្នុងគោលបំណងគាបសង្កត់ ឧស្សាហកម្មដែលមាន ឧត្តមភាពរបស់ ភូមិភាគស្វយ័តស៊ីនជាំងដូចជាកប្បាស ប៉េងប៉ោះនិងប្រព័ន្ធ PVដើរដោយថាមពលព្រះអាទិត្យជាដើម ។
ប៉ុន្តែវានឹងរកឃើញថា “ដំបងដាក់ទណ្ឌកម្ម”នេះនឹងវាយទៅលើខ្លួនឯងនៅទីចុងបំផុត ។
អ្វីដែលហៅថា ភូមិភាគស្វយ័តស៊ីនជាំងមាន “បាតុភាពបង្ខំឱ្យធ្វើពលកម្ម” គឺជាពាក្យកុហកដែល កម្លាំងប្រឆាំង នឹងប្រទេសចិនប្រឌិតទាំងស្រុង ។ តាមការពិត តើភូមិភាគស្វយ័តស៊ីនជាំង មានសភាពការណ៍ ប្រកបការងារ ពិតប្រាកដយ៉ាងណា អ្នកនយោបាយអាមេរិកមិនយកចិត្តទុកដាក់ទាល់តែសោះ ។
ពួកគេគ្រាន់តែយកសិទ្ធិមនុស្សធ្វើជាលេស ដើម្បីប្រឌិតពាក្យកុហកមកមួលបង្កាច់ប្រទេសចិន ព្រមពេលជា មួយគ្នានេះ ឆ្លៀតឱកាសនេះ គាបសង្កត់ឧត្តមភាពប្រកួត ប្រជែងនៃឧស្សាហកម្មភូមិភាគស្វយ័តស៊ីនជាំង ដែលប៉ុនប៉ងច្រានចោលភូមិភាគស្វយ័តស៊ីនជាំងរហូតដល់ប្រទេសចិនទាំងមូលឱ្យចេញពីខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីសម្រេចអ្វីដែលហៅថា “ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនតាមរយៈភូមិភាគស្វយ័តស៊ីនជាំង” ។
មានការវិភាគសម្គាល់ថា បន្ទាប់ពីអនុវត្ត “សេចក្តីព្រាងច្បាប់ដែលពោរពេញទៅដោយពាក្យកុហក”នេះនឹងធ្វើឱ្យប៉ះ ពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ បំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយសហគ្រាសបែបពាណិជ្ជកម្មបរទេស មួយចំនួនដែលពឹងផ្អែកលើការនាំចេញនៃភូមិភាគស្វយ័តស៊ីនជាំងប្រហែលនឹងរងផលប៉ះពាល់ពីប្រការនេះ ។
ប៉ុន្តែភាគីអាមេរិកចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិនក្នុងស្រទាប់សេដ្ឋកិច្ចគឺគ្មានលទ្ធភាពនោះទេ ។ ទីផ្សារចិនដែលមានទ្រង់ទ្រាយធំនិងតម្រូវការនៃទីផ្សារពិភពលោក មុខជានឹងផ្តល់ចន្លោះ អភិវឌ្ឍន៍ដល់សហគ្រាសនៃភូមិភាគ ស្វយ័តស៊ីនជាំងជាមិនខាន ។ សហរដ្ឋអាមេរិកតែម្នាក់ឯងបិទទ្វារ គឺមិនអាចបំផ្លាញកម្លាំងប្រកួតប្រជែង នៃផលិតផលរបស់ភូមិភាគស្វយ័តស៊ីនជាំងនោះឡើយ ។
ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ ប្រហែលនឹងធ្លាក់ចូលក្នុង “ភាពជាប់គាំង”ដោយសារសេចក្តី ព្រាងច្បាប់នេះ ។ ប្រការទាំងនេះសុទ្ធតែនឹងត្រូវអ្នកប្រើប្រាស់អាមេរិកបង់ថ្លៃនៅទីចុងបំផុត ។ បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះអតិផរណដ៏ខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ។ តាមការគណនា របស់អ្នកវិភាគនៃអង្គការ Moody’s ឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំមុនៗ គ្រួសារអាមេរិកគិតជាមធ្យមក្នុងមួយខែ ត្រូវបន្ថែមចំណាយប្រហែល៤៦០ដុល្លារអាមេរិកទៀត ។
អាចឃើញថា ភាគីអាមេរិកអនុវត្ត “សេចក្តីព្រាងច្បាប់ពាក់ព័ន្ធ នឹងភូមិភាគស្វយ័តស៊ីនជាំងដែល ពោរពេញទៅដោយពាក្យកុហកនេះនឹងបំផ្លាញដល់ផលប្រយោជន៍ទាំងខ្លួនឯងនិងប្រទេសដទៃទៀត ។ភាគីចិនមុខជានឹងចាត់ វិធានកាយ៉ាងខ្លាំងជាមិនខាន ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសនិងប្រជាជនចិន ក៏ដូចជាគាំពារស្ថិរភាពនៃខ្សែ សង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ។ អ្នកប្រឌិត “សេចក្តីព្រាងច្បាប់ដែលពោរពេញទៅដោយពាក្យកុហក”ទាំងនោះនឹងបង់ថ្លៃយ៉ាងខ្លាំងដោយសារសេចក្តីព្រាងច្បាប់នេះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន