SEA GAME

ព្រះមហាក្សត្រ យាងមកដល់សៀមរាប ដើម្បីប្រទានព្រះអគ្គិជ័យ កីឡាស៊ីហ្គេម នាថ្ងៃស្អែក

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចយាងមកដល់ ខេត្តសៀមរាបហើយ ដើម្បីយាងប្រទាន ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ។ នេះបើតាមការផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។

សូមរំលឹកថា នៅថ្ងៃ២១ មីនា ស្អែកនេះ គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំព្រះរាជពិធីសុំព្រះ អគ្គិកីឡានៅប្រាសាទ អង្គរវត្ត ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រ មុនពិធីរត់ភ្លើងគប់ឆ្លងកាត់បណ្ដាប្រទេស សមាជិកស៊ីហ្គេម ទាំងអស់ ដែលនឹងធ្វើឡើងពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ហើយត្រឡប់មកកម្ពុជាវិញ និងបន្ដរត់ជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតកីឡា ស៊ីហ្គេមផ្លូវការ នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ៕

To Top