ភ្នំពេញ :សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅរាត្រី ថ្ងៃ ទី ២៧ ខែ វិច្ឆិកា នេះបានសម្ដែងការ កោតសរសើរដល់ក្រុមបាល់ទាត់ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម(SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។
តាម រយៈ បណ្ដាញ ទំនាក់ទំនង សង្គម ហ្វេសប៊ុក ផ្ទាល់ ខ្លួន សម្ដេច តេជោ ហ៊ុន សែន ក៏ បានអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។
សម្ដេច តេជោ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
