កីឡា

ចិន រិះគន់អាមេរិក ចំពោះការអំពាវានាវ​ ឲ្យធ្វើពហិកាការទូត នៃព្រឹត្ដិការណ៍កីឡា អូឡាំពិកទីក្រិងប៉ឹកាំង

ប៉េកាំង ៖ ប្រទេសចិនបានសម្តែង ការមិនពេញចិត្ត និងការប្រឆាំងយ៉ាងខ្លាំង ចំពោះបុគ្គលមួយចំនួន របស់សហរដ្ឋអាមេរិក ដែលអំពាវនាវ ឱ្យមានការធ្វើពហិកា ការទូត នៃព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងានៅទីក្រុង ប៉េកាំង ឆ្នាំ២០២២ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានប្រាប់សន្និសីទសារព័ត៌មានថា ផ្អែកលើមនោគមវិជ្ជា និងការរើសអើងខាងនយោបាយមនុស្សមួយចំនួននៅសហរដ្ឋអាមេរិក បានប្រើបញ្ហាសិទ្ធិមនុស្ស ដែលគេហៅថាដើម្បីធ្វើឱ្យចិនខឹងក្នុងគោលបំណងជ្រៀតជ្រែករារាំង និងបង្អាក់ការរៀបចំ និងការកាន់កាប់ កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។

អ្នកនាំពាក្យសភាអាមេរិកលោកស្រី Nancy Pelosi កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យធ្វើពហិការការទូតនៃព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ដោយឈរលើហេតុផលសិទ្ធិមនុស្ស។

លោកចាវ បានលើកឡើងថា“ ការលើកឡើងរបស់បុគ្គលមួយចំនួន នៃសហរដ្ឋអាមេរិក គឺពោពេញទៅ ដោយការភូតកុហក និងព័ត៌មានមិនពិត។ វាគឺជាការនិយាយធម្មតា របស់សហរដ្ឋអាមេរិក ហើយនឹងត្រូវបរាជ័យ” ។

លោកចាវ បានបន្ដទៀតថា ធម្មនុញ្ញអូឡាំពិកតម្រូវ ឱ្យមានការថែរក្សា និងលើកកម្ពស់ឯករាជ្យភាព និង អព្យាក្រឹតភាពនៃកីឡាអូឡាំពិក។ ការធ្វើនយោបាយផ្នែក នយោបាយធ្វើឱ្យប៉ះពាល់ដល់ស្មារតី នៃធម្មនុញ្ញអូឡាំពិក និងធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍ របស់អត្តពលិកមកពីប្រទេសទាំងអស់ និងបុព្វហេតុកីឡាអូឡាំពិកអន្តរជាតិ ដែលពិតជាត្រូវបាន ជំទាស់ពីសហគមន៍អន្តរជាតិ៕

To Top