កីឡា

វេជ្ជបណ្ឌិតក្រុម ៖ ខ្សែបម្រើ Christian Eriksen របស់ក្រុមដាណឺម៉ាក រងបញ្ហាគាំងបេះដូង

ដាណឺម៉ាក ៖ លោកវេជ្ជបណ្ឌិត របស់ក្រុមដាណឺម៉ាក Morten Boesen បាននិយាយថា ខ្សែបម្រើ Christian Eriksen រងបញ្ហាគាំងបេះដូង នៅពេលដែលលោកដួល នៃព្រឹត្តិការណ៍ការ ប្រកួត Euro ២០២០ របស់ដាណឺម៉ាក ជាមួយប្រទេសហ្វាំងឡង់ យោងតាមការចេញផ្សាយ ពីគេហទំព័រBBC ។

មុននេះមន្ត្រីបាននិយាយថា ខ្សែបម្រើរូបនេះមានស្ថេរភាព នៅក្នុងមន្ទីរពេទ្យហើយបានផ្ញើ សារស្វាគមន៍ទៅកាន់មិត្តរួម ក្រុមជម្រើសជាតិរបស់លោក។ Eriksen បានដួលភ្លាមៗ មុនពេលពាក់កណ្តាលម៉ោង នៅក្នុងការប្រកួត បើកឆាក Euro ២០២០ របស់ដាណឺម៉ាក ជាមួយប្រទេសហ្វាំងឡង់ កាលពីថ្ងៃសៅរ៍ ។

កីឡាកររបស់ក្លិប Inter Milan វ័យ ២៩ ឆ្នាំរូបនេះបានទទួលការព្យាបាល បន្ទាន់នៅលើទីលានមុនពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។ សេចក្តីថ្លែងការណ៍ របស់មន្រ្តីដាណឺម៉ាក បាននិយាយ នៅព្រឹកថ្ងៃអាទិត្យថា ស្ថានភាពរបស់គាត់មានស្ថេរភាព ហើយលោកនៅតែបន្តសម្រាក នៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបន្ត ។
នៅព្រឹកនេះយើង បាននិយាយទៅកាន់ Christian ដែលបានផ្ញើការសួរសុខទុក្ខ ដល់មិត្តរួមក្រុមរបស់គាត់។ ក្រុមការងារ និងបុគ្គលិកនៃក្រុមជម្រើសជាតិ បានទទួលជំនួយវិបត្តិហើយនឹង បន្តនៅទីនោះសម្រាប់គ្នាទៅវិញទៅមកបន្ទាប់ ពីឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍ ៕ ដោយ៖លី ភីលីព

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top