កីឡា

រ៉ូណាល់ដូ រកគ្រាប់បាល់ ទី១០៩ ឱ្យព័រទុយហ្គាល់ ស្មើនឹងខ្សែប្រយុទ្ធ អ៊ីរ៉ង់អាលី ដេលី ក្រោយស្មើជាមួយ មាន់គក បារាំង នៅអឺរ៉ូ

កីឡាករបាល់ទាត់ខ្សែបម្រើដ៏ឆ្នើម របស់ម្ចាស់ពានរង្វាន់ជើងឯកអឺរ៉ូ ឆ្នាំ២០១៦ លោក គ្រីស្ទៀណូ រ៉ូណាល់ដូ បានរកគ្រាប់បាល់ទី១០៩ ​ឱ្យក្រុមជម្រើសជាតិរបស់ខ្លួនហើយ ក្នុងការប្រកួតជាមួយក្រុមមាន់គកបារាំង នៅអឺរ៉ូ នាយប់ថ្ងៃពុធ​ ទី២៣ ខែមិថុនា ក្នុងលទ្ធផល ២ទល់នឹង២ ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP។

To Top