រសៀលថ្ងៃទី ១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួប តាមប្រព័ន្ធវីដេអូជាមួយ លោកភូទីន ប្រធានាធិបតីរុស្ស៊ី នៅក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ជាងមួយ ខែទៀត លោកនឹងអញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងចូលរួម ពិធីសម្ពោធបើកការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង ។
ក្រុងប៉េកាំងនឹងក្លាយ ជាទីក្រុងដំបូងបង្អស់ លើពិភពលោក ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិក រដូវក្តៅផង និងការប្រកួតកីឡាអូឡាំពិក រដូវរងាផង។ ប្រទេសចិន កំពុងធ្វើការងារ ត្រៀមរៀបចំដោយពេញទំហឹង តាមគោលការណ៍សន្សំសំចៃ សុវត្ថិភាពនិងអស្ចារ្យ ហើយការងារ គ្រប់ផ្នែក បានត្រៀម លក្ខណៈរួចរាល់ហើយ ។ ខ្ញុំរំពឹងទុកថាអាចផ្លាស់ប្តូរ មតិយោបល់យ៉ាងស៊ីជម្រៅ ជាមួយលោកប្រធានាធិបតី អំពីទំនាក់ទំនងទ្វេភាគី បញ្ហាអន្តរជាតិនិង តំបន់សំខាន់ៗ។ ខ្ញុំរំពឹងទុកយ៉ាងខ្លាំង ចំពោះការណាត់ជួបគ្នា ក្នុងការប្រកួតកីឡា អូឡាំពិក រដូវរងារបស់យើង ហើយរីករាយពួតដៃគ្នា ជាមួយលោកដើរ ឆ្ពោះទៅរកអនាគត ដើម្បីបើកទំព័រថ្មី នៃទំនាក់ទំនង រវាងចិននិងរុស្ស៊ីបន្ទាប់ ពីបញ្ចប់ជំងឺកូវីដ ១៩ ។
ជាការឆ្លើយតប លោកភូទីន បានថ្លែងថា ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកប្រធានរដ្ឋ ដែលបានអញ្ជើញ ខ្ញុំចូលរួមសកម្មភាពប្រកប ដោយអត្ថន័យជានិមិត្ត សញ្ញាមួយនេះ ។ ជាការកត់ សម្គាល់ យើងបានគាំទ្រដល់គ្នាទៅវិញ ទៅមកជាប់រហូតមកលើ វិស័យកិច្ចសហប្រតិបត្តិការកីឡា អន្តរជាតិ ក្នុងនោះបូករួមទាំង ការប្រឆាំង នឹងចេតនាអាក្រក់ណាមួយ ដែលប៉ុនប៉ងធ្វើនយោបាយធូបនីយកម្មកីឡា និងកីឡាអូឡាំពិក ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាគីចិនមានសមត្ថភាព ទាំងស្រុងក្នុងការរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងាមួយ លើកដែលមានកម្រិតខ្ពស់បំផុត និងអស្ចារ្យបំផុត ៕