កីឡា

ក្រុមកីឡាតៃវ៉ាន់ មានការរំជួលចិត្តនឹងចូលរួមពិធីបើកការប្រកួតអូឡាំពិក នៅប្រទេសចិន

ទីក្រុងប៉េកាំង៖ មន្ត្រីអូឡាំពិកនៅតៃវ៉ាន់បានច្រានចោលការសម្រេចចិត្ត មួយក្នុងការរំលងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េងកាំង “Beijing Games “ ដោយនិយាយថា ពួកគេត្រូវបានសម្ពាធឲ្យធ្វើដូច្នេះដោយ IOC យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


អត្តពលិកតៃវ៉ាន់ចូលរួមប្រកួតប្រជែង ក្នុងនាមជាចិនតៃប៉ិក្នុងព្រឹត្តិការណ៍អូឡាំពិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀង មានអាយុកាលរាប់ទសវត្សរ៍ ជាមួយប្រទេសចិនដែលសម្របសម្រួលដោយគណៈ កម្មាធិការអូឡាំពិកអន្តរជាតិ។ ចិនបានទាមទារកោះតៃវ៉ាន់ ដែលគ្រប់ គ្រងដោយខ្លួនឯងថា ជាទឹកដីរបស់ខ្លួន ហើយមានគោលនយោបាយបន្តនៃការគំរាមកំហែងផ្នែកការទូត និងយោធា។


IOC បាននិយាយថា គណៈកម្មាធិការអូឡាំពិកចិនតៃប៉ិបានបញ្ជាក់ ពីការចូលរួមរបស់ខ្លួននៅក្នុងពិធីបើក និងបិទនៅការ ប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំនេះ។ សេចក្តីថ្លែងការណ៍នេះមិនបាននិយាយពីតួនាទី ផ្ទាល់របស់ស្ថាប័នអូឡាំពិកក្នុងដំណើរការនោះទេ។ មន្ត្រីនៅតៃវ៉ាន់បាននិយាយថា ប្រទេសនេះនឹងកែសម្រួលផែនការរបស់ខ្លួនមិនឲ្យមានគណៈប្រតិភូពិធីបើក នៅទីក្រុងប៉េកាំង បន្ទាប់ពីសំណើម្តងហើយម្តងទៀតដោយ IOC ដើម្បីចូលរួម និងបំពេញកាតព្វកិច្ចក្រោមធម្មនុញ្ញអូឡាំពិក។


កាលពីឆ្នាំមុន IOC បានលើកឡើងពីច្បាប់ធម្មនុញ្ញនៅពេលដែលផ្អាក កូរ៉េខាងជើង ពីការប្រកួតកីឡាប៉េកាំងដោយសារបដិសេធមិនបញ្ជូនក្រុម ទៅប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ។ ក្រុមតៃវ៉ាន់ដែលមានអត្តពលិក៤នាក់ចូលរួមប្រកួតនៅ Beijing Games ក៏បានកំណត់សុវត្ថិភាព COVID-19 ក្នុងចំណោមហេតុផលមិនចង់បញ្ជូនមន្ត្រីទៅចូលរួមពិធីផងដែរ៕

To Top