កីឡា

រួមគ្នាឆ្ពោះទៅកាន់អនាគត ការប្រកួតកីឡា អូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង អស្ចារ្យដូចគ្នា

ថ្ងៃទី៣ ខែមីនា ការប្រកួតកីឡា ប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង នឹងបើកធ្វើជាផ្លូវការ ។ “ការប្រកួតកីឡាអូឡាំពិក ទាំង២ អស្ចារ្យដូចគ្នា” នេះជាពាក្យសន្យា យ៉ាងម៉ឺងម៉ាត់ ដែលប្រទេសចិន បានធ្វើ ។ រដូវក្តៅ ឆ្នាំ២០១៥ ក្រុងប៉េកាំងរួមជាមួយក្រុង Zhangjiakou ទទួលបានសិទ្ធិ ដែលរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាឆ្នាំ២០២២ ។ ជាង៦ឆ្នាំ បន្ទាប់មក គណៈកម្មាធិការអូឡាំពិក រដូវរងាក្រុងប៉េកាំង បានប្រកាន់ខ្ជាប់គោលការណ៍ “រៀបចំការប្រកួតកីឡា អូឡាំពិកទាំង២រួមគ្នា” ហើយជំរុញយ៉ាងសកម្ម នូវការងារសាងសង់កីឡដ្ឋាន រៀបចំការប្រកួត បង្ការ និងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ បម្រើការប្រកួតនិងផ្សព្វផ្សាយ វប្បធម៌ជាដើម ដើម្បីខិតខំប្រឹងប្រែង ផ្តល់កីឡដ្ឋាននិងសេវាកម្ម ដោយគុណភាពខ្ពស់ សម្រាប់អត្តពលិក ។

ការរៀបចំនិងធ្វើអធិបតី ក្នុងកិច្ចប្រជុំអំពីសិក្សាស្រាវជ្រាវ ការងាររៀបចំការប្រកួតកីឡា ចុះត្រួតពិនិត្យការងារ នៅនឹងកន្លែងដោយ៥ដង ក្នុងរយៈពេល៥ឆ្នាំ លើកទឹកចិត្តអត្តពលិក និងអ្នកស្ម័គ្រចិត្ត លោកXiJinping បានរៀបគម្រោង រៀបចំនិងជំរុញដោយផ្ទាល់ខ្លួន ។ លោកបាននិយាយថា “យើងមិនគ្រាន់ តែធ្វើការ ប្រកួតកីឡាអូឡាំពិកឱ្យ បានល្អប៉ុណ្ណោះទេ ក៏ធ្វើឱ្យការប្រកួតនេះ មានលក្ខណៈពិសេស និងអស្ចារ្យជាងគេ។”

ប្រទេសចិនមានទំនុកចិត្ត ផ្តល់ការប្រកួតកីឡាអូឡាំពិករដូវរងាដោយសន្សំសំចៃ សុវត្ថិភាព និង អស្ចារ្យមួយដល់ពិភពលោក។

ការកសាងឡើងវិញនៃកីឡដ្ឋាន ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង រួមបញ្ចូលរចនាបទចិន ហើយបង្ហាញពីទំនុកចិត្តផ្នែកវប្បធម៌របស់យើង ។

ការបង្កើត “ផ្ទះរបស់អត្តពលិក” ដោយសុវត្ថិភាព កក់ក្តៅនិងផាសុកភាព” ត្រូវធ្វើការងារលម្អិតឱ្យបានល្អ គិតអ្វីដែលអត្តពលិកគិត ធ្វើអ្វីដែលអត្តពលិកតម្រូវការ ។

ត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេស ព័ត៌មានវិទ្យា ទិន្នន័យធំជាដើម ដើម្បីលើកកម្ពស់ការធានា ដំណើរការប្រកួត និងប្រសិទ្ធភាពសេវាកម្ម។

ណែនាំអំពីទីក្រុងប៉េកាំងបុរាណ និងទំនើបជូនអត្តពលិក ដែលមកពីប្រទេសនានា ហើយឱ្យពួកគេមានអារម្មណ៍ថាប្រជាជនចិនរួសរាយរាក់ទាក់ នេះនឹងជាបទពិសោធន៍ដែល ពិបាកបំភ្លេចក្នុងឆាកជីវិត ។

ក្នុងនាមជាម្ចាស់ផ្ទះ យើងមិនគ្រាន់តែធ្វើការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឱ្យបានល្អប៉ុណ្ណោះទេ ក៏ត្រូវខិតខំ ដើម្បីទទួលបានលទ្ធផល ល្អផងដែរ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top